Connect with us

ព័ត៌មានជាតិ

ខេត្ត​សៀមរាប​មាន​សណ្ឋាគារចំនួន ១៨១ កន្លែង​កំពុង​ដំណើរការអាជីវកម្ម

បានផុស

នៅ

ជា​ខេត្ត​គោលដៅទេសចរណ៍វប្បធម៌​ដ៏​ធំ​ ខេត្ត​សៀមរាបមាន​​សណ្ឋាគារ និង​ផ្ទះសំណាក់​រាប់រយកន្លែងកំពុង​ដំណើរការ​អាជីវកម្ម​បម្រើ​ការ​កម្សាន្តនិង​ស្នាក់នៅ​របស់​ភ្ញៀវ​ទេសចរ។

លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទី​នៃ​មន្ទីរទេសចរណ៍​ខេត្ត​សៀមរាប​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា ​សណ្ឋាគារ​ចំនួន ១៨១ កន្លែង និង​ផ្ទះសំណាក់​ចំនួន ២៩៣ កន្លែង កំពុង​បើក​ដំណើរការ​អាជីវកម្ម​នៅក្នុង​ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពី​សណ្ឋាគារ និង​ផ្ទះសំណាក់រាប់រយកន្លែង ខេត្ត​សៀមរាប​ដែល​ជាមជ្ឍមណ្ឌលទេសចរដ៏ទាក់ទាញបំផុត​ ​ក៏​មាន​អាជីវកម្មទេសចរណ៍ជាច្រើន​​ទៀតដែល​ផ្តល់​សេវាកម្សាន្ត​ដល់ទេសចរ​ចម្រុះជាតិ​សាសន៍។ ក្នុងនោះមាន​ភោជនីយដ្ឋានចំនួន ១៩៣ កន្លែង ​ហាងម៉ាស្សាចំនួន ៥៧ កន្លែង ខារ៉ាអូខេចំនួន ១២ កន្លែង ឌីស្កូតែក ចំនួន ២ កន្លែង បៀហ្គាឌិនចំនួន ២៨ កន្លែង ទីភ្នាក់ងារទេសចរណ៍មានចំនួន ២៥៥ កន្លែង និង​កីឡាទេសចរណ៍មានចំនួន ០៧ កនែ្លង។

លោក ធិម សេរីវុឌ្ឍ​បាន​បន្ថែមថា នៅក្នុង​ខេត្ត​សៀមរាប ក៏​មាន​តំបន់​សហគមន៍​ទេសចរណ៍ និង​អេកូទេសចរណ៍​ដែល​បង្កើតឡើង​ និងគ្រប់គ្រង​ដោយ​ប្រជា​សហគមន៍​មូលដ្ឋាន​មាន​ចំនួន ១៥ សហគមន៍ផង​ដែរ។

បច្ចុប្បន្ន​ជើង​ហោះហើរ​ចូល​មកកាន់​ខេត្ត​សៀមរាប​មាន​ចំនួន​ពី ១៤-១៩ ជើង​ក្នុង​មួយ​ថ្ងៃ ដែល​មាន​អ្នកដំណើរ​ចន្លោះ​ពី ១ ០០០ នាក់ ទៅ ១ ៥០០ នាក់​។ ក្នុង​នោះ​ជើង​ហោះហើរ​អន្តរជាតិ​រួមមាន៖

-មកពី​ប្រទេស​ថៃ​មាន ០៤-០៥ ជើង/ ថ្ងៃ
-មកពី​ប្រទេស​វៀតណាម​មាន​ ០៤-០៥ជើង/ ថ្ងៃ
-មកពី​ប្រទេស​ឡាវ​មាន ០៣-០៤ជើង/ សប្តាហ៍
-មកពី​បទេស​ចិន (គួនមីង-សៀមរាប) មាន ០១-០២ជើង/ សប្តាហ៍
-មកពី​ប្រទេស​សិង្ហបុរី (សិង្ហបុរី-សៀមរាប) មាន ០១ ជើង/ ថ្ងៃ
-មកពី​ប្រទេស​ម៉ាឡេស៊ី (កូឡាឡាំពួរ-សៀមរាប) មាន ០១ ជើង/ ថ្ងៃ

​របាយការណ៍​របស់​មន្ទីរទេសចរណ៍​ខេត្ត​សៀមរាបបាន​បញ្ជាក់ថា ក្នុង​រយៈពេល ០៧ ខែ ឆ្នាំ២០២៤ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ២,០២៤,០៧៤ នាក់ មានការកើនឡើងប្រមាណ ៤១.២១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១,៤៣៣,៣៧៥ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ១,៤៣៩,៧០០ នាក់ កើនឡើងប្រមាណ ៤៤.៨៤% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៩៩៤,០១០ នាក់។ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥៨៤,៣៧៤ នាក់ មានការកើនឡើង ៣៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៤៣៩,៣៦៥ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទីutes មុន

សហគមន៍កសិកម្ម «ស្រ្តីសាមគ្គីពានីរុងរឿង» គ្រោងបោះទុន ១១ ម៉ឺនដុល្លារ លើផលិតកម្មជ្រូក

កីឡា១ ម៉ោង មុន

នៅ​តែល្អ! Neymar ស៊ុតហ្វ្រីឃីគយ៉ាងអស្ចារ្យ ជួយឱ្យ Santos ឈ្នះ Bragantino (វីដេអូ)

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ២ ម៉ោង មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់

Sokha Hotels

ព័ត៌មានពេញនិយម