ព័ត៌មានជាតិ
អភិបាលរាជធានីស្នើមន្ត្រីជួយផ្សព្វផ្សាយការពន្យល់របស់សម្តេចតេជោ ខណៈក្រុមប្រឆាំងកំពុងប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ស្វែងយល់ និងស្តាប់ការពន្យល់បកស្រាយយ៉ាងក្បោះក្បាយរបស់ សម្តេចតេជោ ហ៊ុន សែន និងត្រូវរួមគ្នាខិតខំផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ខណៈថ្មីៗកន្លងទៅនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូច នៅតែបន្តអនុវត្តគ្រប់ឧបាយកលបំផុសបំផុលបង្កឱ្យមានចលាចល ញុះញង់ឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស-និស្សិត និងប្រជាពលរដ្ឋ ធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។
ការស្នើឡើងបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងខណៈលោកនិងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខជាមួយមន្ត្រីរាជការមន្ទីរបរិស្ថានរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៣ខែសីហាឆ្នាំ២០២៤នេះនៅមន្ទីរបរិស្ថានរាជធានីភ្នំពេញ។
លោកឃួង ស្រេង ណែនាំឱ្យមន្ទីរបរិស្ថានរាជធានីភ្នំពេញ យកចិត្តទុកដាក់ខិតខំអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតសំខាន់ លើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ជាពិសេសចូលរួមអនុវត្ត “យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨” របស់ក្រសួងបរិស្ថានឱ្យទទួលបានជោគជ័យ បន្តរួមគ្នាលើកកម្ពស់អនាម័យ-បរិស្ថាន និងសោភ័ណភាពទីក្រុង។
លោកអភិបាលរាជធានីភ្នំពេញ ក៏ណែនាំមន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវជំរុញការផ្សព្វផ្សាយបរិស្ថាន ឱ្យបាន ជ្រួតជ្រាបកាន់តែទូលំទូលាយ ទៅក្នុងស្រទាប់មហាជន ជាពិសេសសិស្ស-និស្សិត ឱ្យស្រឡាញ់បរិស្ថាន និងមានស្មារតីចូលរួមក្នុងកិច្ចគាំពារបរិស្ថាន តាមរយៈយុទ្ធនាការ និងការបង្កើតកម្មវិធីផ្សេងៗ។ លើសពីនេះ ត្រូវរួមគ្នាទប់ស្កាត់ ឱ្យខានតែបាននូវចរន្តប្រឆាំង ដែលមាននិន្នាការបង្កចលាចលសង្គម ក្រោមរូបភាពការពារបរិស្ថាន និងការពារធនធានធម្មជាតិ ឬ រូបភាពផ្សេងៗ ដោយត្រូវមានភាពបុរេសកម្មក្នុងការឆ្លើយបំភ្លឺ និងចាត់វិធានការ ឱ្យបានទាន់ពេលវេលា និងម៉ឺងម៉ាត់បំផុត។
លោកឃួង ស្រឹងបានបន្តថា រយៈពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូច នៅតែបន្តអនុវត្តគ្រប់ឧបាយកលបំផុសបំផុលបង្កឱ្យមានចលាចល ញុះញង់ឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស-និស្សិត និងប្រជាពលរដ្ឋ ធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាពសង្គម ពាក់ព័ន្ធនឹង “កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ (DTA)” ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ មកម៉្លេះ។
ក្នុងន័យនេះ លោកស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវស្វែងយល់ និងស្តាប់ការពន្យល់បកស្រាយយ៉ាងក្បោះក្បាយរបស់ សម្តេចតេជោ ហ៊ុន សែន ហើយត្រូវរួមគ្នាខិតខំផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ ញាត្តិសន្តាន មិត្តភក្តិ និងសហការីទាំងអស់ តាមគ្រប់មធ្យោបាយ និងអស់ពីលទ្ធភាពទាំងក្នុងកម្រិតអង្គភាព និងផ្ទាល់ខ្លួន។ ត្រូវចូលរួមថ្លែងសារគាំទ្រ និងចែករំលែកព័ត៌មានពិតរបស់រាជរដ្ឋាភិបាលជុំវិញករណីនេះ ក្នុងបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន ឬ មធ្យោបាយផ្សេងៗ ដើម្បីបន្សាប និងវាយបកចំពោះចេតនាដ៏ខ្មៅងងឹត ប្រកបដោយគ្រោះថ្នាក់របស់ក្រុមជ្រុលនិយមទាំងនេះ។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើងថា៖ ពាក់ព័ន្ធនិងតំបន់ ត្រីកោណនៅព្រំដែនកម្ពុជា វៀតណាមនិងឡាវ មិនបានបាត់បង់ងាយៗនោះទេ យើងមាន ច្បាប់ជាតិនិងច្បាប់អន្តរជាតិនិងការសហការជាមួយកងកម្លាំងប្រដាប់អាវុធមិនអាចយកស្រួលៗបានទេ។ តាមលោកបណ្ឌិត ក្រសួងបរិស្ថានក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារដែនដីផងដែរ ដោយក្រសួងបាននិងកំពុងដាំដើមត្នោតនៅតាមបន្ទាត់ព្រំដែនប្រមាណ៣០ម៉ឺនដើម ហើយនឹងបន្តដាំរាប់លានដើមទៀតនៅតាមព្រំដែនខ្មែរ។ជាមួយគ្នានេះក្រសួងក៏នឹងពង្រីកកម្របព្រៃឈើឱ្យបាន៦០%នៅឆ្នាំ២០៥០ ដែលវានឹងផ្តល់គម្របបៃតង ផ្តល់ខ្សល់អាកាសបរិសុទ្ធឱ្យមនុស្សលោក។បន្ថែមពីនេះក្រសួងបរិស្ដានក៏ទទួលបានថវិកាពីគម្រប់បៃតងនេះផងដែរ៕
អត្ថបទ៖ស្រីរ័ត្ន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់