Connect with us

ព័ត៌មានជាតិ

សមាគមខ្មែរនៅកូរ៉េ ថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្ការនូវទង្វើក្រុមឧទ្ទាមក្រៅច្បាប់ និងប្រកាសគាំទ្រទាំងស្រុងចំពោះសារពិសេសសម្តេចតេជោ ហ៊ុន សែន

បានផុស

នៅ

សមាគមខ្មែរនៅសាធារណរដ្ឋកូរ៉េ ប្រកាសគាំទ្រទាំងស្រុងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងប្រកាសថ្កោលទោស​ប្រឆាំង​យ៉ាងដាច់អហង្ការនូវទង្វើក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសតាមរយៈគម្រោងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិត​ព័ត៌មាន​ភូតកុហក បោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល​ស្របច្បាប់ដឹកនាំ​ដោយ​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាសុង សាធារណរដ្ឋកូរ៉ បានចេញញត្តិគាំទ្រទាំងស្រុងចំពោះការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីក្រុមប្រឆាំងក្រៅច្បាប់នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំង និងគម្រោង​អភិវឌ្ឍតំបន់​ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាពប្រទេសកម្ពុជាឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។

សម្ដេចតេជោ បានរំលឹកក្រុមប្រឆាំងក្នុងប្រទេសមិនឱ្យឆ្លងផុតបន្ទាត់ក្រហមទេ ហើយលុបចោលនូវគម្រោងផ្តួលរំលំរាជរដ្ឋាភិ​បាលស្របច្បាប់​តាម​ការ​អំពាវនាវរបស់ពួកឧទ្ទាមក្រៅច្បាប់ឡើយ។

ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោត គឺជាទង្វើបំពាន​ច្បាប់​យ៉ាងធ្ងន់ធ្ងរបំផុតប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា ជាពិសេសប្រឆាំងឆន្ទៈពលរដ្ឋ និងមានចេតនាបំផ្លិចបំផ្លាញ​សុខសន្តិភាព​ដែលកម្ពុជា​ទទួល​បាននាពេលបច្ចុប្បន្ននេះ។

រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធានការម៉ឺងម៉ាត់ចំពោះជនទាំងឡាយណាដែលចង់បង្កអសន្តិសុខ បំផ្លាញ សន្តិភាព តាមរយៈការធ្វើកុប​កម្មដោយ​ខុសច្បាប់ ដើម្បីធានាឱ្យប្រជាជនកម្ពុជារស់នៅក្នុងសន្តិភាព ស្ថិរភាព នយោបាយ ជាមួយនឹងការខិតខំកសាងសេដ្ឋកិច្ច ដែល​កំពុង​រង​ផលប៉ះពាល់ពីខាងក្រៅ។

ញត្តិគាំទ្ររបស់សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាសុងបានបញ្ជាក់ថា៖ «យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងដាច់អហង្ការចំពោះទង្វើទាំង​ឡាយ ដែល​បង្កឡើងដោយក្រុម ឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដូចជាគម្រោងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិត ព័ត៌មានភូត​កុហក បោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្ដេចមហា​បវរធិ​ប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

សមាគមបញ្ញាវន្តខ្មែរនៅកូរ៉េ បានប្រកាសគាំទ្រទាំងស្រុងចំពោះការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីក្រុមប្រ​ឆាំង​ក្រៅ​ច្បាប់​នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ក្នុង​គោល​ដៅទាញស្ថានភាពប្រទេសកម្ពុជាឱ្យដូចទៅនឹងស្ថានភាព ប្រទេសបង់ក្លាដេស។

«យើងខ្ញុំសូមស្នើឱ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមមានស្មារតី​ប្រុង​ប្រយ័ត្ន និងថ្កោលទោសចំពោះទង្វើទុច្ចរិតប៉ុនប៉ងញុះញង់របស់ក្រុមការងារឧទ្ទាមក្រៅច្បាប់ ក្នុងគោលបំណងបង្ករអស្ថិរភាពសង្គម បំផ្លិច​បំផ្លាញ​សុខសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបានបន្ទាប់ពីការបញ្ចប់សង្គ្រាមជាស្ថាពរ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។

សមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា បានលើកឡើងថា ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជា​ទង្វើបំពានច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា។ ជាពិសេសប្រឆាំងឆន្ទៈពលរដ្ឋ និងមានចេតនាបំផ្លិច​បំផ្លាញ​សុខសន្តិ​ភាព​ដែល​កម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ។

«យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំសមាគមន៍ សូមប្រកាសគាំទ្រទាំងស្រុងចំពោះការរអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង​បន្ទាប់​ពីក្រុម​ប្រឆាំងក្រៅច្បាប់នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាពប្រទេសកម្ពុជាឱ្យមានចលាចល»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣២ នាទីutes មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៣ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៣ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៦ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម