Connect with us

ព័ត៌មានជាតិ

សហជីព គ្រោងបើកកិច្ចប្រជុំសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាលើការ​កំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ ២០២៥

បានផុស

នៅ

លោក សំ សឿន ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​សហជីព បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ១៥​ សីហា​នេះ​ថា​ ក្រុម​សហជីព​ដែលមាន​តំណាង ​១៧​ រូប​ គ្រោង​នឹង​បើក​កិច្ចប្រជុំ​នៅ​សប្ដាហ៍​ក្រោយនេះ​ ដើម្បី​ពិភាក្សា​គ្នា​ទៅលើ​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ-និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​ និង​កាបូប ​សម្រាប់​ឆ្នាំ​ ២០២៥ ​មុននឹង​ដាក់ជូន​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នាពេលខាងមុខ។

លោក​បាន​បន្តថា ​កិច្ចប្រជុំ​សហជីព​ដែល​ធ្វើ​នៅ​សប្ដាហ៍​ក្រោយនេះ​ សហជីព​នីមួយៗ ​នឹង​ដាក់​តួលេខ​របស់ខ្លួន​ដើម្បី​ធ្វើការ​ជ្រើសរើស​យក​តួលេខ​មួយ​ដាក់ជូន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដែលមាន​តំណាង​ភាគី​រាជរដ្ឋាភិបាល ​១៧​ រូប​ និង​ភាគី​និយោជក ​១៧ ​រូប ​ធ្វើការ​ពិចារណា​ដោយ​ឈរ​ទៅលើ​លក្ខណវិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច ទាំង​ ៧ ក្នុងនោះ​រួមមាន​វិនិច្ឆ័យ​តាមបែប សង្គម (​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុងការ​រស់នៅ​) និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច (​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ​) សម្រាប់ភាគី​ពាក់ព័ន្ធ​ធ្វើជា​មូលដ្ឋាន​ប្រើប្រាស់​ក្នុងការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ ២០២៥។

លោក​បាន​បន្តទៀតថា ការ​ចរចា​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​កម្មករ-និយោជិត​ឆ្នាំនេះ ​ប្រកបដោយ​ភាព​ចាស់ទុំ ​និង​វិជ្ជមាន ​ហើយ​សង្ឃឹមថា នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ថ្មី​មួយ​ល្អប្រសើរ​ជាង​ឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ លោក សំ សឿន បាន​សំណូមពរ​ដល់​ភាគី​និយោជក​ជួយ​ពិនិត្យ​លទ្ធភាព​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យបាន​សមរម្យ​បន្ថែមទៀត​ដល់​កម្មករ-និយោជិត​ ព្រោះថា​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​នឹង​ជួយ​លើកកម្ពស់​សុខភាព​កម្មករ-និយោជិត​កាន់តែ​ល្អ ក៏ដូចជា​លើកស្ទួយ​ជីវភាព​គ្រួសារ​បាន​កាន់តែ​ប្រសើរ​ ពិសេស​ជួយ​លើកកម្ពស់​ផលិតកម្ម​តាម​សហគ្រាស​កាន់តែ​រីកចម្រើន​ផង​ដែរ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ ២០២៤ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​អាណត្តិ​ទី ៣ ឆ្នាំ​ទី ២ បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ-និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ ២០២៥ និង​គ្រោង​រៀបចំ​កិច្ចប្រជុំ​បន្ទាប់ នៅ​ព្រឹក ថ្ងៃទី​ ២៩ ខែសីហា​, ថ្ងៃទី ​៦, ទី​ ១២, ទី ​១៩ និង​ទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤។

នៅក្នុង ២០២៤ នេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ-និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​ និង​កាបូប គឺមាន​ចំនួន ២០៤ ដុល្លារ ក្នុង​មួយ​ខែ ប្រសិន​បើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ បន្ថែម កម្មករ-និយោជិត ម្នាក់ អាច​ទទួល​បាន​ប្រាក់​ឈ្នួល ចន្លោះ​ពី ២២១ ទៅ ២៣២ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ ដោយ​មិនទាន់​ពី​គិត​ពី​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដែល​ទទួល​បាន​ពី ប​.​ស​.​ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម