ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រជុំត្រៀមសម្រាប់ការចរចាថវិកាអប់រំ ឆ្នាំ២០២៥
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រៀមសម្រាប់ការចរចាថវិកាអប់រំ ឆ្នាំ២០២៥ ដោយមានចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

ប្រធានបទមួយចំនួនត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នេះ រួមមាន ១. ការគ្រោងចំណូល ២. ការគ្រោងចំណាយថវិកា សម្រាប់ក្រសួងជារួម រដ្ឋបាលកណ្តាល មន្ទីរអប់រំ យុវជន និងកីឡា ថ្នាក់ក្រោមជាតិ និងគម្រោងចំណាយព្យួរតាមកម្មវិធី ៣. មតិសំណេះសំណាល និងអនុសាសន៍។

ដើម្បីជំរុញប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ឆ្លើយតបទៅនឹងផែនការអាទិភាព ក៏ដូចជាកញ្ចប់ថវិកាជាតិ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនជូនដល់ក្រុមការងារ ដូចជា៖ ១. ត្រូវរៀបចំរបាយការណ៍សមិទ្ធកម្ម វិធានការកែលម្អ និងផ្តល់ព័ត៌មានឱ្យបានពេញលេញ ដើម្បីជាទឡ្ហីករណ៍ក្នុងការចរចា និងពន្យល់។ ២. នាយកដ្ឋាននីមួយៗ ត្រូវពិនិត្យថ្លឹងថ្លែងដោយខ្លួនឯងឱ្យអស់ពីលទ្ធភាព ដើម្បីកំណត់ឱ្យបាននូវអាទិភាព ហើយសូមផ្តល់ជាជម្រើស និងដំណោះស្រាយ សម្រាប់ការងារដែលត្រូវតែអនុវត្តនៅក្នុងឆ្នាំក្រោយ និងកម្មវិធីដែលអាចទុកសម្រាប់អនុវត្តនៅពេលបន្ទាប់។

៣. សូមពិនិត្យមើលឡើងវិញនូវកម្មវិធីដែលអាចទុកសម្រាប់អនុវត្តជាមួយដៃគូអភិវឌ្ឍ។ ៤. សូមរៀបចំ និងពង្រឹងប្រព័ន្ធរបាយការណ៍ និងភាពជាម្ចាស់លើផ្នែកបច្ចេកទេស។ ៦. ត្រូវធ្វើការងារប្រកបដោយភាពបុរេសកម្ម និង ៧. ត្រូវមានការវាយតម្លៃផ្ទៃក្នុង ពាក់កណ្តាលឆ្នាំ និងចុងឆ្នាំ ដើម្បីឱ្យប្រាកដថាការវិនិយោគ ឆ្លើយឆ្លងគ្នាទៅនឹងលទ្ធផល និងចំគោលដៅ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ