ព័ត៌មានជាតិ
ស្រទាប់គ្រឹះរងមុខងារសំខាន់ ក្នុងការទទួលនិងពង្រាយបន្តបន្ទុកយានយន្តលើផ្លូវថ្នល់
ស្រទាប់គ្រឹះរង (Sub-Base Course) ជាស្រទាប់សំខាន់មួយបន្ទាប់ពីស្រទាប់គ្រឹះ (Base Course) ក្នុងរចនាសម្ព័ន្ធផ្លូវថ្នល់។ នេះបើតាមសៀវភៅ «បទដ្ឋានបច្ចេកទេសសម្រាប់ការជួសជុល និងស្ថាបនាផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា»។
ស្រទាប់គ្រឹះរង (Sub-Base Course) គឺជាស្រទាប់សំខាន់មួយបន្ទាប់ពីស្រទាប់គ្រឹះ (Base Course) ក្នុងការទទួល និងពង្រាយបន្តនូវបន្ទុករបស់យានយន្ត ដែលជាទូទៅគេនិយមប្រើដីក្រួសក្រហម (Laterite) សម្រាប់ការសាងសង់ស្រទាប់គ្រឹះរងនេះ។ ក្នុងករណីខ្លះ គេក៏អាចប្រើដីល្បាយខ្សាច់ភ្នំឬដីល្បាយថ្មភ្នំឬសម្ភារៈផ្សេងៗទៀត គឺអាស្រ័យទៅតាមប្រភពធនធានសម្ភារៈដែលមាននៅក្នុងតំបន់ និងនៅជិតទីតាំងការដ្ឋានសាងសង់ផ្លូវ។


ការសាងសង់ស្រទាប់គ្រឹះរង ត្រូវគោរពនិងអនុលោមតាមបច្ចេកទេសដូចខាងក្រោម៖
៣.ស្រទាប់គ្រឹះរង (Sub-Base Course)
៣.១/ សម្ភារៈដែលយកមកប្រើសម្រាប់សាងសង់ស្រទាប់គ្រឹះរង មិនត្រូវមានទំហំគ្រាប់ធំជាង 50 មម ឡើយ (d < 50 មម) ។
៣.២/ សម្ភារៈដែលយកមកប្រើសម្រាប់ស្រទាប់គ្រឹះរង ត្រូវតែមានចំនួនភាគរយនៃទំហំគ្រាប់ដីឆ្លងកាត់កញ្ច្រែង (គិតជា ម៉ាស់) ចូលក្នុងចន្លោះខ្សែកោងប្រភេទ A ឬ B ឬ C ឬ D ឬ E ឬ F (ណាមួយក៏បាន) ដែលកំណត់ដោយពិសោធន៍ឈ្មោះ Sieve Analysis Test (AASHTO T-27) ដូចមានបង្ហាញក្នុងតារាងទី១៖

៣.៣/ ភាគរយគ្រាប់ក្រួសដែលឆ្លងកាត់កញ្ច្រែងទំហំ 0.075 មម (គិតជាម៉ាស់) ត្រូវ ≤2/3 នៃចំនួនភាគរយ (គិតជាម៉ាស់) ដែលឆ្លងកាត់កញ្ច្រែងទំហំ 0.425 មម ។
៣.៤/ សម្ភារៈ ដែលយកមកប្រើសម្រាប់សាងសង់ស្រទាប់គ្រឹះរង ត្រូវមានកម្រិតភាពរាវ LL ≤ 35% និងសន្ទស្សន៍នៃភាពស្អិត PI ≤ 20% ដែលកំណត់ដោយតេស្ដឈ្មោះ Liquid Limit Test (AASHTO T-89 & T-90) ។
៣.៥/ ក្រួសក្រហម ឬ សម្ភារៈដែលគ្រោងយកមកប្រើសម្រាប់ស្រទាប់គ្រឹះរង ត្រូវមានកម្រិតភាពសឹកឬបែក ≤ 50% ដែលកំណត់ដោយតេស្តឈ្មោះ Abrasion Test By Los Angeles Machine (AASHTO T-96)។
៣.៦/ សម្ភារៈដែលយកមកប្រើសម្រាប់សាងសង់ស្រទាប់គ្រឹះរងត្រូវមានតម្លៃ CBR ≥ 30% (ត្រាំទឹក ៩៦ ម៉) ដែលតម្លៃនេះ ត្រូវកំណត់ដោយតេស្តឈ្មោះ California Bearing Ratio Test (AASHTO T-193) នៅត្រង់ចំណុចភាពហាប់របស់សម្ភារៈ 95% នៃដង់ស៊ីតេស្ងួតអតិបរមា (Maximum Dry Density) ។
៣.៧/ គ្រឿងចក្រ ដែលយកមកប្រើប្រាស់សម្រាប់ការងារសាងសង់ស្រទាប់គ្រឹះរង ត្រូវតែទាន់សម័យនិងមានអនុភាពគ្រប់គ្រាន់ សម្រាប់ធ្វើការប្រកបទៅដោយប្រសិទ្ធភាព ហើយមានការឯកភាពនិងអនុញ្ញាតឲ្យប្រើប្រាស់ដោយវិស្វករត្រួតពិនិត្យបច្ចេកទេស ។
៣.៨/ ផ្ទៃស្រទាប់ដីសម្រាំងដែលនៅពីក្រោមស្រទាប់គ្រឹះរង ត្រូវចិតជារាងតាមគំនូសបន្ទាត់ កម្រិតកម្ពស់ ជម្រាល ទ្រង់ទ្រាយ និងទំហំ ដូចដែលបានបង្ហាញក្នុងគំនូសប្លង់បច្ចេកទេសសាងសង់ និងត្រូវកិនបង្ហាប់រហូតដល់កម្រិតបច្ចេកទេសដែលបានកំណត់។
៣.៩/ មុនពេលសាងសង់ស្រទាប់គ្រឹះរង ប្រតិបត្តិករត្រូវត្រៀមនិងរៀបចំនូវរាល់សម្ភារៈ គ្រឿងចក្រ និងស្លាកសញ្ញាការដ្ឋាន ដែលទាក់ទងនឹងការសាងសង់ ដោយមានការឯកភាពនិងយល់ព្រមពីវិស្វករត្រួតពិនិត្យបច្ចេកទេសគម្រោង។
៣.១០/ ផ្ទៃស្រទាប់ដីសម្រាំងដែលបានរៀបចំរួច ត្រូវផ្សើមទឹកឲ្យបានសព្វក្នុងបរិមាណសមរម្យ បន្ទាប់មកសម្ភារៈសម្រាប់ការសាងសង់ស្រទាប់គ្រឹះរង ត្រូវចាក់ពង្រាយ និងលាយ ច្របល់ជាមួយទឹកឲ្យបានសព្វក្នុងកម្រិត ±2% នៃសំណើមទឹកប្រសើរបំផុត (Optimum Moisture Content) ដូចដែលបានកំណត់ដោយការធ្វើតេស្តឈ្មោះ Modified Proctor Test (AASHTO T-180)។
៣.១១/ បន្ទាប់ពីការកៀរសម្រួលស្រទាប់គ្រឹះរងជារាងរួច ត្រូវបង្ហាប់ឲ្យបានពេញផ្ទៃក្នុងកម្រិតស្មើៗគ្នា ដែលការបង្ហាប់នេះត្រូវធ្វើឡើងស្របតាមបណ្ដោយតួថ្នល់ ដោយចាប់ផ្តើមចេញពីគែមថ្នល់ចូលមកអ័ក្សថ្នល់ លើកលែងតែកន្លែងផ្លូវកោងដែលជម្រាលថ្នល់មានលក្ខណៈផ្អៀង (Super-Elevated. Curves) ការបង្ហាប់ត្រូវធ្វើឡើងចាប់ចេញពីផ្នែកទាបឆ្ពោះទៅផ្នែកខ្ពស់។ ស្រទាប់គ្រឹះរងនីមួយៗត្រូវបង្ហាប់រហូតឲ្យបាន ≥ 95% នៃដង់ស៊ីតេស្ងួតអតិបរមា (Maximum Dry Density) ដូចដែលបានកំណត់ដោយការធ្វើតេស្ត Modified Proctor Test (AASHTO T-180)។
៣.១២/ ស្រទាប់គ្រឹះរងនីមួយៗ ត្រូវមានកម្រាស់ ≤ 15 សម បន្ទាប់ពីការបង្ហាប់រួច។ ប៉ុន្តែក្នុងករណីដែលប្រតិបត្តិករចង់ឲ្យស្រទាប់គ្រឹះរងនីមួយៗមានកម្រាស់ > 15 សម (បន្ទាប់ពីការបង្ហាប់រួច) ប្រតិបត្តិករ ត្រូវបង្ហាញប្រភេទគ្រឿងចក្រ ដែលយកមកប្រើប្រាស់ថាមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការអនុវត្ត និងត្រូវធ្វើពិសោធសាកល្បងលើកម្រាស់ដែលចង់បានលើប្រវែងផ្លូវពី 200 ម ទៅ 500 ម ជូនដល់វិស្វករត្រួតពិនិត្យបច្ចេកទេស ដើម្បីបញ្ជាក់អំពីគុណភាពគ្រឿងចក្រ។
៣.១៣/ ការពិនិត្យកម្រិតហាប់របស់ស្រទាប់គ្រឹះរងនៅការដ្ឋាន (Field Density Test) ចាំបាច់ត្រូវអនុវត្តនូវគ្រប់ស្រទាប់នីមួយៗនៃស្រទាប់គ្រឹះរងទាំងអស់ ដើម្បីពិនិត្យមើលលើភាពហាប់របស់វា ដែលត្រូវតែមានតម្លៃ ≥ 95% នៃដង់ស៊ីតេស្ងួតអតិបរមា (Maximum Dry Density) តាមរយៈការធ្វើតេស្តិឈ្មោះ Field Density Test Sand Cone Method (AASHTO T-191) ឬការធ្វើតេស្តផ្សេងពីនេះ តែត្រូវមានការយល់ព្រមពីវិស្វករត្រួតពិនិត្យបច្ចេកទេស។ សម្រាប់ស្រទាប់គ្រឹះរងនីមួយៗ ដែលសាងសង់រួចត្រូវធ្វើតេស្ត ដើម្បីបញ្ជាក់ពីគុណភាព ក្រោមការកំណត់របស់វិស្វករត្រួតពិនិត្យបច្ចេកទេស ទាំងទីតាំង និងចំនួនតេស្តដែលត្រូវធ្វើ។
អត្ថបទក្រោយ កម្ពុជានឹងបង្ហាញពីបច្ចេកទេសការធ្វើស្រទាប់គ្រឹះ (Base Course) បន្តទៀត៕

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?