ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ មានសហគ្រាសខ្លះព្យាយាមលាក់ប្រាក់ឈ្នួលកម្មករដោយប្រកាសបង់ភាគទានមិនត្រឹមត្រូវ
មន្ត្រីជាន់ខ្ពស់ ប.ស.ស បានលើកឡើងថា មានសហគ្រាស គ្រឹះស្ថានមួយចំនួន ព្យាយាមលាក់បាំងប្រាក់ឈ្នួលកម្មករ-និយោជិត ដោយប្រកាសបង់ភាគទានមិនត្រឹមត្រូវ ដែលឈានដល់ការអនុវត្តនីតិវិធីទៅតាមផ្លូវច្បាប់។

ថ្លែងក្នុងពិធីផ្សព្វផ្សាយស្តីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម» កាលពីព្រឹកថ្ងៃទី ១៣ សីហានេះ នៅសាលប្រជុំសន្តិភាព ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ លោក គឹម កែវរស្មី អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តថា កន្លងមកមានសហគ្រាស គ្រឹះស្ថានមួយចំនួន ពុំទាន់យល់ច្បាស់គ្រប់ជ្រុងជ្រោយក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន និងសហគ្រាស គ្រឹះស្ថានមួយចំនួន ព្យាយាមលាក់ប្រាក់ឈ្នួលកម្មករ-និយោជិត ដោយប្រកាសបង់ភាគទានមិនត្រឹមត្រូវ ដែលឈានដល់ការអនុវត្តនីតិវិធីទៅតាមផ្លូវច្បាប់ ហើយបច្ចុប្បន្នមានសហគ្រាសមួយចំនួនទៀត កំពុងតែជាប់បណ្ដឹងនៅតុលាការដោយសារមិនព្រមអនុវត្តកាតព្វកិច្ចរបស់ខ្លួននេះផងដែរ។
លោកអគ្គនាយករង បានជំរុញឱ្យសហគ្រាស គ្រឹះស្ថាន និងសមាគមទាំងអស់ សូមបង្កើនកិច្ចសហប្រតិបត្តិការ និងរក្សាទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយ ប.ស.ស. ដើម្បីអាចប្រឹក្សា ក៏ដូចជាអាចទទួលបានព័ត៌មានច្បាស់ អំពីគោលការណ៍ បទប្បញ្ញត្តិច្បាប់របបសន្ដិសុខសង្គម ព្រមទាំងអត្ថប្រយោជន៍ នៃរបបសន្ដិសុខសង្គម សម្រាប់កម្មករ-និយោជិត។

លោកអគ្គនាយករង សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់សហគ្រាស គ្រឹះស្ថានដែលបានចូលរួម នឹងអនុវត្តកាតព្វកិច្ចដែលមានចែងជាធរមាន នឹងបន្ដផ្សព្វផ្សាយបន្ថែមទៀតគ្រប់រូបភាព ជាពិសេសសូមបង្កើនការទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធប្រសើរជាងមុនជាមួយនឹងក្រុមការងារ ប.ស.ស. ដើម្បីដោះស្រាយនូវរាល់បញ្ហានានា ដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សហគ្រាសខ្លួន ក៏ដូចជាអត្ថប្រយោជន៍របស់កម្មករ-និយោជិត៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?