ព័ត៌មានជាតិ
នាវាកងទ័ពជើងទឹកឥណ្ឌូនេស៊ីចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនកិច្ច
នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី១គ្រឿង បានចូលចតនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចការងារនៅកម្ពុជា។

នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ីនេះ មានឈ្មោះ KRI Bima Suci ជាប្រភេទក្តោង) មានបណ្តោយប្រវែង ១១១,២០ម៉ែត្រ ទទឹងប្រវែង ១៣,៦៥ ម៉ែត្រ ជម្រៅទឹកប្រវែង៦ ម៉ែត្រ និងមាននាវិកសរុបចំនួន ២៨១នាក់ ដឹកនាំដោយលោកវរនាវីទោ Hastaria Dwi Prakoso មេបញ្ជាការនាវា នៃប្រទេសឥណ្ឌូនេស៊ី។ បើតាមមន្ត្រីកំពង់ផែ គឺនាវានេះចូលសំចតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

ទទួលស្វាគមន៍ប្រតិភូកងទ័ពជើងទឹកឥណ្ឌូនេស៊ី នាពេលព្រឹកថ្ងៃនេះ មានវត្តមានថ្នាក់ដឹកនាំខេត្តព្រះសីហនុ មន្រ្តីកងរាជអាវុធហត្ថ និងមន្ត្រីមានសមត្ថកិច្ចរបស់ខេត្តព្រះសីហនុជាច្រើនរូប៕ អត្ថបទ៖ សយ ចាន់ធា




-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?