ព័ត៌មានជាតិ
ក្រសួងអប់រំ អំពាវនាវដល់គ្រូបង្រៀន និងសិស្ស-និស្សិត កុំចូលរួមសកម្មភាពផ្តួលរំលំរដ្ឋាភិបាលតាមការញុះញង់
ក្រសួងអប់រំ យុវជន និងកីឡា បានចេញការអំពាវនាវនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឱ្យបុគ្គលិកអប់រំ គ្រូបង្រៀន និងសិស្ស និស្សិត កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ធ្វើសកម្មភាពផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។

តាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៥ ខែសីហានេះ ក្រសួងអប់រំសង្កត់ធ្ងន់ថា៖ “ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវជូនដល់បុគ្គលិកអប់រំ គ្រូបង្រៀន និងសិស្ស-និស្សិត សូមចៀសឱ្យឆ្ងាយពីសកម្មភាពបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងជឿជាក់លើរាជរដ្ឋាភិបាល ហើយគាំទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ CLV-DTA ព្រមទាំងសូមចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខរួមរបស់ប្រជាជន កម្ពុជានៅទូទាំងប្រទេស” ។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងក្រៅប្រទេសមួយចំនួន បានធ្វើបដិវត្តន៍ពណ៌នៅក្រៅប្រទេសកាលពីពេលថ្មីៗនេះ ក្នុងគោលបំណងញុះញង់ឱ្យពលរដ្ឋខ្មែរក្នុងស្រុកប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា វៀតណាម ឡាវ (CLV) ហើយពួកគេក៏បានបំភ្លៃការពិត ដោយមូលបង្កាច់រដ្ឋាភិបាលថា បានកាត់ខេត្តទាំង៤ ទៅឱ្យវៀតណាម ឬ ធ្វើឱ្យបាត់បង់អធិតេយ្យលើខេត្តឦសានទាំង៤នោះ។

ជាមួយគ្នានេះ ក្រសួងអប់រំ បានបញ្ជាក់ដល់បុគ្គលិកអប់រំ គ្រូបង្រៀន និងសិស្ស និស្សិត ឱ្យបានយល់ថា ផែនការអូសទាញពលរដ្ឋខ្មែរក្នុងស្រុកឱ្យប្រឆាំងនឹងគម្រោង CLV នេះ មិនមែនជាការធ្វើឡើងដើម្បីសម្តែងមតិនោះទេ ផ្ទុយទៅវិញ ជាការញុះញង់ អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយបោកបញ្ឆោត អូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕
ដោយ៖ អុន ស្រីមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ