ព័ត៌មានជាតិ
សម្ដេចតេជោ ជឿថា នាយករដ្ឋមន្រ្តីថ្មីរបស់ថៃ នឹងបន្តពង្រឹងបន្ថែមនូវទំនាក់ទំនងល្អជាមួយកម្ពុជា
ជាមួយនឹងសារអបអរសាទរចំពោះលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលបានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីជឿជាក់ថា នាយករដ្ឋមន្ត្រថៃរូបនេះ នឹងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អ ជាមួយកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានចាត់ទុកភាពជោគជ័យរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក្នុងការទទួលបានតំណែងកំពូលនេះ គឺជាសក្ខីភាពនៃការដឹកនាំ និងការលះបង់ដ៏ពិសេសរបស់លោកស្រីចំពោះបុព្វហេតុជាតិ និងប្រជាជនថៃ។ នេះជាខ្លឹមសារនៃលិខិតរបស់សម្ដេចតេជោ ផ្ញើជូនលោកស្រី ផែថងថាន ស៊ីណាវ៉ាត់។
តាមរយៈលិខិតដដែលនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង កម្ពុជា និងថៃ ដែលត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមជាបន្តបន្ទាប់ ដោយផ្អែកលើស្មារតីនៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងប្រជាជាតិទាំងពីរ និងតំបន់ ជាពិសេសសហគមន៍ អាស៊ាន។ ក្នុងន័យនេះ សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងនាមជាប្រទេសជិតខាងល្អ កម្ពុជា-ថៃ បានសហការគ្នាលើបញ្ហាផ្សេងៗ ដែលជាផលប្រយោជន៍រួម ហើយសម្ដេចតេជោ ជឿជាក់យ៉ាងមុតមាំថា ក្នុងតួនាទីថ្មីជានាយករដ្ឋមន្ត្រីរបស់ថៃ លោកស្រី ផែថងថាន នឹងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកម្ពុជា-ថៃលើគ្រប់វិស័យ ដើម្បីបង្កើតសក្តានុពលថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរ និងផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជាតិ និងប្រជាជនទាំងពីរ។

សម្ដេចតេជោ ក៏បានប្រកាសត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកស្រី ផែថងថាន ក៏ដូចជាសភារបស់ថៃ ជាពិសេស ព្រឹទ្ធសភា ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ