ព័ត៌មានជាតិ
ក្រសួងអប់រំផ្តល់ការអប់រំពហុភាសាដល់ខេត្ត៤នៅភាគឦសាន ដើម្បីឱ្យជនជាតិដើមភាគតិចទទួលបានការអប់រំដែលមានគុណភាព
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ក្រសួងបានផ្តល់ការអប់រំពុហភាសាចំនួន៤ខេត្ត គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ដើម្បីធានាឱ្យជនជាតិដើមភាគតិចទទួលបានការអប់រំដែលមានគុណភាព។

ការលើកឡើងនេះធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសបណ្ឌិតសភាចារ្យទៅទស្សនកិច្ចនៅ វិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង មន្ត្រីពាក់ព័ន្ធ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល តំណាងសហគមន៍ អាជ្ញាធរដែនដី និងសិស្សានុសិស្សផងដែរ។

ក្នុងដំណើរទស្សនកិច្ចនៅខេត្តរតនគិរីនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអះអាងថា ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ក្រសួងបានផ្តល់ជូននូវការអប់រំពហុភាសា ដើម្បីធានាយ៉ាងណាឱ្យជនជាតិដើមភាគតិច អាចទទួលបានការអប់រំដែលមានគុណភាព ក៏ដូចជាពង្រីកសេវាអប់រំពហុភាសាប្រកបដោយសមធម៌ បរិយាបន្ន និងមាននិរន្តរភាពដល់ជនជាតិដើមភាគតិច ដោយផ្សារភ្ជាប់នឹងភាសាកំណើត វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច និងលើកកម្ពស់ការចូលរួមរបស់សហគមន៍ជនជាតិដើមភាគតិច ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ភាគីពាក់ព័ន្ធ។
បន្ថែមពីនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា អ្នកពាក់ព័ន្ធទាំងអស់ ខិតខំប្រែក្លាយវិទ្យាល័យនេះ ឱ្យទៅជាសាលារៀនជំនាន់ថ្មីនាពេលអនាគត ហើយការជាប់ជាសាលារៀនជំនាន់ថ្មី នឹងទទួលបានការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំបន្ទប់រៀនតាមមុខវិជ្ជា បណ្ណាល័យសតវត្សរ៍ទី២១ ការផ្តល់ឱកាសជូនគ្រូបង្រៀនក្នុងការទទួលបានការបំប៉នលើវិធីសាស្រ្តបង្រៀនថ្មីៗ ផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការរៀន ការកែលម្អបន្ទប់ពិសោធន៍ ជាពិសេស ប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រក្នុងការរៀន និងបង្រៀន។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងជួយគាំទ្រអភិវឌ្ឍន៍សាលាកន្លងមក និងជឿជាក់ថា ប្រសិនបើមានការប្ដេជ្ញាចិត្តខ្ពស់ នោះវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ នឹងអាចប្រែក្លាយទៅជាវិទ្យាល័យជំនាន់ថ្មីនាពេលអនាគតជាមិនខាន៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ