ព័ត៌មានជាតិ
រវល់ដើរមើលស្រូវភ្លេចខ្លួនមួយភ្លែតចោរលួចម៉ូតូបាត់
ម្ចាស់ម៉ូតូរត់ស្លន់ស្លោរទៅប្តឹងសមត្ថកិច្ចសុំជួយអន្តរាគមន៍តាមចាប់ចោរលួចម៉ូតូរបស់ខ្លួនខណៈចតទុកនៅក្បែរស្រែភ្លេចខ្លួនមិនបានមើលមួយសន្ទុះព្រោះរវល់ដើរមើលស្រូវ។
ករណីចោរលួចម៉ូតូនេះកើតឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤៥នាទី នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិក្រាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន០២នាក់។

លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា ក្រោយទទួលបានដំណឹងភ្លាម លោកបានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោ ចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលមានឈ្មោះ ទី១ ឈ្មោះ ប៉ិច សុខលីម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ លំនៅបច្ចុប្បន្នភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុកបាទី និងទី២ឈ្មោះ ទូច រី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

លោកអធិការបន្តថា ជនសង្ស័យទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ មកធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខភ្នំពេញ1AH-0809 របស់ឈ្មោះ ឃឹម សុខន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកម៉ូតូដែលលួចត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕
អត្ថបទ ៖ វីរ


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល