ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំមន្ត្រីជំនាញ ត្រូវជូនដំណឹងសមាជិក ប.ស.ស បង់ភាគទានយឺតយ៉ាវជាមុនសិន មុនអនុវត្តតាមច្បាប់
មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំមន្ត្រីជំនាញ ត្រូវបន្តតាមដានសហគ្រាស ឬ សមាជិក ប.ស.ស. ដែលភ្លេចបង់ ឬបង់ភាគទានយឺតយ៉ាវ ដើម្បីជូនដំណឹង ឬផ្ញើសារឱ្យបង់ភាគទានបានលឿនមុនកាលកំណត់ជាមុនសិន មុននឹងអនុវត្តនីតិវិធីតាមច្បាប់។

ថ្លែងក្នុងកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែរបស់បេឡាជាតិសន្តិសុខសង្គម កាលពីថ្ងៃទី ១៥ សីហា លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ដើម្បីបង្កភាពងាយស្រួលដល់សាធារណជន ម្ចាស់សហគ្រាស ឬគ្រឹះស្ថាន ក្នុងការផ្ដល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យា ប.ស.ស. បានរៀបចំការចុះបញ្ជីបុគ្គលិក និងការបង់ភាគទានតាមរយៈប្រព័ន្ធអនឡាញ ហើយជាពិសេសបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ក៏អាចចុះឈ្មោះតាមរយៈកម្មវិធីទូរស័ព្ទដៃ NSSF Member បានផងដែរ។
លោកប្រតិភូរាជរដ្ឋាភិបាល ណែនាំថា ទន្ទឹមនឹងការផ្ដល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងបង់ភាគទាន តាមប្រព័ន្ធបច្ចេកវិទ្យានេះ នាយកដ្ឋានជំនាញ ត្រូវបន្តតាមដានចំពោះសហគ្រាស គ្រឹះស្ថាន ឬសមាជិក ប.ស.ស. ដែលបានចុះបញ្ជីរួច ប៉ុន្តែភ្លេចបង់ភាគទាន ឬបង់ភាគទានមានការយឺតយ៉ាវ ត្រូវមានយន្តការរំលឹក ដាស់តឿន តាមរយៈការទាក់ទងតាមប្រព័ន្ធទូរស័ព្ទ ការផ្ញើសារ ឬចេញលិខិតដោយផ្ទាល់ ដើម្បីជូនដំណឹង មុននឹងអនុវត្តការពិន័យ ឬដាក់ពាក្យបណ្ដឹងតាមនីតិវិធីច្បាប់។

លោកប្រតិភូរាជរដ្ឋាភិបាល បានបន្ថែមទៀតថា ជាមួយគ្នានេះដែរ នាយកដ្ឋានជំនាញ ត្រូវធ្វើការសិក្សាលើយន្តការជម្រើសក្នុងការបង់ភាគទានជាប្រចាំឆ្នាំ ឬជាប្រចាំឆមាស ឬជាស្វ័យប្រវត្តិកម្ម តាមកម្មវិធីធនាគារ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបង់ភាគទាន ជៀសវាងការភ្លេច ឬយឺតយ៉ាវ ក្នុងប្រការណាមួយ។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤ នាក់ហើយ នៅទូទាំងប្រទេស។

ក្នុងចំណោមសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤ នាក់ ក្នុងនោះ សមាជិក ប.ស.ស ជាមន្ត្រីសាធារណៈមានចំនួន ៤៤០ ៣៦៥ នាក់ សមាជិក ប.ស.ស ក្នុងវិស័យឯកជនមានចំនួន ១ ៦៤៣ ៩៨៧ នាក់ សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ចំនួន ២៨៣ ៤២១ នាក់ និងសមាជិក ប.ស.ស ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ៨៧ ៩០៩ នាក់៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?