Connect with us

ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ៖ រឿង CLV ផ្ទុះឡើងចំពេលកម្ពុជាផ្តើមជីកព្រែកហ្វូណនតេជោ ដែលវៀតណាមជំទាស់គម្រោងនេះ

បានផុស

នៅ

ខណៈពេលដែលប្រជាជនកម្ពុជាក្នុងប្រទេស និងក្រៅប្រទេសកំពុងមានការជជែកពិភាក្សាអំពីបញ្ហាសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម, អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានដាក់ជាសំណួរថា ហេតុអ្វីរឿង CLV ផ្ទុះឡើងចំពេលរាជរដ្ឋាភិបាលកម្ពុជាផ្តើមគម្រោងព្រែកជីកហ្វូណនតេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាតំណាងរាស្ដ្រមណ្ឌលខេត្ដកំពង់ចាម លោក ខៀវ កាញារីទ្ធ បានបង្ហោះសំណេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី​ ១៤ ខែសីហានេះ ដោយបានកត់សម្គាល់ថា រឿង CLV ផ្ទុះឡើងនៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ ទោះជាមានការតវ៉ារបស់វៀតណាម យ៉ាងណាក្តី។
លោក​ បានសរសេរថា៖« ក៏នឹកឃើញរឿងផ្ទុះជាមួយវៀតណាមនៅពេលរាជរដ្ឋាភិបាលឱ្យប្រមូលកម្លាំងវាយចូលដណ្តើមប៉ៃលិន នៅឆ្នាំ ១៩៩៤ និងពេលទាញរឿងវៀតណាមនៅពេលដែលយើងប្រមូលកម្លាំងតទប់ជាមួយថៃនៅព្រះវិហារ យ៉ាងនោះដែរ» ។

ជុំវិញព្រឹត្តិការណ៍ខាងលើនេះ ​លោកគិតថាយុវជនមួយចំនួនមិនទាន់កើត ឬ នៅក្មេងមិនទាន់ទាញមើលការប្រៀបធៀបបាន ដូច្នេះលោកនិយាយតែនៅឆ្នាំ ១៩៩៤ សិន ដោយបានរៀបរាប់ថា សម័យនោះរាជរដ្ឋាភិបាលឱ្យអូសកម្លាំងមួយចំនួនពីគ្រប់ខេត្តដើម្បីវាយប៉ៃលិន តែពេលនោះក្រុមកម្លាំងមួយចំនួន ( ខ្ញុំសូមមិននិយាយអង្គភាព ឬ ភាគីណាទេ ) ដែលជាកម្លាំងលោតឆត្រសម័យសមាហរណកម្មត្រីភាគី ក៏បានបំផុសផ្អើលពេញប្រទេសនូវសភាពការណ៍ថាវៀតណាមទន្ទ្រានកាន់កាប់នៅភូមិដូង ខេត្តស្វាយរៀង ហើយពួកខ្លួនកំពុងស្វិតស្វាញបូជាខ្លួនមិនព្រមឱ្យវៀតណាមកាន់កាប់ ( តែទីតាំងនោះវៀតណាមនៅតាំងពីដើម ) ។ ហើយពួកគេក៏រួចខ្លួនមិនទៅច្បាំងថែមទាំងទទួលការកោតសរសើរពីអ្នកមិនដឹងរឿងនោះទៀត ។
ពាក់ព័ន្ធព្រឹត្តិការណ៍នេះ លោក ខៀវ កាញារីទ្ធ ដាក់ជាសំណួរថា ចុះពេលនេះ ? ពួកគេបានដកពិសោធន៍រឿងពីរ ។
ជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ ២០១៨ គឺជាជ័យជម្នះភ្លូកទឹកភ្លូកដី ព្រោះកម្ពុជាឈ្នះថៃទាំងលើផ្នែកច្បាប់ ទាំងលើ​សមរភូមិ ( ថៃស្លាប់រហូតដល់ឧត្តមសេនីយ៍ ) ហើយជ័យជម្នះសម្បើមក្នុងការបោះឆ្នោតកន្លងមក ទោះជាក្រុមប្រឆាំងយកលេសថាពួកខ្លួនត្រូវគាបសង្កត់ក្តី ក៏គេយល់ច្បាស់ណាស់ថាគឺជ័យជម្នះស៊ីហ្គេមនៅភ្នំពេញ ដែលជាកត្តាជំរុញឱ្យមានជ័យជម្នះ ។

សំណេររបស់លោក បានបន្តថា ៖«ហេតុនេះ ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាកាតាលីករ ( Catalyst ) នៃជ័យជម្នះរបស់គណបក្សប្រជាជននៅឆ្នាំ ២០២៨ ជាមិនខាន ។ ហេតុនេះ យុទ្ធសាស្ត្ររបស់គេគឺយករឿង CLV បំបាក់ ហ្វូណនតេជោ ហើយបើគេអាចរុញឱ្យក្លាយជាអំពើហិង្សាទៀតនោះ ទោះផ្តួលរាជរដ្ឋាភិបាលមិនបានយ៉ាងហោចណាស់យកឈាមមនុស្សដែលគេបោកបានលាបលើព្រែកជីកហ្វូណនតេជោដែរ ។ តែពេលនេះ ធ្វើអ្វីមិនទាន់បាន គេខំលើករឿងសហប្រតិបត្តិការសេដ្ឋកិច្ចតាំងពី ២០ ឆ្នាំជាង ជាមួយវៀតណាម ឡាវ មកបំភាន់ ទាំងគ្មានឯកសារសរសេរណាមួយបន្ទាត់។

គួរជម្រាបថា បើក្រឡេកថយក្រោយវិញ សហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម គឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ក្នុងគោលបំណងអភិវឌ្ឍន៍តំបន់ព្រំដែនដើម្បីសម្រួលដល់ការតភ្ជាប់ដឹកជញ្ជូនពាណិជ្ជកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងវិស័យសុខាភិបាលជាដើម។
តាមរយៈគម្រោងនេះ ប្រជាជននៃប្រទេសនីមួយៗពុំមានសិទ្ធិចេញចូលដោយសេរីនោះទេ គឺត្រូវគោពតាមច្បាប់ប្រទេស​ និងត្រូវមានឯកសារចេញ-ចូល គ្រប់គ្រាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម