Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី ស្នើឱ្យមានការពិភាក្សាដោយសន្តិវិធីរឿង CLV ចៀសវាងហិង្សានាំឱ្យបែកបាក់សាមគ្គីជាតិ

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំឭកឡើងវិញថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV គឺជាក្តីកង្វល់របស់ប្រជាជនកម្ពុជាទាំងអស់គ្នា ទោះបីជាមាននិន្នាការខុសគ្នា គឺសុទ្ធតែព្រួយបារម្ភអំពីការបាត់បង់ទឹកដី និងអធិបតេយ្យភាពជាតិ ប៉ុន្តែគ្រប់ភាគីត្រូវជ្រើសរើសការពិភាក្សាគ្នាដោយសន្តិវិធី ចៀសធ្វើបាតុកម្មណាមួយដែលនាំឱ្យខ្មែរបែកបាក់សាមគ្គីជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនាពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីជាង១ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានថ្លែងថា ការកង្វល់អំពីទឹកដី អំពីជាតិគឺជាកាតព្វខ្មែរគ្រប់គ្នា មិនថាមន្រ្តីរាជការ​ ពលរដ្ឋសាមញ្ញ មិនថាអ្នកមាននិនា្នការខុសគ្នានោះទេ គឺជាសិទ្ធិរបស់ពលរដ្ឋ។
ដូច្នេះដើម្បីដោះស្រាយមន្ទិលសង្ស័យជុំវិញការព្រួយបារម្ភបាត់បង់ទឹកដីនៅតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយឡាវ និងវៀតណាម សម្តេចធិបតី បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាចូលរួមលើកកម្ពស់ការអភិវឌ្ឍខេត្តជាប់ព្រំដែនទាំងបួន តាមរយៈកសាងហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងបង្កើនការវិនិយោគ។ សម្តេចថ្លែងថា៖«ឃើញថាប្រជាជនរបស់យើងកំពុងតែប្រឈមមុខដាក់គ្នា បម្រុងមានការប្រឈមមុខគ្នា តើ ៥០០ ឆ្នាំដែលការបែកបាក់នេះមានប៉ុន្មានដង ដោយសារផ្ទៃក្នុងយើង យើងទើបមានសន្តិភាព ១៩៩៨ ដែលខ្មែរឈប់វៃគ្នា»។
សម្តេចបន្ថែមថា ៖«ក្នុងករណីដែលធ្វើឱ្យមានការមន្ទិលសង្ស័យគ្នា រឿងនេះបើសិនជាយើងមិនយោគយល់គ្នា អាចឈានទៅដល់ជម្លោះ បាត់ទឹកដីដូចទៅនឹងប្រវត្តិសាស្រ្ត ដូច្នេះ យើងត្រូវរួមគ្នា ឯកភាពគ្នា ជជែកគ្នាដោយសន្តិវិធី»។

សម្តេចធិបតី បានគូសបញ្ជាក់ថា ការរួបរួមជាតិ ការរួមគ្នាពង្រឹងអត្តសញ្ញាណជាតិ និងការរក្សាបាននូវផលប្រយោជន៍ជាតិរបស់កម្ពុជា គឺជាកត្តាចាំបាច់សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់ ដើម្បីរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងឯកភាពជាតិ ដោយមិនមានការបែកបាក់។ សម្តេចបានកត់សម្គាល់ថា នៅពេលដែលឯកភាពជាតិត្រូវបានបែកបាក់ មិនត្រឹមតែបាត់បង់ទឹកដីប៉ុណ្ណោះទេ ថែមទាំងបាត់បង់វប្បធម៌ ធនធានមនុស្ស និងប្រជាជនមួយចំនួនត្រូវបង្ខំចិត្តភៀសខ្លួនទៅក្រៅប្រទេសដោយសារសង្គ្រាម។
សម្តេចបញ្ជាក់ថា៖«កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ រឿងនេះជាកង្វល់របស់បងប្អូនទាំងអស់គ្នា មិនថាអ្នកស្រប និងមិនស្របសុទ្ធតែខ្មែរដូចគ្នា សុទ្ធតែព្រួយបារម្ភបាត់បង់អធិបតេយ្យភាពដូចគ្នា ក្នុងនោះក៏មានខ្ញុំមួយដែរ»។

ទាក់ទិននឹងបញ្ហាក្តៅគគុកនាពេលនេះ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតាមដានស្តាប់នូវកង្វល់របស់សាធារណជន និងឆ្លើយតបចំពោះបញ្ហានេះ។ ទោះជាយ៉ាងនេះក្តី សម្តេចក៏បានស្នើឱ្យប្រជាពលរដ្ឋទទួលយកការពន្យល់ពីរដ្ឋាភិបាល ចៀសវាងទទួលព័ត៌មានណាមួយដែលមានការញុះញង់ បំបែកបំបាក់ជាតិ។

លោក យឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសបើកចិត្តឱ្យទូលាយស្តាប់ការពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីកិច្ចសហប្រតិបត្តិការ CLV ។ លោកថ្លែងថា៖«ពលរដ្ឋមួយចំនួនដែលគាត់មិនបានយល់ ទាមទារឱ្យរដ្ឋាភិបាលស្តាប់កង្វល់គាត់ ប៉ុន្តែយើងសួរគាត់វិញថាគាត់បានស្តាប់ការបកស្រាយ ការពន្យល់ដែលមានភាពស៊ីជម្រៅទាំងផ្លូវច្បាប់ ទាំងអត្ថប្រយោជន៍ពាណិជ្ជកម្ម គាត់បានទទួលមតិនេះដែរឬទេ»។
ជាថ្មីម្ដងទៀត សម្ដេចធិបតី បញ្ជាក់ថា គម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV គ្មានអ្វីជាអាថ៌កំបាំងឡើយ ហើយរដ្ឋាភិបាលក៏បានបញ្ចេញរាល់ឯកសារពាក់ព័ន្ធនឹងគម្រោងនេះជាសាធារណៈ ពោលគឺមិនមានការបាត់បង់អធិបតេយ្យភាព ឬទឹកដីទៅប្រទេសណាមួយឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២៦ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម២៧ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ៣១ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម៣៥ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម