Connect with us

ព័ត៌មានជាតិ

ចិញ្ចើមថ្នល់ (Road Shoulder) មាន​តួនាទី​ជា​គន្លង​ផ្លូវ​ជំនួយ ពេល​មាន​ចរាចរច្រើន​លើ​ដង​ផ្លូវ​

បានផុស

នៅ

ចិញ្ចើមថ្នល់​គឺជាគ្រឿងបង្គុំមួយរបស់រចនាសម្ព័ន្ធផ្លូវថ្នល់។ ពេលខ្លះ​ចិញ្ចើមថ្នល់មានតួនាទីជាគន្លង​ផ្លូវចរាចរណ៍​ជំនួយ​ឬបន្ថែម (Additional Lanes) នៅពេលដែលមាន​ទំហំចរាចរច្រើន​ដែលគន្លងផ្លូវ​ចរាចរ​មិន​អាចទទួលបាន។ នេះបើ​តាម​​សៀវភៅ «បទដ្ឋាន​បច្ចេកទេស​សម្រាប់ការងារជួសជុល និងសាងសង់ផ្លូវថ្នល់ សំណង់សិល្បការ្យ» របស់អគ្គនាយកដ្ឋាន​សាធារណការ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅ ចិញ្ចើមថ្នល់ត្រូវសាងសង់​ឡើងដោយដីក្រួសក្រហម (Laterite Shoulder) ឬ​ស្រោច​កៅស៊ូ​បាច​ថ្ម ១ ជាន់ (Single Bituminous Surface Treatment Shoulder)។

ចំពោះ​ចិញ្ចើម​ដែល​សាងសង់​ឡើង​ដោយ​ដី​ក្រួសក្រហម (Laterite Shoulder) ត្រូវ​សាងសង់​ឡើង​គោរព​តាម​លក្ខខណ្ឌ​ដូច​ដែល​បាន​កំណត់​សម្រាប់​ការ​សាងសង់​ស្រទាប់គ្រឹះរង​ (នៅ​ក្នុង​ចំណុច​ទី ៣ ស្រទាប់​គ្រឹះ​រង) លើកលែងតែ​ទំហំ​គ្រាប់ដី​គឺត្រូវមានចំនួនភាគរយ​ទំហំគ្រាប់ដីចូលក្នុង​ចន្លោះខ្សែកោងប្រភេទ A, B, C ឬ D។

ចំពោះ​ចិញ្ចើម​ដែលសាងសង់ឡើង​ដោយ​កៅស៊ូបាចថ្ម​ ១ ជាន់ (Single Bituminous Surface Treatment Shoulder) ត្រូវសាងសង់​ឡើង​គោរព​តាម​លក្ខខណ្ឌ​ដូច​ដែល​បាន​កំណត់​សម្រាប់ការ​សាងសង់​ស្រទាប់​ផ្ទៃ​ថ្នល់ស្រោចកៅស៊ូបាចថ្ម១ជាន់ ឬ ០២ ជាន់ នៅក្នុង​ចំណុចទី ៥.១ (ស្រទាប់ ផ្ទៃថ្នល់​ប្រភេទស្រោចកៅស៊ូ ១ ជាន់ ឬ ២ ជាន់)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម