ព័ត៌មានជាតិ
បន្តស្វែងយល់បច្ចេកទេសការសាងសង់ស្រទាប់ដីសម្រាំង ផ្នែកសំខាន់ជួយផ្លូវមានគុណភាព និងរឹងមាំ
ស្រទាប់ដីសម្រាំង (Selected Sub-Grade) ស្ថិតនៅជាប់ពីលើតួថ្នល់។ ស្រទាប់ដីសម្រាំងជាផ្នែកមួយដ៏សំខាន់ក្នុងរចនាសម្ព័ន្ធផ្លូវថ្នល់ដែលជួយឲ្យផ្លូវមានគុណភាព និងរឹងមាំ។
អត្ថបទមុន កម្ពុជាថ្មីបានបង្ហាញពីការរៀបចំតួថ្នល់ (Embankment) ដែលជាស្រទាប់ក្រោមបង្អស់នៃរចនាសម្ព័ន្ធផ្លូវថ្នល់។
បន្តទៀតនេះ កម្ពុជាថ្មីនឹងចែករំលែកបច្ចេកទេស ការរៀបចំស្រទាប់ដីសម្រាំងនៃរចនាសម្ព័ន្ធផ្លូវថ្នល់ដែលដកស្រង់ចេញពីសៀវភៅ «បទដ្ឋានបច្ចេកទេសសម្រាប់ការងារជួសជុល និងសាងសង់ផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា» បន្តពីអត្ថបទការរៀបចំតួថ្នល់ (Embankment)។
២.ស្រទាប់ដីសម្រាំង (Selected Sub-Grade)
ស្រទាប់ដីសម្រាំង (Selected Sub-Grade) គឺជាស្រទាប់ដែលឋិតនៅជាប់ពីលើតួថ្នល់ ដែលជាទូទៅមានកម្រាស់ 15 ស.ម ឬ ធំជាងនេះ ឬអាចពុំមាន អាស្រ័យដោយការកំណត់របស់វិស្វករដែលជាអ្នករៀបចំគម្រោង (Designer)។ ក្នុងករណីដែលដីតួថ្នល់មានកម្រិត CBR ខ្សោយ ចាំបាច់ត្រូវមានស្រទាប់ដីសម្រាំង ដើម្បីជួយសម្រាលបន្ទុករបស់យានយន្តដែលមានឥទ្ឋិពលទៅលើតួថ្នល់។
២.១/ ដីដែលយកមកប្រើសម្រាប់សាងសង់ស្រទាប់ដីសម្រាំងមិនត្រូវមានទំហំគ្រាប់ >50មម ហើយត្រូវមានបរិមាណគ្រាប់ដី ឆ្លងកាត់កញ្ច្រែងទំហំ 0.075 មម ឋិតនៅចន្លោះ 10% ≤ 0.075 មម ≤ 30% (គិតជាម៉ាស់) ដែលកំណត់ដោយតេស្តឈ្មោះ Sieve Analysis Test (AASHTO T-27) និងត្រូវមានកម្រិតភាពរាវ LL ≤40% និងសន្ទស្សន៍ភាពស្អិត PI≤ 20% ដែលកំណត់ដោយតេស្តឈ្មោះ Liquid Limit Test (AASHTO T-89 & T-90)។
២.២/ ដីដែលយកមកប្រើសម្រាប់សាងសង់ស្រទាប់ដីសម្រាំងត្រូវមានតម្លៃ CBR ≥ 15% (ត្រាំទឹក ៩៦ ម៉) និងភាពហើម (Swelling) ≤3% ដែលតម្លៃនេះត្រូវកំណត់ដោយតេស្តឈ្មោះ California Bearing Ratio Test (AASHTO T-193) នៅត្រង់ចំណុចភាពហាប់របស់ដី 95% នៃដង់ស៊ីតេស្ងួតអតិបរមា (Maximum Dry Density)។
២.៣/ ក្នុងករណីស្រទាប់ដីសម្រាំងជាប្រភេទដីខ្សាច់ ត្រូវមានលក្ខណៈរូបនិងមេកានិចដូចខាងក្រោម៖
-ទំហំគ្រាប់អតិបរមាត្រូវ ≤ 10 មម និងត្រូវមានបរិមាណទំហំគ្រាប់ល្អិតដែលឆ្លងកាត់កញ្ច្រែងទំហំ 0.075 មម ≤ 25% (គិតជាម៉ាស់) និងជាប្រភេទខ្សាច់ដែលគ្មានជាតិប្លាស្ទិក និងជាតិដីឥដ្ឋជាប់មកជាមួយឡើយ។
-ត្រូវមានតម្លៃ CBR ≥ 10% (ត្រាំទឹក ៩៦ម៉) ដែលតម្លៃនេះត្រូវកំណត់ដោយតេស្តឈ្មោះ California Bearing Ratio Test (AASHTO T-193) នៅត្រង់ចំណុចភាពហាប់របស់ដី 95% នៃដង់ស៊ីតេស្ងួតអតិបរមា (Maximum Dry Density)។
២.៤/ គ្រឿងចក្រ ដែលយកមកប្រើប្រាស់សម្រាប់ការងារសាងសង់ស្រទាប់ដីសម្រាំង ត្រូវតែទាន់សម័យ និងមានអនុភាពគ្រប់គ្រាន់សម្រាប់ធ្វើការប្រកបទៅដោយប្រសិទ្ធភាព ហើយមានការឯកភាពនិងអនុញ្ញាតឲ្យប្រើប្រាស់ដោយវិស្វករត្រួតពិនិត្យបច្ចេកទេស។
២.៥/ តួថ្នល់ដែលនៅពីក្រោមស្រទាប់ដីសម្រាំង ត្រូវចិតជារាងតាមជម្រាល ទ្រង់ទ្រាយ និងទំហំ ដូចដែលបានបង្ហាញក្នុងប្លង់សាងសង់ និងកិនបង្ហាប់ រហូតដល់កម្រិតបច្ចេកទេសដែលបានកំណត់។
២.៦/ មុនពេលសាងសង់ស្រទាប់ដីសម្រាំង ប្រតិបត្តិករ ត្រូវត្រៀមនិងរៀបចំនូវរាល់សម្ភារៈ គ្រឿងចក្រ និងស្លាកសញ្ញាការដ្ឋាន ដែលទាក់ទងនឹងការសាងសង់ ដោយមានការឯកភាព និងយល់ព្រមដោយវិស្វករត្រួតពិនិត្យបច្ចេកទេសគម្រោង។
២.៧/ ផ្ទៃតួថ្នល់ខាងលើដែលបានរៀបចំរួច ត្រូវផ្សើមទឹកឲ្យបានសព្វក្នុងបរិមាណសមរម្យ បន្ទាប់មកដីសម្រាំងត្រូវចាក់ពង្រាយនិងលាយច្របល់ជាមួយទឹកឲ្យបានសព្វក្នុងកម្រិត ±3% នៃសំណើមទឹកប្រសើរបំផុត (Optimum Moisture Content) ដូចដែលបានកំណត់ដោយការធ្វើតេស្តឈ្មោះ Modified Proctor Test (AASHTO T-180) ។
២.៨/ បន្ទាប់ពីការកៀរសម្រួលស្រទាប់ដីសម្រាំងជារាងតាមប្លង់សាងសង់រួច ត្រូវបង្ហាប់ឲ្យបានពេញផ្ទៃហើយការបង្ហាប់នេះត្រូវធ្វើឡើងស្របតាមបណ្តោយថ្នល់ ដែលជាទូទៅការបង្ហាប់ត្រូវចាប់ផ្តើមចេញពីគែមថ្នល់ចូលមកអ័ក្សថ្នល់ លើកលែងតែកន្លែងផ្លូវកោង ដែលជម្រាលថ្នល់មានលក្ខណៈផ្អៀង (Super-Elevated Curves) ត្រូវបង្ហាប់ពីផ្នែកទាបទៅខ្ពស់។ ស្រទាប់ដីសម្រាំងនីមួយៗ ត្រូវបង្ហាប់ឲ្យបាន ≥ 95% នៃដង់ស៊ីតេស្ងួតអតិបរមា (Maximum Dry Density) ដូចដែលបានកំណត់ដោយការធ្វើតេស្តឈ្មោះ Modified Porctor Test (AASHTO T-180)។
២.៩/ ស្រទាប់ដីសម្រាំងនីមួយៗត្រូវមានកម្រាស់ ≤ 15 សម បន្ទាប់ពីការបង្ហាប់រួច ប៉ុន្តែក្នុងករណីដែលប្រតិបត្តិករចង់ឲ្យស្រទាប់ដីសម្រាំងនីមួយៗមានកម្រាស់ > 15 សម (បន្ទាប់ពីការបង្ហាប់រួច) ប្រតិបត្តិករត្រូវបង្ហាញប្រភេទគ្រឿងចក្រ ដែលយកមកប្រើថា មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការអនុវត្ត និងត្រូវធ្វើពិសោធសាកល្បងលើកម្រាស់ដែលចង់បាន លើប្រវែងផ្លូវពី 200 ម ទៅ 500 ម ជូនដល់វិស្វករត្រួតពិនិត្យបច្ចេកទេស ដើម្បីបញ្ជាក់អំពីគុណភាពគ្រឿងចក្រ។
២.១០/ ការពិនិត្យកម្រិតហាប់នៃស្រទាប់ដីសម្រាំងនៅការដ្ឋាន (Field Density Test) ចាំបាច់ ត្រូវអនុវត្តនូវគ្រប់ស្រទាប់នីមួយៗ នៃដីសម្រាំងទាំងអស់ ហើយតម្លៃរបស់វាត្រូវតែមានតម្លៃ ≥ 95% នៃដង់ស៊ីតេស្ងួតអតិបរមា (Maximum Dry Density) តាមរយៈការធ្វើតេស្ដ Field Density Test Sand Cone Method (AASHTO T-191) ឬអាចធ្វើតេស្តផ្សេងពីនេះ តែត្រូវមានការយល់ព្រមពីវិស្វករត្រួតពិនិត្យបច្ចេកទេស។ ការធ្វើពិសោធន៍ផ្ទាល់ត្រូវតែធ្វើផ្ទាល់នៅការដ្ឋាន ហើយទីតាំងនិងចំនួនពិសោធន៍ ត្រូវកំណត់ដោយវិស្វករត្រូពិនិត្យបច្ចេកទេស៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ