Connect with us

ព័ត៌មានជាតិ

អង្គការ AHF នឹងសហការជាមួយក្រសួងសុខាភិបាល សាកល្បងលើគម្រោងធ្វើតេស្ត និងព្យាបាលជំងឺកាមរោគនៅកម្ពុជា

បានផុស

នៅ

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF)​ នឹង​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើស្បែក​ និង​កាមរោគ ​នៃ​ក្រសួងសុខាភិបាល​ ទៅលើ​គម្រោង​សាកល្បង​ធ្វើតេស្ត​ និង​ព្យាបាល​ជំងឺ​កាមរោគ​នៅ​ប្រទេស​កម្ពុជា​ នាពេល​ឆាប់ៗ​ ខាងមុខនេះ​ ខណៈ​បច្ចុប្បន្ន​ជំងឺ​នេះ​ហាក់​មាន​ការ​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ។

លោក​វេជ្ជបណ្ឌិត ឈឹម ​សារ៉ាត់​ នាយក​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF)​បាន​មានប្រសាសន៍ថា​ ការសហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​សើស្បែក​ និង​កាមរោគ​លើ​គម្រោង​ធ្វើតេស្ត​ និង​ព្យាបាល​ជំងឺ​កាមរោគ​នេះ​ ដោយសារតែ​អត្រា​ឆ្លង​ជំងឺ​កាមរោគ​នៅ​កម្ពុជា​ខ្ពស់​គួរឱ្យ​មានការ​ព្រួយបារម្ភ ​ហើយ​មិនមែន​មានតែ​នៅ​កម្ពុជា​នោះទេ​ ហើយ​ការ​មាន​ជំងឺ​កាមរោគ​ខ្ពស់​ក៏​ជួយ​ជំរុញ​ឱ្យ​ការឆ្លង​មេរោគ​ជំងឺអេដស៍​ខ្ពស់​ផងដែរ​។ ​ដូចនេះ​ការព្យាបាល​ជំងឺ​កាមរោគ​ ក៏​ជួយ​ទប់ស្កាត់​មិនឱ្យ​ឆ្លង​ជំងឺ​អេដស៍​បាន​ដែរ។

លោក​វេជ្ជបណ្ឌិត អ៊ុក​ វិជ្ជា​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើស្បែក និង​កាមរោគ​ នៃ​ក្រសួងសុខាភិបាល​ បាន​មានប្រសាសន៍ថា ​ការចូលរួម​របស់​អង្គការ​AHF​ ទៅលើ​ការងារ​ធ្វើតេស្ត និង​ព្យាបាល​ជំងឺ​កាមរោគ​នេះ​ ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​កាត់បន្ថយ​អត្រា​ឆ្លង​ជំងឺ​នេះ​នៅ​កម្រិត​ទាប​ ពិសេស​ទៅលើ​ក្រុម​ប្រឈម​ខ្ពស់​ដូចជា​ក្រុម​បុរស​ស្រលាញ់​ភេទ​ដូចគ្នា ក្រុម​បម្លែង​ភេទ ក្រុម​យុវវ័យ​ និង​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​ជាដើម។

លោក​វេជ្ជបណ្ឌិត ​បាន​ប​ន្ត​ថា បច្ចុប្បន្ននេះ​អង្គការ​AHF​ បាន​កំពុង​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​អេដស៍​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។

លោក​ស្រី​វេជ្ជបណ្ឌិត ហួយ ស៊ី​ខេង ប្រធាន​កម្មវិធី អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF)​ប្រចាំ​នៅ​កម្ពុជា​ បាន​បញ្ជាក់ថា អង្គការ​AHF​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​កាត់​បន្ថយ ​និង​ឈានទៅ​លុបបំបាត់​ការឆ្លង​ថ្មី​ និង​ស្លាប់​ដោយសារ​មេរោគ​អេដស៍​ និង​ចូលរួម​លុបបំបាត់​ការ​រើសអើង​ចំពោះ​អ្នក​ផ្ទុកមេរោគ​អេដស៍​ និង​អ្នកជំងឺ​អេដស៍​ដែល​ធ្វើឡើង​តាមរយៈ​គម្រោង​សកម្មភាព​ស្នូល​ចំនួន ​៤​ រួមមាន​ទី​១. គម្រោង​បង្ការ​ការឆ្លង​មេរោគ​អេដស៍​ដោយ​ផ្តល់​ការអប់រំ​និង​ប្រឹក្សា ការចែក​ស្រោមអនាម័យ ការគាំទ្រ​ដល់​ការផ្តល់​ថ្នាំ​បង្ការ​មុន​ប្រឈម និង​ក្រោយ​ប្រឈម (PrEP, PEP) ការលើកកម្ពស់​ការ​ឆាប់​ផ្តល់​ថ្នាំ​ព្យាបាល​ដល់​អ្នក​ផ្ទុកមេរោគ (​ព្យាបាល​ដើម្បី​បង្ការ​)​។​ ទី​២. គម្រោង​ធ្វើតេស្ត​រក​មេរោគ​អេដស៍ និង​ផ្សារភ្ជាប់​ទៅ​ការបង្ការ ឬ​ការថែទាំ​ព្យាបាល​ដោយ​ផ្តោតទៅលើ​ការធ្វើ​តេស្ត​ក្នុង​សហគមន៍ ក្នុង​មណ្ឌល​សំចត តាម​រថយន្ត​ចល័ត និង​ក្នុង​មន្ទីរពេទ្យ​។​ ទី​៣. គម្រោង​ថែទាំ​ព្យាបាល​អ្នក​ផ្ទុកមេរោគ​អេដស៍​និង​អ្នកជំងឺ​អេដស៍​ដោយ​គាំទ្រ​ និង​ពង្រឹងគុណភាព​សេវា​ថែទាំ​ព្យាបាល​អ្នក​ផ្ទុកមេរោគ​អេដស៍ ​និង​អ្នកជំងឺ​អេដស៍​និង​ ទី​៤. គម្រោង​គាំទ្រ​បន្ថែម ដូច​ជាការ​ប្រារព្ធ​ទិវា​ផ្សេងៗ ការតស៊ូ​មតិ គម្រោង​សកម្មភាព​យុវតី គម្រោង អាហារ​ដើម្បី​សុខភាព​ និង​គម្រោង​ជំនួយ​គ្រាអាសន្ន ។​ល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​វេជ្ជបណ្ឌិត​ បាន​បន្តថា​ ជា​ផែនការ​បន្ត​អង្គការ​AHF​ប្រចាំ​នៅ​កម្ពុជា​នឹង​បន្ត​អនុវត្ត​គម្រោង​សកម្មភាព​បច្ចុប្បន្ន​រួមមាន​គម្រោង​បង្ការ ធ្វើតេស្ត ថែទាំ​ព្យាបាល​និង​គម្រោង​គាំទ្រ​បន្ថែម​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ផល។

គួរ​បញ្ជា​ថា​ នៅ​កម្ពុជា​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ ​៧៦ ០០០ ​នាក់ ក្នុងនោះ​មាន​អ្នក​ទៅ​ព្យាបាល​ប្រមាណ​ ៦៨ ៨០២​ នាក់​ និង​អ្នក​មិនបាន​ទៅធ្វើ​តេស្ត​ប្រមាណ​ជាង ៧ ០០០​ នាក់ ​ខណៈ​ក្នុង ​១​ ឆ្នាំ មាន​អ្នក​ឆ្លង​ថ្មី​ នៃ​មេរោគ​អេដស៍​ប្រមាណ ​១ ២០០​ នាក់​ និង​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​ ១ ០០០ ​នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

សន្តិសុខសង្គម៥ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់

សន្តិសុខសង្គម៥ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម