Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានិត ៖ រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំ​ធ្វើបាតុកម្មតាមការញុះញង់របស់ក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេសទេ

បានផុស

នៅ

នា​ឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​កម្មវិធី​ឆ្លង និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​បារាយណ៍ ស្ថិត​ក្នុង​ក្រុង​ដូន​កែវ ខេត្ត​តាកែវ កាលពី​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ ២០២៤ នេះ ឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច និង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើង​គោក តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​ធ្វើបាតុកម្ម​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​តាម​ការ​ញុះញង់​របស់​ក្រុម​ប្រឆាំង​មួយ​ចំនួន​តូច​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ហ៊ុន ម៉ានិត លើក​ឡើង​បន្ត​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ក្រុម​ប្រឆាំង​មួយ​ចំនួន​តូច​នៅ​ក្រៅ​ប្រទេស បាន​ធ្វើ​បាតុកម្ម និង​កៀរគរ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ឲ្យ​ក្រោក​ឡើង​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​អភិវឌ្ឍន៍ CLV ដោយ​ចោទប្រកាន់​រាជរដ្ឋាភិបាល​ថា​បាន​ធ្វើឲ្យ​បាត់បង់​ទឹកដី​ចំនួន ៤ ខេត្ត ហើយ​បើទោះបីជា សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​លោកជំទាវ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​មក​ធ្វើការ​បកស្រាយ និង​ពន្យល់​ជាច្រើន​ដង​យ៉ាងណាក៏ដោយ ក៏​ពួកគេ​នៅតែ​មិន​ស្ដាប់​ការ​ពន្យល់​នោះ​ទេ ផ្ទុយទៅវិញ​ពួកគេ​យក​បញ្ហា CLV នេះ​ដុត​បញ្ឆេះ​កំហឹង​ប្រជាពលរដ្ឋ​ឲ្យ​ក្រោក​ឡើង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ទៅវិញ។

ឯកឧត្ដម ហ៊ុន ម៉ានិត លើកឡើង​បន្ថែមថា រាជរដ្ឋាភិបាល​គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​គោរព​ឆន្ទៈ​ស្នេហា​ជាតិ​របស់​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​យើង​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​មួយ​ចំនួន​តូច​យក​បញ្ហា​គម្រោង​អភិវឌ្ឍន៍​CLV​ នេះ​ ធ្វើជា​ឈ្នាន់​ ដើម្បី​ទម្លាក់​រាជរដ្ឋាភិបាល​ស្របច្បាប់​នោះ​ទេ។ ការ​ផ្លាស់ប្ដូរ ឬ​ទម្លាក់​រាជរដ្ឋាភិបាល​ដោយ​ការ​ធ្វើ​បាតុកម្ម​វា​នឹង​នាំ​ឲ្យ​ប្រទេស​ឈាន​ទៅ​រក​ការ​បែកបាក់ និង​ផ្ទុះ​សង្គ្រាម​សាជាថ្មី​ជាក់​ជា​ពុំខាន។ ប្រទេស​យើង​ទើបតែ​ទទួល​បាន​សុខ​សន្តិភាព មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​រយៈពេល​ជាង ២០ ឆ្នាំ​ប៉ុណ្ណោះ ដូច្នោះ​ទោះ​តម្លៃ​ណា​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​នឹង​ថែរក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ឲ្យ​បាន​គង់វង្ស​សម្រាប់​ប្រទេសជាតិ និង​ប្រជាជន។

នៅ​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានិត ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ថែរក្សា​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី​មិន​ឲ្យ​បាត់បង់​នោះ​ទេ ហើយ​សូម​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ឲ្យ​គង់វង្ស​យូរ​អង្វែង ដើម្បី​ឲ្យ​ប្រទេស​យើង​មាន​ការ​រីកចម្រើន និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានិត៖ ក្រុមប្រឆាំងទាញគម្រោង CLV ជាឈ្នាន់កៀរគរពលរដ្ឋឱ្យធ្វើបដិវត្តន៍ពណ៌

សេដ្ឋកិច្ច៧ នាទី មុន

ទំនប់វារីអគ្គិសនីសេសានក្រោម២ ជាប្រភពផ្គត់ផ្គង់ថាមពលបៃតងធំជាងគេ

ព័ត៌មានជាតិ១៦ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានិត ៖ រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំ​ធ្វើបាតុកម្មតាមការញុះញង់របស់ក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេសទេ

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

ក្រុមចោរចូលប្លន់ដល់អណ្តូងរ៉ែរបស់ចិន នៅហ្គាណា យកបានមាស១២គីឡូក្រាម តម្លៃ ៩០ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ក្រុម​ហ៊ុនផលិតដែកថែប​ធំ​បំផុត​របស់​ពិភព​លោក​ ព្រមានពី​វិបត្តិឧស្សាហកម្ម​ដែកថែប​នៅ​ចិន​ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ឃាត់ខ្លួនមន្ត្រីយោធាស័ក្តិ៤កន្លះម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣ម៉ឺនដុល្លាររត់ការចូលកងទ័ព

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខណ្ឌ ៧ មករា ត្រៀមខ្លួន ១០០ ភាគរយ ការពារសភាពការណ៍​ជូនប្រជាពលរដ្ឋពីក្រុមជ្រុលនិយម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Breaking News! កូនស្រី​ពៅ​លោក ថាក់ស៊ីន ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ​ទី​៣១

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង តម្លៃ៤០លានដុល្លាររបស់រុស្ស៊ី ធ្លាក់នៅ ស៊ីបេរី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក បើកភ្លើងខៀវ ផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយដ៏ទំនើប ទៅឲ្យ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម