Connect with us

ព័ត៌មានជាតិ

លោក ប៉ែន បូណា គូសរំលេចឱ្យឃើញពី៤ចំណុចខុសគ្នារវាងអ្នកកសាងជាតិ និងអ្នកបំផ្លាញជាតិ

បានផុស

នៅ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានគូសរំលេចឱ្យឃើញពីលក្ខណៈចំនួន៤ចំណុចខុសគ្នារវាងអ្នកកសាងជាតិ និងអ្នកបំផ្លាញជាតិ។ ការបង្ហាញរបស់អ្នកនាំពាក្យរូបនេះ ខណៈមានក្រុម ឬបុគ្គលខ្លះ ព្យាយាមតាំងខ្លួនជាអ្នកស្នេហាជាតិ តែសកម្មភាពតែងទាញទៅរកការបំផ្លាញជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាអ្នកបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាព ហើយប្តេជ្ញាការពារសន្តិភាព ទោះជាក្នុងតម្លៃណាក៏ដោយ។ ចំណែកក្រុមប្រឆាំងជ្រុលនិយមរិះរកវិធីគ្រប់យ៉ាង ដើម្បីបំផ្លាញសន្តិភាព និងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរតាមគ្រប់រូបភាព។

រាជរដ្ឋាភិបាលខិតខំទាក់ទាញទេសចរ និងអ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីបង្កើតការងារធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ក៏ប៉ុន្តែក្រុមប្រឆាំងជ្រុលនិយមបែរជារិះរកវិធីគ្រប់យ៉ាងដើម្បីដេញភ្ញៀវទេសចរ ដេញអ្នកវិនិយោគទុន និងបង្កការរំខានដល់មុខរបរ និងការងារ ដើម្បីទាញសេដ្ឋកិច្ចជាតិឱ្យដាំក្បាលចុះទៅវិញ។

ទាក់ទងនឹងសន្តិសុខ សណ្ដាប់ធ្នាប់ ត្រូវបានលោក ប៉ែន បូណា គូសរំលេចឱ្យឃើញថា រាជរដ្ឋាភិបាលខិតខំគ្រប់យ៉ាងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម កុំឱ្យមានភាពវឹកវរ និងចៀសវាងការបង្ហូរឈាម ប៉ុន្តែក្រុមប្រឆាំងជ្រុលនិយមញុះញង់ឱ្យខ្មែរឈ្លោះគ្នា បែកបាក់គ្នា ប្រឈមមុខដាក់គ្នា និងរុញឱ្យមានអំពើហិង្សា ក្រោមទ្រឹស្តីថា «បើគ្មានមនុស្សស្លាប់មិនអាចផ្លាស់ប្តូរបានឡើយ»។

មួយវិញទៀតនោះ រាជរដ្ឋាភិបាលបណ្តុះវប្បធម៌សន្តិភាព បណ្តុះមូលធនមនុស្សដែលប្រកបដោយចំណេះដឹង សីលធម៌ និងសមត្ថភាព ដើម្បីបន្តអភិវឌ្ឍប្រទេសនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលក្រុមប្រឆាំងជ្រុលនិយមបណ្តុះវប្បធម៌ហិង្សា ជេរបញ្ចោរ ប្រមាថ លាបពណ៌ ដល់យុវជនជំនាន់ក្រោយរបស់ពួកគេ។ នេះជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា ដដែល។

តាមរយៈការលើកឡើងខាងលើ មន្ត្រីរដ្ឋាភិបាលរូបនេះ បានស្នើប្រជាពលរដ្ឋខ្មែរអាចបែងចែកយ៉ាងច្បាស់ដោយគ្មានមន្ទិលសង្ស័យរវាងធាតុពីរខុសគ្នាស្រឡះ គឺធាតុអ្នកកសាងជាតិ និងអ្នកបំផ្លាញជាតិ។ ខណៈលោក ក៏ទទូចឱ្យប្រជាពលរដ្ឋរួមគ្នាលុបបំបាត់វប្បធម៌នយោបាយបំផ្លិចបំផ្លាញហួសសម័យនេះឱ្យអស់ពីកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម