Connect with us

ព័ត៌មានជាតិ

ប្រធាន​ក្រុម​​ផលិត​​ដូង​ខ្ទិះ​បាត់ដំបងបង្ហើបប្រាប់​ ដូងខ្ទិះខេត្តបាត់ដំបង កំពុងប្រឈមបញ្ហាធំ ២

បានផុស

នៅ

បើ​តាម​ការ​បញ្ជាក់​ពី​លោក ឡា ខេមរា ប្រធាន​ក្រុម​អ្នក​ផលិត​ និង​អាជីវករ​ដូង​ខ្ទិះ​នៅ​ក្នុង​ខេត្ត​បាត់ដំបងបាន​ឱ្យ​ «កម្ពុជា​ថ្មី​» ដឹង​ថា ទីផ្សារ​ដូង​ខ្ទិះ​នៅ​ក្នុង​សហគមន៍​កំពុង​ប្រឈម​បញ្ហា​ធំ​ ២ ទី​១ គឺ​ការ​នាំ​ចូល​ដូង​ខ្ទិះ​ពី​ប្រទេស​ជិតខាង​(ថៃ) មាន​ចំនួន​ច្រើន​ពេក និង​ទី​២ ការ​ខ្វះ​ខាត​ដូង​ក្នុង​ស្រុក​មិន​គ្រប់​​តាម​តម្រូវ​ការ​ទី​ផ្សារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡា ខេមរា បាន​លើក​ឡើង​ថា បើ​និយាយ​ពី​ទីផ្សារ​មាន​ភាព​ល្អ​ប្រសើរ​ ប៉ុន្តែ​ឆ្នាំ​នេះ​ដោយ​សារ​ប្រឈម​នឹង​បញ្ហា​អាកាស​ធាតុ​មិន​សូវ​អំណោយ​ផល បាន​ធ្វើ​ទិន្នផល​ដូង​មាន​ការ​ធ្លាក់​ចុះមិន​សូវ​ផ្លែ​ដូច​ឆ្នាំ​មុន​។

បញ្ហា​មួយ​ទៀត ដោយ​សារ​តែ​មាន​ការ​នាំ​ចូល​ដូង​ខ្ទិះ​ពី​ប្រទេស​ជិត​ខាង(​ថៃ) ​​ធូរ​ថ្លៃ​ជាង​ដូង​នៅ​ក្នុង​ស្រុក​ ដោយ​ដូង​នាំ​ចូល​​លក់​ត្រឹម​តម្លៃ ១៥ ០០០ ​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ផ្លែ ខុស​ប្លែក​ពី​ដូង​ក្នុង​ស្រុក​ លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​ ៣ ម៉ឺន​រៀល ដល់ ៤៥ ០០០ ​រៀល​ក្នុង​មួយ​ផ្លែ។

លោក ឡា ខេមរា បាន​គូស​បញ្ជាក់ថា «កាល​ពី​កំឡុង​ខែ​សម្បូរ​ដូង ចន្លោះ​ពី​ខែ​មករា ដល់​មីនា​​ ​អាច​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់ ប៉ុន្តែ​នៅ​ពេល​ដូង​ថៃ​ចូល​មក​​ច្រើន ​ធ្វើ​ឱ្យ​តម្លៃ​ដូង​ខ្ទិះ​ក្នុង​ស្រុក​មាន​ការ​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​ ស្រប​ពេលខាង​សមាគម​ក៏​ខ្វះខាត​ដូង​ដើម្បី​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​​​»។

តាម​រយៈ​ការ​នាំ​ចូល​ដូង​ពី​ខាង​ក្រៅ​ប្រទេស​ បាន​ធ្វើ​ឱ្យ​ទីផ្សារ​ដូង​ខ្ទិះ​នៅ​ក្នុង​ស្រុក​ប្រឈម​​ខ្លាំង ប៉ុន្តែ​ប្រធាន​ក្រុមផលិត​អះអាង​ថា​ក៏​​គ្មាន​ដំណោះ​ស្រាយ​ ដោយ​សារនៅ​ក្នុងស្រុក​​ក៏​ខ្វះខាត​ដូង​ខ្ទិះ​ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវ​ការ​អ្នក​ទិញដូចគ្នា​។

យ៉ាង​ណាមិញ បើតាម​ប្រធាន​ក្រុមផលិត​ដូង​ខ្ទិះ​បាត់ដំបង ​ទោះ​បី​បច្ចុប្បន្ន​មិន​មាន​ដូង​គ្រប់​គ្រាន់​មែន​ ប៉ុន្តែ​ខាង​សហគមន៍​នៅ​តែ​អាច​ផ្គត់ផ្គង់​លើ​ទីផ្សារ​បាន​ដដែល ​គ្រាន់​តែ​មាន​ការ​ថយ​ចុះ ដោយ​កាល​ពី​មុន​អាច​ផ្តល់​លើ​ទីផ្សារ​បាន​ក្នុង​ ១​ខែ​ចន្លោះ​ពី ៥០០ ​ដូង​ ទៅ ១​ពាន់​ដូង ​បច្ចុប្បន្ន​ធ្លាក់​មក​នៅ​ត្រឹម​ ២០០​ដូង ទៅ​ ៣០០​ដូង​ ក្នុង​ ១​ខែ។ ក្នុង​នោះការ​​​លក់​គិត​តាមទំហំ​ដូង តាម​តូច ធំ ចន្លោះ​ពី ១៥ ០០០ ​រៀល ទៅ​ ២ ​ម៉ឺន​រៀល ខុស​ពី​កាល​មុន​ទោះ​ដូង​តូច ឬ​ធំ​ បែប​ណា​ក៏​អាច​លក់​បាន​ក្នុង​តម្លៃ​យ៉ាង​ហោច​ណាស់ ៣ ​ម៉ឺន​រៀល​ក្នុង​មួយ​ផ្លែ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នាំ​ចូល​ដូង​ពី​ខាង​ក្រៅ​នេះ​ប្រធាន​សមាគម​អ្នក​ផលិត​ដូង​ខ្ទិះ​ខេត្ត​បាត់ដំបង​ក៏​ស្ទើរ​សុំ​ឱ្យក្រសួង​ពាក់ព័ន្ធ​​ជួយ​ទប់ស្កាត់​ឱ្យ​បាន​នៅ​ការ​បន្ត​នាំ​ចូល​ពី​ខាង​ក្រៅ​ទៀត ព្រោះ​ថា​បច្ចុប្បន្ន​ដូង​កំពុង​ផ្លែ​ផ្កា​ច្រើន ដែល​​នឹង​ហុច​ផល​មក​វិញ​ ចន្លោះ​ខែ​វិច្ឆិកាខាង​មុខ​នេះ ​ហេតុដូចនេះនឹងអាច​ធ្វើ​ឱ្យ​ប្រជាកសិករ​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​ទីផ្សារ​ ប្រសិន​បើ​​ដូង​ខាង​ក្រៅ​នៅ​តែ​មាន​ការ​នាំ​ចូល​ជាហូរហែបែបនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

ពលរដ្ឋ កម្មករ​ខេត្តកណ្ដាល និងខេត្តតាកែវ ពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េ ដែលកៀរគរ​ដោយ​ទណ្ឌិត សម រង្ស៊ី

សន្តិសុខសង្គម២៩ នាទីutes មុន

ជនជាតិចិន​៥នាក់ ដែលផ្ទុះអាវុធនៅ​អគារ​រតនៈសម្បត្តិ ត្រូវ​តុលាការចោទ​ប្រកាន់​ពាក់ព័ន្ធ​បទ​ល្មើស​ព្រហ្មទណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

Breaking News ៖ សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយដោះមីននៅកម្ពុជាឡើងវិញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រទេស​តំបន់​អាស៊ាន និង​ចក្រ​ភព​អង់​គ្លេស​រៀប​ចំវេទិកា ស្តីពីការ​អភិវឌ្ឍន៍​ក្របខណ្ឌ​និរន្តរភាព​សេដ្ឋកិច្ច​ច្នៃប្រឌិត

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​អាវុធ​ហត្ថ បង្ក្រាប​ទីតាំងល្បែងចាក់កន្ទុយលេខ៣កន្លែងនៅស្រុកស្រែអំបិល

អង្គរក្ស
សន្តិសុខសង្គម១៦ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៣ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ប្រាប់ ហ្សេលេនស្គី កុំ​ឲ្យ​តូចចិត្ត​តូច​ថ្លើម គ្មាន​នរណា​មិន​ឲ្យ​អ៊ុយក្រែន​ចូលរួម​កិច្ច​ចរចា​ទេ

Sokha Hotels

ព័ត៌មានពេញនិយម