ព័ត៌មានជាតិ
ឆ្នាំ២០០៦ ជប៉ុន ផ្តល់ថវិកា ២០ លានដុល្លារ ជួយអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម
មេដឹកនាំកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា នៅឆ្នាំ ២០០៦ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ២០ លានដុល្លារ សម្រាប់ជួយក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។

នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជប៉ុនបានយល់ពីតម្លៃនៃកិច្ចសហការប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV EDA) ហើយជប៉ុនក៏ជាអ្នកគាំទ្រតាំងពីដើមទីមក។
សម្តេចបានលើកករណីមានជនជាតិខ្មែរម្នាក់ ដែលព្រួយបាត់បង់អធិបតេយ្យភាពបានសួរទៅជប៉ុន ដោយខាងជប៉ុនបានពន្យល់ឆ្លើយតបថា «អាហ្នឹងមិនបានធ្វើឲ្យបាត់បង់អធិបតេយ្យភាពកម្ពុជានោះទេ ដោយសារជប៉ុនជាអ្នកជួយកសាងអភិវឌ្ឍផែនការមេហ្នឹង»។
ពាក់ព័ន្ធការយកទឹកដីជប៉ុនធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ សម្ដេចប្រមុខរដ្ឋាភិបាលក៏ឲ្យក្រសួងការបរទេសឱ្យសួររដ្ឋាភិបាលជប៉ុនតើយល់យ៉ាងណា?
សម្តេចថា មានបុគ្គលម្នាក់ទៅពីរនាក់ នៅកូរ៉េនិងជប៉ុនបានព្យាយាមបំផុសបំផុលឲ្យធ្វើបាតុកម្មក្នុងស្រុក។ សម្តេចបានលើកពីបុគ្គលដែលជាអ្នកបំផុលបំផុសនៅជប៉ុនម្នាក់ ដែលទើបតែធានាគ្រួសារចេញទៅរស់នៅផងដែរ។
«ឥលូវភស្តុតាងមានហើយ តើជប៉ុនគាំទ្រដែរទេដែលយកទឹកដីជប៉ុនផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ពីព្រោះមានសារបញ្ជាក់ច្បាស់លាស់ហើយ យើងត្រូវតែប្តូររដ្ឋាភិបាល។ ខ្ញុំឃើញគេបង្ហោះបែបហ្នឹង»។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី ៩ ចំនួន ១ ០០០ នាក់ នៅព្រឹកមិញនេះ នាយករដ្ឋមន្ត្រីកម្ពុជាក៏បានបញ្ជាក់បន្ថែមជុំវិញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាមថា មានទស្សនៈ ៣ ក្រុមផ្សេងគ្នា គឺទីមួយក្រុមអ្នកកង្វល់ចង់ឲ្យដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ។ ទីពីរគឺក្រុមដែលយល់ពីតម្លៃនិងចង់ឲ្យមានការអភិវឌ្ឍបន្ត និងក្រុមទី ៣ គឺក្រុមដែលស្ងាត់ស្ងៀម។

សម្រាប់សម្ដេចធិបតី ក្រុមទី៣ មានចំនួនច្រើនលើសលុបជាងគេ។ ក្រុមទី ៣ ដែលមានចំនួនច្រើនលើសលុបមិនចង់ឃើញប្រទេសជាតិមានការបែកបាក់ បាត់បង់ស្ថិរភាព តែក៏ចង់បានការធានាថាប្រទេសជាតិនឹងបន្តរីកចម្រើន និងទឹកដីមិនបាត់បង់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា បើសង្ស័យថាអនាគតទឹកដីអាចបាត់បង់ អាចបោះឆ្នោតទម្លាក់បាន ៥ ឆ្នាំ ម្ដង តាមរយៈសន្លឹកឆ្នោតដែលកំណត់ដោយរដ្ឋធម្មនុញ្ញ។
«បើសិនរដ្ឋាភិបាលអាណត្តិនេះ ធ្វើឲ្យបាត់បង់ទឹកដី ធនធានធម្មជាតិក្នុងខេត្តទាំង ៤ ខ្ទេចអស់ដោយគ្មានហេតុផលច្បាស់លាស់ គឺឆ្នាំ ២០២៨ សិទ្ធិពលរដ្ឋអាចបោះឆ្នោតទម្លាក់តែម្តង កុំឲ្យពិបាក»។
សម្ដេចទទួលស្គាល់ថា ការអនុវត្តកិច្ចការទាំងអស់នេះត្រូវការពេលវេលា។ ប៉ុន្តែអ្វីជាបំណងចំពោះមុខគឺពលរដ្ឋទាំងអ្នកគាំទ្រនិងមិនគាំទ្រមិនចង់ឃើញប្រទេសជាតិមានការបែកបាក់ បង្កើតការមិនទុកចិត្តគ្នា ឈានទៅដុតប្រទេស នាំឲ្យពិបាករកស៊ី ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
«បងប្អូនគិតទៅមើល បើខ្មែរបែកបាក់ នឹងធ្វើឲ្យខ្មែរកាន់តែខ្សោយ លែងពឹងផ្អែកលើកម្លាំងខ្លួនឯងបាន ដោយសារការបែកចែកកម្លាំងត្រួតត្រាផ្សេងគ្នា»។ សម្តេចបញ្ជាក់។
ប្រមុខដឹកនាំកម្ពុជា ក៏ប្តេជ្ញានឹងរក្សាការពារទឹកដីអធិបតេយ្យក្នុងខេត្តទាំង ៤ នៅភាគឦសាន និងបន្តជំរុញអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើនសម្រាប់កូនខ្មែរជំនាន់ក្រោយ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ