ព័ត៌មានជាតិ
មេប៉ូលិសជាតិ៖ការបង្ក្រាបអ្នករៀបគម្រោងផ្ដួលរំលំរដ្ឋាភិបាល មិនមែនគំរាម បំបិទសិទ្ធិ តែជាការអនុវត្តច្បាប់
នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ គូសបញ្ជាក់ថា ការប្រកាសចាត់វិធានការច្បាប់ទៅលើចលនាដែលមានបំណងចង់បះបោរប្រឆាំងនឹងរដ្ឋាភិបាល តាមការញុះញង់របស់ក្រុមប្រឆាំងនៅក្រៅប្រទេសមួយក្ដាប់តូច មិនមែនជាការគំរាម ឬគាបសង្កត់សិទ្ធិសេរីភាពឡើយ តែផ្ទុយទៅវិញ ជាការអនុវត្តតាមច្បាប់កំណត់ប៉ុណ្ណោះចំពោះក្រុម ឬបុគ្គលណាដែលបង្កឱ្យមានភាពវឹកវរដល់សុខសន្តិភាព និងសន្តិសុខសង្គម។ លោក ស ថេត គូសបញ្ជាក់ដូច្នេះ នៅសន្និសីទសារព័ត៌មានស្តីពី ការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈសង្គម នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ការដែលមេប៉ូលិសជាតិ ចេញមុខលើកឡើងបែបនេះ គឺបន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បាននិងកំពុងធ្វើសកម្មភាពអំពាវនាវ និងបំផុសបំផុលញុះញង់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធឱ្យក្រោកបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលបានយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា និងបានភ្ជាប់ជាមួយនឹងករណីតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV។
តាមរយៈសន្និសីទសារព័ត៌មាន លោកអគ្គស្នងការនគរបាលជាតិ អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់រាល់ការចូលរួមចលនាណាមួយ ដែលជាសកម្មភាពខុសច្បាប់ តាមការញុះញង់របស់ក្រុមប្រឆាំងក្រៅប្រទេស។ បើមិនដូច្នេះ កងកម្លាំងនគរបាលជាតិ នឹងចាត់វិធានការតាមច្បាប់កំណត់ជាធរមាន ដោយគ្មានការលើកលែងជាដាច់ខាត។

ជាមួយគ្នា លោក ស ថេត ក៏បានដាស់តឿន ឪពុកម្ដាយ ឬអាណាព្យាបាល ត្រូវជួយអូសទាញ និងប្រាប់កូនចៅឱ្យពិចារណា ឬដកខ្លួនចេញពីក្រុមប្រឆាំងខុសច្បាប់ ដែលចង់បះបោរផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ហើយបន្តចូលរួមជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?