ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តរតនគីរី បានជួសជុល ថែទាំផ្លូវជាតិលេខ៧៨ រងការខូចខាតដោយសារទឹកភ្លៀង
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី កំពុងបន្តជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ៧៨ ដែលរងការខូចខាតប្រេះស្រាំដូចជាសំបុកមាន់។

ជាក់ស្ដែងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានធ្វើការជួសជុលកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងថា ជំនាញបានបន្តការងារជួសជុលកំណាត់ផ្លូវជាតិលេខ ៧៨ ដោយបន្តការងារស្រទាប់គ្រឹះសំខាន់ ចន្លោះ គ.ម ១៨៩+២០០ ដល់ គ.ម ១៨៩+៥៦៥ និងបន្តការងារថែទាំកំណាត់ផ្លូវជាតិលេខ៧៦ ដោយបន្តការងារបិទស្នាមប្រេះ និងលុបសំបុកមាន់ ចន្លោះ គ.ម ២៣៩+០០០ ដល់ គ.ម ២៤៦+០០០ ក៏ដូចជាបន្តការងារថែទាំកំណាត់ផ្លូវជាតិលេខ៧៨C ដោយបន្តការងារកៀរសម្រួល និងកិនបង្ហាប់ឡើងវិញ ចន្លោះ គ.ម ១០+០០០ ដល់ គ.ម ១៣+០០០។

លោកប្រធានមន្ទីរសាធារណការបានបញ្ជាក់ថា ដោយមួយរយៈនេះមេឃភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឲ្យផ្លូវមួយចំនួនរងការខូចខាតដោយសារទឹកភ្លៀងធ្លាក់ខ្លាំង ហើយលោកនិងបន្តជួសជុលបន្ថែមទៀត នៅកន្លែងណាដែលមានបញ្ហាផ្លូវរងការខូចខាតមិនឲ្យទុកយូរឡើយ។

តាមលោកប្រធានមន្ទីរ ផ្លូវមួយខ្សែរនេះ ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ដែលប្រជាពលរដ្ឋដឹកកសិឧស្សាហកម្ម មកតាមបណ្ដាខេត្តផ្សេងៗឆ្លងកាត់ខេត្តរតនគីរីបន្តទៅលក់នៅប្រទេសវៀតណាម មិនពិបាកក្នុងការធ្វើដំណើរឡើយ៕

អត្ថបទ÷ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


