ព័ត៌មានជាតិ
រំឭកសម្តីសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា៖ គ្រោះថ្នាក់ជាតិធ្ងន់ធ្ងរ ដែលប្រជាជននិយមធ្វើបាតុកម្ម
សាស្រ្តាចារ្យប្រវត្តិសាស្រ្ត សំបូរ មាណ្ណារ៉ា ធ្លាប់បានលើកឡើងថា ការដែលប្រជាជនយើងនិយមធ្វើបាតុកម្ម ហើយបង្កើតនូវគំនិតនៃការតវ៉ាប្រឆាំង ដោយមិនមានគិតទិសដៅពិតប្រាកដ នឹងបង្កឱ្យមានហានិភ័យ និងគ្រោះថ្នាក់ដល់ប្រទេសជាតិដែលបានខិតខំកសាងដល់សព្វថ្ងៃនេះ។

នៅក្នុងកម្មវិធីជជែកពិភាក្សាអំពីប្រធានបទ «តើយុវជនត្រូវគិតពីបញ្ហាអ្វីខ្លះមុនសម្រេចចិត្តចូលរួមធ្វើបាតុកម្មណាមួយ» ដែលរៀបចំដោយសារព័ត៌មានកម្ពុជាថ្មី កាលពីមួយឆ្នាំមុន សាស្រ្តាចារ្យប្រវត្តិសាស្រ្ត សំបូរ មាណ្ណារ៉ា បានលើកឡើងថា យើងត្រូវទទួលស្គាល់ថា ការខុសនូវគំនិត ការខុសនៃទិសដៅដែលយើងបាន ប៉ុន្តែរាល់សកម្មភាពដែលធ្វើបាតុកម្មនោះវាចំណេញដល់ជាតិដែលឬទេ។
លោកបញ្ជាក់ថា៖«តើមានចំណែកមួយណាដែលថាធ្វើទៅ វាជាចំណេញដល់ជាតិ ចំណេញដល់ប្រជាជនយើង ចំណេញដល់សង្គម ឬបង្កឱ្យមានសង្គ្រាមដូចទសវត្ស ៧០ ដែលធ្វើឱ្យមនុស្សខ្មែរទាំងអស់ក្លាយខ្លួនទៅជាអ្នកស្អប់ ស្រឡាញ់ ប្រឆាំងតតាំង រួចហើយទាញនូវមនោគមវិជ្ជាបរទេសនៃមហាអំណាច ទាញអាវុធរបស់បរទេស មកសម្លាប់ច្បាំងគ្នាឯង»។
«សួរថាអ្នកណាអ្នកច្បាំង កុំភ្លេចមិនមែនមនុស្សអាយុ ៦០ឆ្នាំដូចខ្ញុំទេ គឺយុវជន ចឹងដោយសារមានគំនិតជាតិនិយមដែលយើងអត់បានគិតអំពីហានិភ័យយើងក្លាយខ្លួនទៅជាអ្នកសម្លាប់ខ្មែរគ្នាឯង។ ១៧ មេសា ១៩៧៥ មនុស្សទាំងអស់ត្រូវបានចោទប្រកាន់ ហើយត្រូវបានយកទៅសម្លាប់ដោយការសង្ស័យ និងដោយសារតែបាតុកម្មនឹងគំនិតដែលចង់គិតថាខ្លួនឯងមានសេរីភាព ចង់បានប្រជាធិបតេយ្យ ឬចង់បង្ហាញថា អំពីមោទនភាពជាតិនិយម ឬស្នេហាជាតិ»។
នេះជាការលើករបស់ លោក សំបូរ មាណ្ណារ៉ា។
សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ធ្លាប់ជាទីប្រឹក្សាផ្ទាល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សមាជិករាជបណ្ឌិតសភាកម្ពុជា ព្រឹទ្ធសកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ប្រធានមជ្ឈមណ្ឌលសិក្សាអំពីខ្មែរ និងជាសាស្ត្រាចារ្យថ្នាក់ខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរ បានទទួលមរណភាព កាលពីខែមេសា ឆ្នាំ ២០២៤។ ប៉ុន្តែមុនមរណភាព លោកសាស្រ្តាចារ្យ តែងតែចែករំលែកចំណេះដឹង និងផ្តល់ការអប់រំដល់យុវជនជំនាន់ក្រោយឱ្យខិតខំរៀនសូត្រ និងសិក្សាពីប្រវត្តិសាស្រ្តរបស់ខ្លួន ចៀសវាងធ្វើសកម្មភាពនានាប៉ះពាល់ដល់ប្រទេសជាតិ។
គួរជម្រាបថា បើតាមស្ថាប័នជំនាញកម្ពុជា ថ្មីៗនេះមានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដោយបានចោទប្រកាន់មួលបង្កាច់លើ រាជរដ្ឋាភិបាលថា បានកាត់ដីចំនួន ៤ ខេត្តឱ្យទៅបរទេស ឬធ្វើឱ្យបាត់បង់អធិបតេយ្យ។
ក្រុមប្រឆាំងក៏បានប្រើប្រាស់ការចោទប្រកាន់ ដោយបំភ្លៃការពិតនេះ ធ្វើសកម្មភាពអំពាវនាវ បំផុសបំផុល ញុះញង់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុងស្រុក ឱ្យធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណនេះ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា