ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះដោះស្រាយបញ្ហាប្រព័ន្ធទឹកលូជូនប្រជាពលរដ្ឋនៅត្រពាំងថ្លឹង
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះដោះស្រាយបញ្ហាប្រព័ន្ធលូបង្ហូរទឹក ដែលក្រុមមន្ត្រីធ្វើខុសលក្ខណៈបច្ចេកទេស ពេលមានធ្លាក់ម្ដងៗ ទឹកមិនហូរចូលលូ បែរជាទឹកហូរចេញពីលូមកលើផ្លូវទៅវិញ បង្កផលលំបាកដល់ប្រជាពលរដ្ឋរស់នៅតំបន់ត្រពាំងថ្លឹង សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ។
កាលពីរសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ លោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ត្រីជំនាញ មន្ទីរសាធារណការ និង ដឹកជញ្ជូន រាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរសង្កាត់ចោមចៅទី ១ បានចុះដោះស្រាយបញ្ហាប្រព័ន្ធលូបង្ហូរទឹកធ្វើយ៉ាងណាមិនឲ្យមានផលប៉ះពាល់បន្តទៀត។
លោកអភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ឲ្យដឹងថា មូលហេតុចំពោះមុខមន្ត្រីជំនាញបានកំពុងសិក្សា និង បិទប្រព័ន្ធលូនៅចំណុចផ្លូវវេងស្រេង ដើម្បីធ្វើការស្ថាបនាប្រព័ន្ធលូថ្មីក្នុងការបង្ហូរទឹកលូនោះទៅកាន់ទីតាំងផ្សេង ព្រោះទីតាំងនោះជាតំបន់ទាប ដូច្នេះមន្ត្រីជំនាញមន្ទីរសាធារណការបានកែសម្រួលប្រព័ន្ធលូបង្ហូរទឹកវិញហើយ បញ្ហានេះសង្ឃឹមថា នឹងលែងកើតមានទៀតនៅពេលដែលស្ថាបនាប្រព័ន្ធលូថ្មីរួចរាល់៕
អត្ថបទ ៖ សុភា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ