ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ប្រាប់មន្រ្តីរាជការឲ្យមានស្មារតីខ្ពស់ជឿលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលស្របច្បាប់
ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤នេះ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវបានណែនាំដល់មន្រ្តីរាជការទាំងអស់ ត្រូវមានស្មារតីខ្ពស់ និងមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់។

លោកអភិបាលខេត្តតាកែវថ្លែងបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានក្រុមអគតិ និងយុវជនមួយចំនួនតូចនៅក្រៅប្រទេសបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ CLV ដោយចោទប្រកាន់រាជរដ្ឋាភិបាលថា បានធ្វើឱ្យបាត់ទឹកដីទៅប្រទេសជិតខាង ហើយបើទោះបីជារាជរដ្ឋាភិបាល និងអតីតនាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន បានចេញមកធ្វើការពន្យល់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនស្ដាប់ និងបន្តញុះញង់ឱ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងស្រុកនាំគ្នាក្រោកឡើងធ្វើបាតុកម្មក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាល។ ដូច្នោះមន្រ្តីរាជការត្រូវមានស្មារតីខ្ពស់ និងមិនត្រូវចាញ់ឧបាយកលរបស់ក្រុមអគតិមួយចំនួនតូចនោះទេ។

លោក វ៉ី សំណាង បញ្ជាក់ថា អាជ្ញាធរខេត្តក៏បានធ្វើការអំពាវនាវដល់កម្មករ កម្មការីនី ប្រជាពលរដ្ឋ ឱ្យរក្សាភាពស្ងប់ស្ងាត់ និងកុំឱ្យមានការប្រមូលផ្ដុំគ្នាខុសច្បាប់ ហើយក្នុងនាមអាជ្ញាធរដែលទទួលខុសត្រូវលើសន្តិសុខសាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានបញ្ជាទៅរដ្ឋបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធតាមដានទប់ស្កាត់មិនឱ្យមានការប្រមូលផ្ដុំខុសច្បាប់នោះទេ។ ករណីមានការប្រមូលផ្ដុំខុសច្បាប់ណាមួយកើតឡើង អាជ្ញាធរមានសមត្ថកិច្ច និងអនុវត្តទៅតាមច្បាប់ដោយមិនលើកលែងឡើយ៕
អត្ថបទ៖ វីរៈ




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?