ព័ត៌មានជាតិ
សត្វមមាចត្នោតរាតត្បាត មន្រ្តីជំនាញអះអាង បើទប់ស្កាត់មិនទាន់ពេល អាចបំផ្លាញស្រូវទាំងស្រុង
ប្រជាកសិករកំពុងព្រួយបារម្មលើផលដំណាំស្រូវ និងផលប៉ះពាល់ទៅលើទិន្នផលអាចប្រឈមការខូចខាត បើសិនជាវត្តមានសត្វ “មមាចត្នោត” កាន់តែរីករាលដាលច្រើននៅលើដើមស្រូវដោយគ្មានការទប់ស្កាត់ទេនោះ។
ប្រជាកសិករបានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ករណីនេះបានកើតឡើងចាប់តាំងពីចុងខែកក្កដា មកម៉្លេះ ហើយក្រោយពីមានកើតឡើងពួកគាត់ក៏បានរាយការដល់អាជ្ញាធរមូលដ្ឋានផងដែរ។
ចំពោះការរាតត្បាតសត្វល្អិតនេះ បានកើតឡើងលើស្រូវកសិករចំនួន ៤ ឃុំ ក្នុងនោះមាន ឃុំបវេល ឃីព្រៃខ្ពស់ ឃុំក្តុលតាហែន និងឃុំល្វា នៃស្រុកបវេល។
បើតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ករណីសត្វ “មមាចត្នោត” រាតត្បាតលើផលដំណាំស្រូវកសិករ បានកើតឡើងលើស្រុកចំនួន២ គឺស្រុកបវេល និងស្រុកឯកភ្នំ ក្នុងនោះ ស្រុកបវេលបានប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករលើឃុំចំនួន៤ លើផលដំណាំស្រូវចំនួន ៦៥ហិកតា។ ចំណែកស្រុកឯកភ្នំ លើឃុំចំនួនមួយគឺឃុំពាមឯក និងរងផលប៉ះពាល់លើភូមិនចំនួន៣ រួមមាន ភូមិគងទុំ ភូមិករហាល និងភូមិចុងឆ្តោរ (ចំណុចអាងភាស) បានប៉ះពាល់លើដំណាំស្រូវចំនួន ១១១ ហិកតា។
ប្រភពដដែលបានបន្តថា តាមការចុះពិនិត្យរកឃើញថា ក្នុង១ហិចតា សត្វប្រភេទខាងលើនេះបានសុីជញ្ជក់ស្រូវក្នុង ដំណាក់កាលផេីមចេញផ្កាចន្លោះ ពី១០-២៥ ម៉ែត្រការ៉េ (ប្រភេទស្រូវស្រង៉ែ និងOM 5451 និងសែនក្រអូប) ។
លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងដែរថា ក្រោយពីបានទទួលព័ត៌មានពីមន្ត្រីមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រី ជំនាញ រួមជាមួយថ្នាក់ដឹកនាំការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកឯកភ្នំ បានចុះធ្វេីការអន្តរាគមន៍ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយបានធ្វេីការណែនាំបច្ចេកទេសលេីការគ្រប់គ្រងមមាចត្នោត ដល់កសិករតាមរយះការការបញ្ចូលទឹកក្នុងស្រែ និងប្រេីប្រាស់វិធានការទប់ស្កាតកុំអោយរីករាលដាល ដោយប្រើប្រាស់វិធានការគីមីបាញ់ទប់ស្កាត់ផ្នែកស្រែនៅខាងលេី នូវប្រភេទថ្នាំកម្ចាត់មមាចត្នោត គិតត្រឹមថ្ងៃទី១៦ ខែសីហានេះ ស្ថានភាពនៃការរាតត្បាត ត្រូវបានថយចុះ។
បើទោះបីយ៉ាងនេះក្តី មន្ទីរនៅតែបន្តសហការជាមួយមន្ត្រីជំនាញ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកទាំង២ រួមជាមួយ អាជ្ញាធរមូលដ្ឋាន ដេីម្បីធ្វើការតាមដានឃ្លាំមេីលនូវវត្តមានសមាសភាពចង្រៃ (មមាចត្នោត) ជាប្រចាំរហូតដល់ការគ្រប់គ្រងបានទាំងស្រុង និងបន្តធ្វើការផ្សព្វផ្សាយ ផ្តល់សេវាបច្ចេកទេស គ្រប់គ្រងលេីសមាសភាពចង្រៃលេីដំណាំស្រូវ ដំណាំកសិកម្ម ដល់បងប្អូនកសិករអោយកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ។
លោក ហេង សិទ្ធ បញ្ជាក់ថា សត្វប្រភេទនេះមិនបង្កឲ្យខូចខាតស្រូវនោះទេ តែធ្វើឲ្យដើមស្រូវខ្សោយនិងថយចុះទិន្នផល ខ្លះ ប៉ុន្តែបើសិនជាកសិករមិនឆាប់ប្រើថ្នាំបាញ់បង្ក្រាបវាទេ នោះវាកើនឡើងពាសពេញដើមស្រូវ ហើយស្រូវនឹងងាប់ ខូចខាតទាំងស្រុងតែម្តង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៥ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤