ព័ត៌មានជាតិ
ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង
ផ្ទះមួយខ្នងមានទំហំ៦ម៉ែត្រគុណ០៨ម៉ែត្រធ្វើអំពីឈើប្រកស័ង្កសីត្រូវបានអគ្គិភ័យឆាបឆេះហ្មត់ទាំងស្រុងបណ្តាលមកពីឆ្លងចរន្ដអគ្គិសនី កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ញៀន សៀក ភេទស្រីអាយុ៦២ឆ្នាំ នៅភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ផ្ទះដែលត្រូវភ្លើងឆេះមានទំហំ៦ម៉ែត្រX៨ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី ជញ្ជាំងក្តារ ។ នៅមុនពេលកើតហេតុនោះម្ចាស់ផ្ទះនៅក្រោមផ្ទះស្រាប់តែឃើញភ្លើងឆេះចេញពីលើផ្ទះមួយសន្ទុះក្រោយមកភ្លើងឆេះយ៉ាងសន្ធោសន្ធៅពេញទំហឹងដោយសារខ្យល់ខ្លាំងមានឡានទឹកជួយបាញ់ដែរ តែភ្លើងឆេះខ្លាំងពេកផ្ទះ១ខ្នងនោះជិត២ម៉ោងត្រូវឆេះអស់ទាំងស្រុង។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មូលហេតុ បណ្តាលមកពីឆ្លងចរន្ដអគ្គិសនីនៅខាងលើម្ចាស់នៅខាងក្រោមផ្ទះ ។
សម្ភារៈដែលខូចខាតរួមមានទូរទស្សន៍ចំនួន ១ គ្រឿងកង្ហារចំនួន៤ គ្រឿងសំលៀកបំពាក់មួយចំនួនធំអង្ករ៧០ គីឡូក្រាម លុយថៃចំនួន១០.០០០បាទខ្សែករមាសចំនួន១ដំឡឹង ប្លាកដៃផ្លាទីន១ខ្សែរទម្ងន់១ដំឡឹង និងសម្ភារៈប្រើប្រាស់ផ្សេងៗក្នុងផ្ទះ គិតជាទឹកប្រាក់ទំងអស់មានចំនួន៩៦.០០០បាទប្រាក់រៀលនិង៤.៧៥០.០០០រៀល។ករណីនេះមិនបណ្តាលឲ្យរាលទៅដល់ផ្ទះអ្នកជិខាងនោះទេ ព្រោះផ្ទះឆេះនោះនៅដាច់ដោយឡែកពីគេនិងមិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះដែរ៕
អត្ថបទ ៖ វ៉ាន់ ណាង


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?