Connect with us

ព័ត៌មានជាតិ

ប.ស.ស. អភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាថ្មី គ្រប់គ្រងទិន្នន័យចំណាយមូលដ្ឋានសុខាភិបាលកាន់តែងាយស្រួល និងសុវត្ថិភាព

បានផុស

នៅ

ប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណាយរបស់មូលដ្ឋានសុខាភិបាលរបស់ ប.ស.ស. ដែលហៅកាត់ថា (HSPIS) ត្រូវបានអភិវឌ្ឍន៍ក្នុងថ្នាលបច្ចេកវិទ្យាថ្មី ដើម្បីឱ្យមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ទូទាំងប្រទេសអាចប្រើប្រាស់កាន់តែងាយស្រួល រហ័ស និងកាន់តែមានសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីបើកកិច្ចប្រជុំស្ដីពី “ការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណាយរបស់មូលដ្ឋានសុខាភិបាល” កាលពីថ្ងៃទី ១៦ សីហា លោក អេត បូរ៉ាត់ អគ្គនាយករង ប.ស.ស. បានលើកឡើងថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណាយរបស់មូលដ្ឋានសុខាភិបាល ដែលហៅកាត់ថា ប្រព័ន្ធ (HSPIS) ដែលទើបធ្វើការអភិវឌ្ឍន៍ថ្មីនេះ គឺជាប្រព័ន្ធឌីជីថល ដែលអាចឱ្យក្រុមគ្រូពេទ្យនៅតាមមូលដ្ឋាលសុខាភិបាលដៃគូទាំងអស់ អាចត្រួតពិនិត្យសុពលភាពរបស់សមាជិក ប.ស.ស. ពេលទៅទទួលសេវា ពិសេសអាចបញ្ជូលទិន្នន័យចាំបាច់មួយចំនួនទៀត ដែល ប.ស.ស. តម្រូវក្នុងការស្នើសុំទូទាត់សេវាព្យាបាលប្រចាំខែផងដែរ។

លោកអគ្គនាយករង បានសំណូមពរដល់អ្នកចូលរួមទាំងអស់ត្រូវលើកឡើងពីបញ្ហាប្រឈម ដែលកើតមានឡើងក្នុងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ចំពោះការផ្តល់សេវាជូនសមាជិក ប.ស.ស. ដើម្បីអាចពិភាក្សានិងរកដំណោះស្រាយរួមគ្នា ធ្វើយ៉ាងណាឱ្យការអនុវត្តកិច្ចព្រមព្រៀងរវាង ប.ស.ស. ជាមួយនឹងមូលដ្ឋានសុខាភិបាលដៃគូទាំងអស់ អាចដំណើរការទៅ​មុខដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។

គិតត្រឹមឆ្នាំ២០២៣ ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសរុបចំនួន ១ ៥៣០ មូលដ្ឋានសុខាភិបាលនៅទូទាំងប្រទេស ដែលក្នុងនោះមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ) មានចំនួន ១ ៣៩៥ និងមូលដ្ឋានសុខាភិបាលឯកជន (មន្ទីរពេទ្យឯកជន) មានចំនួន ១៣៥៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម