Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសជ្រើសរើសកម្លាំងពលកម្មជាង ៥ ៣០០ កន្លែង ក្នុងពិព័រណ៍ការងារ ៣ ថ្ងៃ នៅផ្សារអ៊ីអន ២

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​ពិព័រណ៍​ការងារ និង​មគ្គុទ្ទេសក៍​អាជីព​ឆ្នាំ ២០២៤ រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៨ សីហា នៅ​ផ្សារ​ទំនើប AEON សែន​សុខ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន សហគ្រាស ស្ថាប័ន និង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​ប្រមាណ ២០ ដែល​ប្រមូលផ្ដុំ​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ៥ ៣០០ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួង​បើក​ដំណើរការ សាខា​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) និង​មជ្ឈមណ្ឌល​ការងារ នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉ល សែន​សុខ ស៊ី​ធី ដោយ​ក្នុងនោះ​ក៏មាន​ការរៀបចំ​ពិព័រណ៍​ការងារ និង​មគ្គុទ្ទេសក៍​អាជីព ឆ្នាំ ២០២៤ ជាពិសេស​ក៏មាន​ការដាក់​បម្រើ​សេវា​ម៉ាស៊ីន​ឆុង​កាហ្វេ​រ៉ូ​បូត (Robbot Coffee) ចំនួន ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ១៦-១៧-១៨ ខែសីហា ឆ្នាំ ២០២៤ ចាប់ពី​ម៉ោង ០៩:០០ នាទី​ព្រឹក រហូតដល់​ម៉ោង ២០:៣០ នាទី​យប់។

លោក​រដ្ឋលេខាធិការ បាន​បន្តថា ព្រឹត្តិការណ៍​នេះ​គឺជា​ឱកាស​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) និង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ឱ្យបាន​ទូលំទូលាយ​ដល់​សាធារណជន​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន។ បន្ថែម​ពីនេះ កម្មវិធី​ពិព័រណ៍​ការងារ និង​មគ្គុទ្ទេសក៍​អាជីព​ឆ្នាំនេះ មាន​ក្រុមហ៊ុន សហគ្រាស ស្ថាប័ន និង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​ចំនួន​ប្រមាណ ២០ ដែល​ប្រមូលផ្ដុំ​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ៥ ៣០០ កន្លែង។ ក្នុងនោះដែរ កម្មវិធី​ក៏មាន​វេទិកា​ចែករំលែក​ចំណេះដឹង និង​បទពិសោធ និង «​ការត្រៀមខ្លួន​ចូល​ទីផ្សារការងារ និង​ឱកាស​កម្មសិក្សា​ការងារ​» ដោយ​វាគ្មិន​ចំនួន ៥ រូប ព្រមទាំង​មានការ​ប្រគំ​តន្ត្រី និង​ការ​ចូលរួម​ឆ្លើយ​សំណួរ ដើម្បី​ទទួល​បាន​រង្វាន់​ផង​ដែរ។

លោក​រដ្ឋលេខាធិការ បញ្ជាក់​បន្ថែមថា កម្មវិធី​ពិព័រណ៍​ការងារ និង​មគ្គុទ្ទេសក៍​អាជីព ត្រូវបាន​រៀបចំ​ឡើងជា​វេទិកា​ថ្មី​មួយ​នៅតាម​ផ្សារ​ទំនើប ដើម្បី​ជាការ​ជួបជុំគ្នា​នៅ​កន្លែង​តែមួយ ដែល​ងាយស្រួល​សម្រាប់​និយោជក អ្នកផ្តល់​ការអប់រំ​បណ្ដុះបណ្ដាល និង​អ្នកស្វែងរក​ការងារ ផ្សព្វផ្សាយ​ព័ត៌មាន ឱកាស​ការងារ កម្មវិធី​អប់រំ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​កម្មសិក្សា​ការងារ រួម​នឹង​ការ​តាំង​បង្ហាញ​បច្ចេកវិទ្យា​ថ្មីៗ ដោយ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស។

លោក កត្តា អ៊ន អំពាវនាវ​ដល់​សាធារណជន យុវជន ចូលរួម​ក្នុង​កម្មវិធី​ដ៏​ធំ​នេះ​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ទទួលបាន​ព័ត៌មាន​ផ្ទាល់​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.), ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA), ព័ត៌មាន​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​(TVET) រួម​នឹង​ការ​ទទួលទាន​កាហ្វេ ឆុង​ដោយ​ម៉ាស៊ីន​កាហ្វេ​រ៉ូ​បូត (Robbot Coffee) ដែល​ជា​ស្នាដៃ​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​ទៀត​ផង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម