Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ផ្ដាំទៅក្រុមប្រឆាំងកុំចង់ធ្វើដូចបង់ក្លាដេស មិនចំណេញដល់ជាតិឡើយ

បានផុស

នៅ

ផ្ដាំទៅក្រុមប្រឆាំងដែលចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ កុំស្រមៃចង់ធ្វើតាមដូចនៅប្រទេសបង់ក្លាដេស គឺមិនចំណេញដល់ជាតិឡើយ។ ជាមួយនឹងការដាស់តឿន សម្ដេចធិបតី ក៏បានព្រមានចាត់វិធានការច្បាប់ចំពោះក្រុមចលនាបះបោរនេះដោយគ្មានការលើកលែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បាននិងកំពុងធ្វើសកម្មភាពអំពាវនាវ និងញុះញង់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធឱ្យក្រោកបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលបានយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា និងបានភ្ជាប់ជាមួយនឹងករណីតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV។ តែចលនាទុច្ចរិតនេះ ត្រូវបានរាជរដ្ឋាភិបាល ក្រសួងស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់ ពិសេសប្រជាជនទូទៅប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចលនាដែលបង្កភាពវឹកវរដល់ជាតិបែបនេះ ខណៈកងកម្លាំងប្រដាប់អាវុធ ក៏បានចេញមកព្រមានកម្ទេចក្រុមទាំងនោះដែរ។

ក្នុងតំណែងជានាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅកាន់អ្នកដែលចង់ឱ្យកម្ពុជាដូចប្រទេសបង់ក្លាដេស កុំធ្វើឱ្យសោះ មិនមានផលចំណេញឡើយចំពោះជាតិ និងប្រជាជន។ ផ្ទុយទៅវិញ មានតែភាពវិនាសកម្ម ការវាយប្រហារគ្នា បង្កជាភាពវឹកវរដល់ប្រទេសជាតិ ការបែកបាក់ផ្ទៃក្នុងជាតិឯង ហើយពិសេសសេដ្ឋកិច្ចជាតិនឹងអន់ថយ។ ខណៈនេះស្ថានភាពនៅប្រទេសបង់ក្លាដេស មិនទាន់ចប់នៅឡើយ។

ថ្លែងពីពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីជាង១ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បង់ក្លាដេស មិនមែនចប់ត្រឹមការផ្ដួលរំលំរដ្ឋាភិបាល ហើយបង្កើតរដ្ឋាភិបាលថ្មីទេ តែពេលនេះ បង់ក្លាដេសកំពុងជួបការវាយប្រហារគ្នាទៅវិញទៅមក្នុងផ្ទៃប្រទេស អសន្តិសុខ គ្មានស្ថិរភាព ហើយវិស័យសេដ្ឋកិច្ចប្រទេសនេះ ក៏កំពុងជួបប្រទះបញ្ហាប្រឈម។  

ក្នុងន័យនេះ សម្ដេចធិបតី​ ជឿជាក់ថា ប្រជាជនខ្មែរច្រើនលើសលប់មិនចង់ឃើញស្ថានភាពបែកបាក់ដូចនៅបង់ក្លាដេសនៅពេលនេះ និងទៅអនាគតនៅក្នុងប្រទេសកម្ពុជាទេ។ សម្ដេច ថា ការធានាសិទ្ធិសេរីភាព សូមឱ្យមានព្រំដែន កុំលើសព្រំដែនច្បាប់ ព្រោះវាប៉ះពាល់ដល់អ្នកផ្សេង សូមបញ្ចេញមតិដោយក្រមសីលធម៌ កុំទៅដល់ដុតហិង្សាដូចនៅបង់ក្លាដេស មិនចំណេញទេ អ្នកភ្នំពេញស្គាល់ហើយឆ្នាំ២០១៣ មិនងាយស្រួលទេ។

ជាថ្មីម្ដងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមានអនុវត្តច្បាប់ចំពោះក្រុមចលនាទាំងឡាយណា ដែលបង្កឱ្យមានភាពវឹកវរដល់សង្គម ដែលសម្ដេច ចាត់ទុកការអនុវត្តច្បាប់ ជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីធានាសន្តិភាព សន្តិសុខ សុខសុវត្ថិរបស់ប្រជាពលរដ្ឋ។ ដូច្នេះ សម្ដេចផ្ដាំទៅកាន់អ្នកទាំងនោះ កុំធ្វើសកម្មភាពដែលហួសព្រំដែនច្បាប់ឱ្យសោះ។

សម្ដេចធិបតី បញ្ជាក់ថា ការអនុវត្តច្បាប់នេះ​​​ គឺដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នារវាងខ្មែរនិងខ្មែរ ដោយសារតែសម្ដេចខ្លាចបាត់សាមគ្គីជាតិ​ ខ្លាចខ្មែររងគ្រោះដោយសារសង្គ្រាម​ជាថ្មីទៀត។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងការបរទេសឱ្យសួរទៅរដ្ឋាភិបាលជប៉ុន តើយល់យ៉ាងណាចំពោះពលរដ្ឋខ្មែរយកដីជប៉ុន រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលខ្មែរ តើត្រឹមត្រូវឬទេ?៕

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម