Connect with us

ព័ត៌មានជាតិ

អគារមន្ទីរសុខាភិបាលខេត្តរតនគិរី​ជាប់​បឹង​កន្សែង ផ្លាស់ប្តូរទីតាំងថ្មីមកដាក់នៅព្រលានយន្តហោះចាស់

បានផុស

នៅ

អគារនៃមន្ទីរសុខាភិបាលខេត្តរតនគិរីបច្ចុប្បន្នដែល​ស្ថិតនៅជាប់​មាត់បឹងកន្សែង នឹង​ត្រូវបានផ្លាស់ប្តូរទីតាំងថ្មីមកដាក់នៅដីព្រលាន​យន្តហោះចាស់ ស្ថិតក្នុងភូមិ ៧ មករា សង្កាត់ឡាបានសៀក ក្រុងបានលុង លើផ្ទៃដីទំហំ​ជាង ១ ហិកតា ជាប់សាលាខេត្ត។ នេះបើតាមការបញ្ជាក់ពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី​ឆ្លើយប្រាប់​កម្ពុជាថ្មី​នៅ​តាមប្រព័ន្ធ​តេលេក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគារមន្ទីរសុខាភិបាលខេត្ត​រតនគិរី​ស្ថិត​នៅ​ជាប់​បឹងកន្សែង​ គ្រោង​រុះរើនាពេល​ខាងមុខ

លោក ញ៉ែម សំអឿន បាន​បន្ត​ថា បច្ចុប្បន្នដំំណើរការ​សាងសង់អគារមន្ទីរសុខាភិបាលថ្មី បានចាប់ផ្តើមបុកគ្រឹះ​បណ្តើរ​ៗជាងកន្លះខែមកហើយ។ បន្ទាប់ពីសាងសង់រួច សំណង់អគារមន្ទីរសុខាភិបាលចាស់​នឹង​រុះរើចេញ និងធ្វើឲ្យ​រមណីដ្ឋាន​បឹងកន្សែង ក្លាយជាកន្លែងដែលមានបរិស្ថានល្អ រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង​ប្រកបដោយភាពទាក់ទាញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្ត​ឲ្យកាន់តែច្រើនកុះករ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដមន្ត្រី បានជំរុញឲ្យអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន កែប្រែតំបន់បឹងកន្សែងឲ្យកាន់តែមាន​ភាពទាក់ទាញសម្រាប់ទេសចរណ៍នៅក្នុងខេត្ត និងត្រូវរក្សាបឹងកន្សែងទុកជាសម្បត្តិសាធារណៈ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឯកភាពលើការដោះ​ដូរទីតាំងមន្ទីរសុខាភិបាលខេត្តរតនគិរី ចេញពីទីតាំងបច្ចុប្បន្ន គឺស្ថិត​លើមាត់បឹងកន្សែងទៅទីតាំងថ្មី ដែលមានផ្ទៃដីជាង ១ ហិកតា នៅជាប់សាលាខេត្ត ជាមួយកញ្ចប់ថវិកាជាង ៣ លានដុល្លារ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៥ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម