ព័ត៌មានជាតិ
រៀងរាល់ម៉ោង៧ព្រឹក មន្ត្រី និងពលរដ្ឋក្នុងខេត្តបាត់ដំបង តែងគោរពទង់ជាតិ ទោះកំពុងធ្វើដំណើរ
ជាច្រើនឆ្នាំមកហើយដែលរដ្ឋបាលខេត្តបាត់ដំបង បានបំពាក់ស៊ីរ៉ែនសម្រាប់បន្លឺសំឡេងឡើងរាល់ព្រឹកនៅវេលាម៉ោង៧ គត់ ដែលជាសញ្ញាប្រាប់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់បានដឹងថា ជាពេលវេលាដែលត្រូវគោរពទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋនៅក្នុងខេត្តភាគច្រើនបានយល់ដឹងអំពីច្បាប់ និងចូលរួមគោរពជាតិ សាសនា និងព្រះមហាក្សត្រ យ៉ាងច្បាស់លាស់ ព្រោះខណៈដែលពួកគាត់កំពុងធ្វើដំណើរនៅលើដងផ្លូវក្នុងក្រុងបាត់ដំបង ពេលដែលបានឮសំឡេងសុីរ៉ែនបន្លឺឡើង គឺមានន័យថា ជាពេលវេលាដែលពួកគាត់ទាំងអស់គ្នាត្រូវគោរពទង់ជាតិ និងភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យពួកគាត់ដែលកំពុងធ្វើដំណើរ ទោះកំពុងជិះកង់ ម៉ូតូ ឬរថយន្តក្តី ក៏ត្រូវបញ្ឈប់យានជំនិះរបស់ខ្លួន ហើយឈរត្រង់ខ្លួននៅលើវិថីដើម្បីគោរពទង់ជាតិរហូតដល់សំឡេងស៊ីរ៉ែន ត្រូវបានបញ្ចប់ទើបពួកគាត់ធ្វើដំណើរបន្តទៀត។ នេះសបញ្ជាក់ឱ្យឃើញថា ទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងមានមនសិការស្រឡាញ់ជាតិ និងបានបំពេញកាតព្វកិច្ចឱ្យទៅជាពលរដ្ឋល្អ។

តែយ៉ាងណា ក៏មានពលរដ្ឋមួយចំនួនបានសំណូមពរដល់រដ្ឋបាលខេត្ត ផ្លាស់ប្ដូរពីការបន្លឺស៊ីរ៉ែនក្នុងការគោរពទង់ជាតិនេះឱ្យទៅជាសំឡេងចម្រៀងជាតិតែម្ដង ដើម្បីឱ្យស្រទាប់យុវវ័យ និងសិស្សានុសិស្ស បានយល់កាន់តែច្បាស់ថា ការបន្លឺសំឡេងស៊ីរ៉ែននៅវេលាម៉ោង ៧ព្រឹកនេះ គឺជាការបញ្ជាក់ឱ្យដឹងថា ដល់ពេលវេលាដែលយើងទាំងអស់គ្នាត្រូវក្រោកឈរគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ: សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ