Connect with us

ព័ត៌មានជាតិ

​រដ្ឋមន្ត្រី​ការពារជាតិរុស្ស៊ី​​ដាក់​បញ្ជា​បង្កើត​ក្រុមប្រឹក្សា​​ការ​ពារ​ព្រំដែន ខណៈអ៊ុយក្រែន​បន្តរុលចូល​​​

បានផុស

នៅ

រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ ​បាន​បញ្ជា​​ឲ្យ​យោធា​​ក្នុង​តំបន់​​ទាំង​បី​​​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​​អ៊ុយក្រែន​​​បង្កើត​ក្រុម​ប្រឹក្សា​​​សម្របសម្រួល​មួយ​ដើម្បី​ឆ្លើយ​តប​ចំពោះបញ្ហា​សន្តិសុខ​ ខណៈពេលដែល​​អ៊ុយក្រែន​​បន្ត​​វាយ​លុក​ចូល​កាន់​កាប់​កាន់តែជ្រៅ​​និង​គ្របគ្រង​​កាន់តែច្រើន​នៅ​តំបន់​ Kursk។​

តាមសេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS លោក Andrey Belousov ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី ដែល​ឡើង​កាន់តួនាទី​កាល​ពីខែ​​ឧសភា ជំនួស​លោក Sergei Shoigu ​បាន​រៀបចំ​​កិច្ច​ប្រជុំ​លើក​ដំបូងដោយ​បញ្ជា​ឲ្យបង្កើត​​​ក្រុមប្រឹក្សា​សម្របម្រួល ​​(Coordination Council) តាមព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​ត្រូវបាន​TASS ​ស្រង់សម្តី​ដូច​បាន​និយាយថា៖​«ខ្ញុំ​បញ្ជា​​ឱ្យ​បង្កើត​​ក្រុមប្រឹក្សា​​​សម្របសម្រួល​​លើ​បញ្ហា​​សន្តិសុខយោធា​ក្នុង​​ដែន​ដី​​ជាប់​ព្រំដែន មានតំបន់ Belgorod Bryansk និង Kursk។ គោល​បំណង​នៃការ​បង្កើត​គឺ​ដើម្បី​ធ្វើ​ឱ្យប្រសើ​រឡើង​នូវ​​ប្រសិទ្ធភាព​​នៃ​ការ​គាំទ្រ​​កាន់តែ​ទូលំទូលាយ​សម្រាប់​​សមរភូមិ (battlegroups)ដែល​ត្រូវបាន​ភ្ជាប់​​ក្នុង​ការ​ការពារ​​ព្រំដែន​រដ្ឋ ការ​ពារ​​ទឹកដី​និង​ប្រជាជន​តំបន់​​ទាំងនោះ​»។

គិត​ត្រឹមថ្ងៃសុក្រ​នេះ ​​កង​ទ័ព​អ៊ុយក្រែន​​បន្ត​រុល​ទៅ​មុខ​​​ក្នុងសមរភូមិ​ឆ្លង​ដែន​ចូល​​តំបន់ Kursk ​ទឹកដី​រុស្ស៊ី និង​ឈាន​ចូល​ដល់​ថ្ងៃទី១០ ដែល​អ៊ុយក្រែន​​បង្ហាញ​​ភាពក្លាហាន​​ហ៊ាន​ទម្លុះ​​ព្រំដែន​​​​មហាអំណាច​រុស្ស៊ី​ដែលឈ្លាន​ពាន​ខ្លួ​ន​អស់រយៈពេល​ជាង​២៩ខែ​ ចាប់​តាំងពីថ្ងៃទី​២៤ខែកុម្ភៈឆ្នាំ​២០២២។​ ​

អ៊ុយក្រែន​​​បាន​អស់​ការ​អត់ធ្មត់​​ក្នុង​ការ​វាយ​ទប់ទល់ និង​ការ​វាយបក​​ក្នុងសង្គ្រាម​ត្រឹមតែ​ក្នុង​ទឹកដីខ្លួន ដោយ​ប្តូរ​យុទ្ធសាស្រ្ត​​វាយ​ចូល​ទឹកដី​រុស្ស៊ី និង​កាន់​កាប់​ភូមិឋាន​ជា​ច្រើន​ក្នុង​តំបន់​ Kursk ជា​ប់​ព្រំដែន​ភាគខាងលិច​ប្រទេស​រុស្ស៊ី។​

ទីភ្នាក់ងារ​ព័ត៌មាន The Guardian កាល​ថ្ងៃទី​១៦ខែសីហា ផ្សាយ​ថា​ ​ប្រធានាធិបតី​ អ៊ុយក្រែន លោក Volodymyr Zelenskiy  ​​បាន​និយាយថា​ ទាហាន​របស់​លោក​បានបន្ត​រុលទៅមុខ​និង​​កាន់​កាប់​បាន​ទាំង​ស្រុង​​នូវ​​តំបន់​ប្រជុំជន Sudzha ដែល​មាន​ប្រជាជន​ជាង​៦០០០​នាក់ ក្នុង​​ខេត្ត​ Kursk។

ជា​មួយ​គ្នា​នោះ ​ប្រមុខយោធា​អ៊ុយក្រែន​លោក Oleksandr Syrskyi បាន​និយាយថា ​កងទ័ព​អ៊ុយក្រែន​បាន​​​បង្កើ​ត​​ទីបញ្ជាការ​យោធា​​​​ក្នុង​​តំបន់​ Kursk។ ​

ការ​វាយ​ប្រហារ​​​ចូល​ទឹកដី​រុស្ស៊ី​​​​ដ៏​មិន​នឹក​ស្មាន​ដល់​នេះ បាន​​ធ្វើ​ឱ្យ​​​​មន្ត្រី​ជាន់ខ្ពស់​វិមាន​ក្រឹមឡាំង លោក Nikolay Patrushev ជំនួយការប្រធានាធិបតីរុស្ស៊ី ចោទ​ប្រកាន់​លោក​ខាង​លិច​​ថា «បាន​ជួយ​​រៀប​ផែនការ​​​»​​វាយ​ប្រហាររុស្ស៊ី ស្រប​ពេល​ដែល​​​​អ្នក​នាំ​ពាក្យ​សន្តិសុខ​ជាតិ​​របស់​​​សេតវិមាន​វិញ បាន​​បង្ហាញ​ពី​ផែន​ការ​ផ្តល់​​កញ្ចប់​ជំនួយយោធា​​បន្ថែ​ម​ទៀត​​​​​​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។

លោក Nikolay Patrushev បានច្រានចោលការអះអាងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពីការមិនជាប់ពាក់ព័ន្ធក្នុងបញ្ហានេះ។ យោង​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​​រុស្ស៊ី​ TASS។

ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Nikolay Patrushev ​​ក៏បាន​ចោទ​ប្រកាន់​​អង្គការ​ NATO ថា​បាន​ជួយ​រៀបផែនការ​វាយប្រហារ​​នេះ​។ លោក អះអាងដែរថា បណ្តាប្រទេសណាតូបានបញ្ជូនអាវុធ និងគ្រូបង្រៀនយោធាទៅកាន់អ៊ុយក្រែន ដោយ​​ពួកគេបន្តផ្តល់ឱ្យពួកគេនូវទិន្នន័យស៊ើបការណ៍សម្ងាត់៕

ដោយ​ រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ៧ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម