ព័ត៌មានជាតិ
កូរ៉េ ផ្ដល់ឧបករណ៍ជំនួយមានតម្លៃ ២៥ ម៉ឺនដុល្លារ ដល់ក្រសួងអប់រំ សម្រាប់សិស្សមានបញ្ហាក្នុងការមើល
កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ សេវាលទ្ធកម្មសាធារណៈ នៃសាធារណរដ្ឋកូរ៉េ បានផ្តល់ឧបករណ៍រួមមាន Dot Pads ចំនួន ៤០ គ្រឿង កុំព្យូទ័រយួរដៃចំនួន ៥ គ្រឿង និងកុំព្យូទ័របន្ទះចំនួន ១០ គ្រឿង ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជំនួយដល់សិស្សដែលមានបញ្ហានៅក្នុងការមើល។

ជំនួយនេះ នឹងត្រូវចែកជូនដល់សាលា និងវិទ្យាស្ថានអប់រំពិសេស ក្នុងរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងកំពង់ចាម។
អ្នកស្រី Moon Jung Choi ប្រធានការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ឧបករណ៍ទាំងនេះ អាចជាគន្លឹះសម្រាប់សិស្សដែលមានបញ្ញាមើល ឲ្យពួកគាត់មានឱកាសសិក្សាច្រើនជាងមុន”។

Dot Pad គឺជាឧបករណ៍ជំនួយសម្រាប់អ្នកមានបញ្ហាក្នុងការមើល។ វាអាចបកស្រាយមិនត្រឹមតែអត្ថបទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រាហ្វ គំនូសតាង ឬដ្យាក្រាមទៅជាអក្សរ Braille ដែលជាទម្រង់ នៃភាសាសរសេរសម្រាប់មនុស្សមានបញ្ហាក្នុងការមើល។
លោក ពុត សាមិត្ត អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអរគុណដល់សាធារណរដ្ឋកូរ៉េ ហើយលោករំពឹងថា ជំនួយនេះ នឹងជួយដល់សិស្សចំនួន ២១៣ នាក់ និងគ្រូចំនួន ២០ នាក់ ដែលមានបញ្ហាក្នុងការមើល និងគាំទ្រពួកគាត់ឲ្យទទួលព័ត៌មានបន្ថែមទៀត។ ប្រភេទ នៃបច្ចេកវិទ្យានេះ នឹងពង្រីកជម្រើសរបស់យើងក្នុងការលើកកម្ពស់ការអប់រំដែលរួមបញ្ចូល៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក