ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងព័ត៌មានគាំទ្រដល់ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញសរសេរសារព័ត៌មានសេដ្ឋកិច្ច
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកនេត្រ ភក្រ្តា បានបង្ហាញនូវការគាំទ្រ ដល់ការរៀបចំបណ្តុះបណ្តាលជំនាញសរសរព័ត៌មានផ្នែកសេដ្ឋកិច្ច ដល់អ្នកសារព័ត៌មានឲ្យបានច្រើន។លោក នេត្រ ភក្ត្រា បង្ហាញការគាំទ្របែបនេះ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញ សរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច និងចំណេះដឹងទាក់ទងនឹងសេវាកម្មពន្ឋដា ដែលរៀបចំឡើង ដោយសមាគមសហគ្រិនសារព័ត៌មាន សេដ្ឋកិច្ចកម្ពុជា(CEMEA )និងសមាគមសហព័ន្ឋសេវាកម្មពន្ឋដាកម្ពុជា(CTAFA)នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៥ សីហានេះ។
លោកនេត្រ ភត្រាបានបង្ហាញការគាំទ្រ និងជម្រុញឲ្យសមាគមទាំងពី រៀបចំវគ្គបណ្តុះបណ្តាលជំនាញ សរសេរព័ត៌មានផ្នែកសេដ្ឋកិច្ចបន្តទៀត ដោយក្រសួងនឹងផ្តល់ការគាំទ្រជាស្មារតី និងសាលបណ្តុះបណ្តាលនៅទីស្តីការរបស់ក្រសួង។
លោករដ្ឋមន្រ្តីបានលើកឡើង ពីបរិបទកម្ពុជា ពិសេសសេដស្ឋកិច្ច និងស្ថានភាពសង្គមកម្ពុជាចាប់តាំងពីក្រោយុថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ដល់សម័យរដ្ឋកម្ពុជា សម័យព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ឋសាស្រ្តត្រីកោណ យុទ្ឋសាស្រ្តចតុកោណទាំងបួនដំណាក់កាល ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
ចំណែកយុទ្ឋសាស្រ្តបញ្ចកោណ ដែលនឹងមាន៥ដំណាក់កាលរយៈពេល២៥ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺដើម្បីកម្ពុជា អាចធ្វើដំណើរឆ្ពោះទៅកាន់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
វគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃពេញនេះ មានការអញ្ជើញចូលរួម ពីអ្នកសារព័ត៌មានជាង៥០ស្ថាប័ន នៅរាជធានីភ្នំពេញ និងមកពីបណ្តារាជធានី ខេត្តមួយចំនួនចំនួនជាង១០០នាក់។
លោកយិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) បានមានប្រសាសន៍ឲ្យដឹងផងដែរថា សមាគមបង្កើតឡើង ក្នុងគោលបំណងរួមចំណែកជាមួ យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិឲ្យបានទូលំទូលាយ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកបន្តថា “សមាគមចង់ផ្សព្វផ្សាយ ពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ពីព័ត៌មានសេដ្ឋកិច្ច ពីព័ត៌មានមានលក្ខណៈអប់រំ និងស្ថាបនាដល់សង្គមជាតិ ដើម្បីកាត់បន្ថយព័ត៌មានកន្លែងក្លាយ និងព័ត៌មានមិនផ្តល់តម្លៃដល់សង្គម”។
ជាមួយគ្នានេះ លោកអ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ឋសេវាកម្មពន្ឋដាកម្ពុជា បានគូសបញ្ជាក់ទាក់ទងនឹងចំណេះដឹងផ្នែកព័ន្ឋដា ដោយលោកបានចាត់ទុកដា សេវាកម្មពន្ឋដាបានដើរតូនាទីសំខាន់ ក្នុងសេដ្ឋកិច្ចកម្ពុជា និងជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប ពិសេសម្ចាស់អាជីវកម្មនានា ត្រូវស្វែងយល់ពីសេវាកម្មពន្ឋដាឲ្យបានច្បាស់ ដើម្បីចៀសវាងកាផាកពិន័យណាមួយ។
លោកបន្តថា “ពន្ឋដាមានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ច និងអ្នកចង់បើកក្រុមហ៊ុន គួរតែស្វែងយល់ឲ្យបានច្បាស់លាស់ពីកាតព្វកិច្ចផ្នែកពន្ឋ ដើម្បីបញ្ចៀសបាននូវការផាកពិន័យ និងមិនបានបង់ពន្ឋត្រឹមត្រូវ ព្រោះការមិនបានបំពេញកាតព្វកិច្ចពន្ឋដា អាចមានទោសព្រហ្មទ័ណ្ឌ”៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា