Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ៖«ទោះមានទស្សនៈយល់ឃើញខុស​គ្នាពីតំបន់ត្រីកោណអភិវឌ្ឍន៍ តែខ្មែរគួរ​តែឈរនៅលើទស្សនៈជាតិរួម ក្នុងបញ្ហាអធិបតេយ្យជាតិ»

បានផុស

នៅ

ក្នុងរយៈពេលប្រមាណជា១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយជាប្រធានបទជជែកវែកញែក ដេញដោល និងចោទប្រកាន់គ្នាឥតឈប់ឈរ ពិសេស ការដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល ដែលមានទស្សនៈខ្លះយល់ឃើញថា ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍នេះ អាចបណ្ដាលឱ្យប្រទេសកម្ពុជាបាត់បង់ខេត្តទាំង៤ទៅប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ចេញទស្សនៈផ្សេងៗគ្នាទៅលើបញ្ហាប្រទេសជាតិ គឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ ក៏ប៉ុន្តែ ការលើកឡើង ឬចោទប្រកាន់ផ្សេងៗ ត្រូវតែមានមូលដ្ឋានគាំទ្រច្បាស់លាស់ថា តើការបញ្ចេញទស្សនៈនោះផ្អែកទៅលើអ្វី ព្រោះនៅក្នុងករណីខ្លះ ការបញ្ចេញទស្សនៈដែលគ្មានមូលដ្ឋានអះអាងច្បាស់លាស់ ត្រូវបានគេយកទៅដាក់ចូលនៅក្នុងរបៀបវារៈនយោបាយរបស់អ្នកនយោបាយទៅវិញ។ ដូច្នេះហើយ អ្នកបញ្ចេញទស្សនៈមួយចំនួន ហាក់ដូចជាធ្វើឡើងទៅតាមការញុះញង់របស់អ្នកនយោបាយ មិនថាក្នុងឬក្រៅប្រទេស បរទេស ឬអ្នកនយោបាយកម្ពុជានោះទេ ដោយសារតែគ្មានមូលដ្ឋានច្បាស់លាស់។ នេះ គឺជាអ្វីដែលគេត្រូវពិចារណាទាំងអស់គ្នា ព្រោះប្រជាពលរដ្ឋនៅក្នុងរដ្ឋនីមួយៗ មានសិទ្ធិនៅក្នុងការបញ្ចេញទស្សនៈដើម្បីផលប្រយោជន៍ជាតិ ប៉ុន្តែទស្សនៈខ្លះ បែរជាបញ្ចេញទៅធ្វើឱ្យប្រទេសខាតបង់ផលប្រយោជន៍ទៅវិញ។

ការបញ្ចេញទស្សនៈដែលមិនមានមូលដ្ឋានច្បាស់លាស់ មិនមានឯកសារផ្អែកច្បាស់លាស់ មិនយល់អំពីទិដ្ឋភាពនយោបាយ និងទិដ្ឋភាពច្បាប់ អាចនាំឱ្យសង្គមជាតិមានបញ្ហាផងដែរ ដោយសារតែការបញ្ចេញទស្សនៈកម្រិតនយោបាយខ្លះ ត្រូវបានអ្នកនយោបាយទាញប្រយោជន៍ពីការយល់ឃើញនោះ ដោយលាក់របៀបវារៈនយោបាយនៅពីក្រោយ ទាំងអ្នកនយោបាយក្នុងស្រុក អ្នកនយោបាយក្រៅស្រុក ក៏ដូចជា បរទេសដែលតែងតែមានគំនិតទុច្ចរិតទៅលើនយោបាយ និងអធិបតេយ្យភាពរបស់កម្ពុជា គេតែងតែរុញច្រានឱ្យខ្មែរបែកបាក់សង្គម ដើម្បីងាយស្រួលទាញប្រយោជន៍ពីការបែកបាក់នេះ។ នេះ គឺជាមេរៀនប្រវត្តិសាស្ត្រដែលខ្មែរត្រូវតែពិនិត្យ និងចងចាំ ចៀសវាងបញ្ចេញមតិប្រឆាំងខ្មែរគ្នានៅគ្រប់រឿង គ្រប់ករណីនោះឡើយ។

ប្រជាពលរដ្ឋ គួរតែពិនិត្យពិចារណាថា តើបញ្ហាណាខ្លះដែលត្រូវមានទស្សនៈជារួមនៅក្នុងទស្សនៈជាតិ ពិសេស បញ្ហាអធិបតេយ្យជាតិ និងអធិបតេយ្យទឹកដី ត្រូវតែផ្អែកលើទស្សនៈរួមរបស់ជាតិ។ ចំពោះដំណោះស្រាយនៅក្នុងការដោះស្រាយបញ្ហាខ្វែងគំនិតគ្នានេះ វិធានការបន្ទាន់ គឺមានតែការអនុវត្តច្បាប់ដែលមានជាធរមានរបស់រដ្ឋ។ ជាមួយគ្នានេះ ជាដំណោះស្រាយរយៈពេលវែង ក្រសួងស្ថាប័នជំនាញ ត្រូវតែបកស្រាយ ពន្យល់ហើយពន្យល់ទៀត។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ត្រូវព្យាយាមជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទស្សនៈយល់ឃើញ តាមរយៈការជំរុញឱ្យពួកគាត់រៀនសូត្រអំពីប្រវត្តិសាស្ត្រជាតិ ចំណេះដឹងវិទ្យាសាស្ត្រនយោបាយ ស្វែងយល់អំពីទស្សនៈសង្គម ព្រោះប្រសិនបើអ្នកនយោបាយព្យាយាមបិទបាំង នៅពេលដែលមានបញ្ហានយោបាយកើតឡើង ប្រជាពលរដ្ឋច្បាស់ជានឹងបញ្ចេញទស្សនៈទាំងទទឹងទិស (ផ្ទុយពីបរិបទជាក់ស្ដែង)។ ត្រង់ចំណុចនេះ គឺជាការទទួលខុសត្រូវរបស់រដ្ឋអំណាច ព្រោះកន្លងទៅ រដ្ឋអំណាច ចេះតែមានទស្សនៈផ្សេងគ្នារឿងរៀននយោបាយ  និយាយនយោបាយ អញ្ចឹងនៅពេលមានបញ្ហាមក អ្នកជិតខាងគេញុះថែម សង្គមកម្ពុជាបែកបាក់ ដោយសារតែប្រជាពលរដ្ឋអត់យល់ គាត់បញ្ចេញទស្សនៈតាមការយល់ឃើញ តាមបែបអនាធិបតេយ្យទៅវិញ មិនបានតម្កល់ផលប្រយោជន៍ជាតិជាធំ។

ប្រជាពលរដ្ឋខ្មែរ គួរតែប្រកាន់ទស្សនៈរួមនៅលើបញ្ហាអធិបតេយ្យ ទាំងខ្មែរនៅក្រៅស្រុក ខ្មែរនៅក្នុងស្រុក ខ្មែរប្រឆាំងរដ្ឋាភិបាល ឬខ្មែរគាំទ្ររដ្ឋាភិបាលយ៉ាងណាក៏ដោយ ត្រូវតែមានទស្សនៈរួមនៅក្នុងបញ្ហាអធិបតេយ្យភាពនេះ ចៀសវាងការបញ្ចេញទស្សនៈនយោបាយដែលនាំទៅឈានដល់ការបែកបាក់ជាតិ ហើយធ្វើឱ្យបរទេសអាចកេងចំណេញទៅលើការបែកបាក់ជាតិខ្មែរនេះ៕

ដោយ៖ បណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្រ្តនយោបាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម