ព័ត៌មានជាតិ
លោក ស ថេត ព្រមានក្រុមជ្រុលនិយមក្នុងស្រុកគ្រោងធ្វើបាតុកម្ម ត្រូវបញ្ឈប់ជាបន្ទាន់
អគ្គស្នងការនគរបាលជាតិ លោក ស ថេត ធ្វើការព្រមានដល់ក្រុមជ្រុលនិយមក្នុងស្រុកដែលមានគម្រោងប្រមូលផ្តុំផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបញ្ឈប់ជាបន្ទាន់ ហើយត្រូវគិតពីបញ្ហាគ្រោះថ្នាក់សម្រាប់ខ្លួនឯងផង និងសម្រាប់ប្រទេសជាតិ។
ជាមួយនឹងការព្រមាននេះ លោកក៏បានអំពាវនាវដល់ដល់ឪពុកម្តាយ អាណាព្យាបាលរបស់ក្រុមក្មេងៗ ធ្វើការអប់រំណែនាំដល់កូនក្មួយរបស់ខ្លួនឱ្យចាកចេញឱ្យឆ្ងាយពីក្រុមជ្រុលនិយម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ចូលរួមគាំទ្រការដឹកនាំ ក៏ដូចជាការពារសន្តិភាព។ ការព្រមាននេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី ការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៤។

លោកគូសបញ្ជាក់ថា៖«ការប្រមូលក្រុមក្នុងគោលបំណងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីឡើងកាន់អំណាចតាមអ្វីដែលពួកគេបានគិត ខ្ញុំសូមបញ្ជាក់ជូនថា ក្រុមនេះនឹងយកប្រទេសក្នុងតំបន់អាស៊ីខាងត្បូង មកធ្វើជាបទពិសោធសម្រាប់កម្ពុជា»។
លោកក៏បានក្រើនរំឭកបងប្អូនដែលនឹងចូលរួមតាមការញុះញង់របស់គេ សូមគិតពីបញ្ហាគ្រោះថ្នាក់សម្រាប់ខ្លួនឯងផង និងសម្រាប់ប្រទេសជាតិផង ដែលការចូលរួមនោះវាមិនត្រឹមត្រូវទៅតាមផ្លូវច្បាប់ឡើយ។ លោកសង្កត់ធ្ងន់ថា៖«រឿងអីជឿតាមការញុះញង់ពីអ្នកខាងក្រៅដើម្បីប្រមូលកម្លាំង ហើយនឹងមានឧបករណ៍អាវុធកែច្នៃ ដូចជាដបសាំង ជំពាមកៅស៊ូ
លីបកង់ជាដើម ភស្តុតាងទាំងអស់នេះយើងមាននៅក្នុងដៃ ភស្តុតាងផ្សេងទៀតក៏យើងមាន»។
ជាមួយនឹងគម្រោងជ្រុលនិយមនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ ថ្នាក់ដឹកនាំទាំងអស់ លោក ស ថេត បញ្ជាក់ជូនថា បងប្អូនដែលបានចូលទៅក្នុងក្រុម ឬកំពុងតែគិតសូមកុំជឿតាមការញុះញង់ កុំជឿតាមការអំពាវនវារបស់បុគ្គល ឬក្រុមណាមួយនោះដែលបានប្រឆាំងជាមួយរាជរដ្ឋាភិបាល ប្រឆាំងនឹងការអភិវឌ្ឍប្រទេសជាតិរបស់យើង។

អគ្គស្នងការនគរបាលជាតិរូបនេះ ក៏មិនភ្លេចបញ្ជាក់ជូនថា ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមានទស្សនវិស័យវែងឆ្ងាយច្បាស់លាស់ ដើម្បីឱ្យប្រទេសជាតិមានការរីកចម្រើន និងឆាប់រហ័ស។ លោករំលេចថា៖«ព្រោះធ្វើបាតុកម្មទៅវាអត់មានផលចំណេញ វាមានតែមហន្តរាយទៅដល់ប្រទេសជាតិនិងខ្លួនឯង គ្មានថ្នាក់ដឹកនាំប្រទេសជាតិណាមួយដែលមានភាពល្ងង់កាត់ដីទៅឱ្យគេទេ»។
លោក ស ថេត បន្ថែមថា៖«យើងគិតមើលថា ភូមិផងរបងជាប់គ្នា គ្រាន់តែធ្វើរបងលើសខ្វះគ្នាមួយតឹក ក៏ឈ្លោះគ្នាដែរ ទម្រាំដល់ប្រទេសមួយទាំងមូល គ្មានពីណាកាត់ឱ្យគេងាយៗ ដូចអ្វីដែលយើងជឿពីខាងក្រៅ ការញុះញង់ពីអ្នកខាងក្រៅនោះទេ ដូច្នេះត្រូវគិតពិចារណាឱ្យបានហ្មត់ចត់ ស៊ីជម្រៅ»៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា