Connect with us

ព័ត៌មានជាតិ

លោក​បណ្ឌិត ម៉ឹង មករា ដឹកនាំ​ដាំ​កូនឈើ​រួមគ្នា​ក្នុងពេល​តែមួយ​នៅ​ទូទាំង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក្រោម​ប្រធានបទ “​បណ្តុះ​ផ្នត់គំនិត ពន្លក​បៃតង​” ក្រោម​អធិបតីភាព​

បានផុស

នៅ

​ត្បូងឃ្មុំ ៖ លោក​បណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​មេមត់ បាន​ចូលរួម​ជា​អធិបតី ក្នុង “​ពិធី​ដាំ​កូនឈើ​រួមគ្នា​ក្នុងពេល​តែមួយ​នៅ​ទូទាំង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​” ក្រោម​ប្រធានបទ “​បណ្តុះ​ផ្នត់គំនិត ពន្លក​បៃតង​” ប្រព្រឹត្តិ​ទៅនា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៧ ខែសីហា ឆ្នាំ​២០២៤ ក្នុង​បរិវេណ​វត្ត​ក្ងោក ភូមិ​ក្ងោក ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​រាជរដ្ឋាភិបាល សមាជិក​ក្រុមប្រឹក្សា​ស្រុក ថ្នាកដឹកនាំ​និង​មន្ត្រីរដ្ឋបាល​ស្រុក​មេមត់ កងកម្លាំង​ស្រុក​ទាំងបី​ប្រភេទ ប្រជាពលរដ្ឋ​ឃុំ​គគីរ អ្នកគ្រូ​លោកគ្រូ សិស្សានុសិស្ស យុវជន​មូលដ្ឋាន សរុប​ចំនួន​ជាង ៤០០​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បណ្តុះ​នូវ​ផ្នត់គំនិត​ភាព​បៃតង​សម្រាប់​កម្ពុជា ព្រមទាំង​បណ្តុះ​ស្មារតី និង​ផ្នត់គំនិត​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន ឱ្យ​ស្រលាញ់​ភាព​បៃតង និង​ស្រឡាញ់​ដើមឈើ និង​ជាពិសេស ការចែក​កូនឈើ​ជូន​ប្រជាពលរដ្ឋ យកទៅ​ដាំ​ដុះ​នៅតាម​គេហដ្ឋាន សាលារៀន វត្ត​អារាម ទីកន្លែង​សាធារណៈ និង​ទីតាំង​ឯកជន​នានា ដោយ​ឥតគិតថ្លៃ និង​ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង ស្តីពី​ការដាំ​ឈើ​ឱ្យបាន​ច្រើន ដើម្បី​បង្កើន​គម្រប​បៃតង​នៅ​កម្ពុជា និង​ជំរុញ​ការចូលរួម​អភិរក្ស​ជីវៈចម្រុះ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ស្រប​នឹង​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​បាន​ដាក់ចេញ​ជា​បន្តបន្ទាប់ និង​ជា​ជំហានៗ ផ្តោតលើ​មុំ​យុទ្ធសាស្ត្រ​ចំនួន​៣​គឺ ស្អាត បៃតង និង​ចីរភាព​។

​លោក​បណ្ឌិត ម៉ឹង មករា បាន​ពាំនាំ​ការសួរសុខទុក្ខ និង​ការ​នឹករលឹក​ពី សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រី​គ្រប់​ជាន់ថ្នាក់ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​។ ឯកឧត្តម​បណ្ឌិត បាន​ដឹកនាំ​ដាំ​កូនឈើ ពីរ​ប្រភេទ គឺ​ដើម​ធ្នុង និង​បេង ចំនួន ១០០០​ដើម ដោយ ៣០០​ដើម ដាំ​នៅ​ទីតាំង​ប្រារព្វ​ពិធី​ក្នុង​បរិវេណ​វត្ត​ក្ងោក ដោយ​ខាង​វត្ត​ជា​អ្នក​ថែទាំ​ក្រោយពេល​ដាំ​រួច និង​៧០០​ដើម​ទៀត បាន​ចែកចាយ​ឲ្យ​យកទៅ​ដាំ​តាម​ផ្ទះ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ក្ងោក ស្រុក​មេមត់ ព្រមទាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ចេះ​ស្រលាញ់​ដើមឈើ ចូលរួម​ដាំ​ដើមឈើ​តាម​គេហដ្ឋាន​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ឆ្លើយតប​ទៅនឹង​កម្មវិធី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដឹកនាំ​ដោយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ការ​អនុវត្តតាម​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ឆ្នាំ​២០២៣-២០២៨ ដែល​បាន​ផ្តោតលើ​មុំ​បី​សំខាន់​គឺ​ស្អាត បៃតង និង​ចីរភាព ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ស្ថានភាព​ជាក់ស្តែង​របស់​ក​ម្ពុ​ជា និង​និន្នាការ​បរិស្ថាន​ពិភពលោក សម្រាប់​ឱ្យ​កិច្ចការពារ​ថែរក្សា និង​អភិរក្ស​ជីវៈចម្រុះ​និង​ធនធានធម្មជាតិ ក្នុង​តំបន់ការពារធម្មជាតិ ឱ្យ​ទទួលបាន​ប្រសិទ្ធភាព និង​មាន​ចីរភាព នឹង​ជំរុញ​ដំណើរ​កម្ពុជា​ឆ្ពោះទៅ ជា​ប្រទេស​អព្យាក្រឹត​កាបូន និង​មាន​គម្រប​ព្រៃឈើ​ចំនួន​៦០% នៅ​ឆ្នាំ​២០៥០។

ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក​បណ្ឌិត បានធ្វើ​ការណែនាំ និង​ពន្យល់​ពី​សារប្រយោជន៍ នៃ​កិច្ចសហប្រតិបត្តិការ​ណ៍​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) ដល់​ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាល​ស្រុក និង​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ពិធី​នេះ និង​បានលើកឡើង​អំពី​បញ្ហា​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើបាតុកម្ម​ខុសច្បាប់​ដោយ​ជន​អគតិ​មួយចំនួន ក្នុង​គោលបំណង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាស់ ដែល​ចលនា​នេះ​មិនអាច​កើតឡើង​ទៅរួច​ទេ ដោយសារ​ប្រជាពលរដ្ឋ​ភាគច្រើន​យល់ដឹង​ច្បាស់​អំពី​ពី​សារប្រយោជន៍ នៃ​កិច្ចសហប្រតិបត្តិការ​ណ៍​នេះ​។ មុនពេល​កិច្ចសហប្រតិបត្តិកា​ណ៍ CLV-DTA ខេត្ត​ទាំង​បួន​ក្នុង​តំបន់​នេះ​ពោរពេញ​ដោយ​គ្រាប់​មិន​មិនទាន់​ផ្ទុះ ប្រជាពលរដ្ឋ​មិនអាច​ទទួល​កម្មសិទ្ធិ​ដីធ្លី មិនអាច​តាំងទី​លំនៅ គ្មាន​ផ្លូវទឹក​ភ្លើង គ្មាន​សាលារៀន គ្មាន​វិនិយោគទុន​ក្នុងការ​អភិវឌ្ឍន៍​តំបន់ និង​ពិបាក​ក្នុងការ​ធ្វើដំណើរ​។

​បន្ទាប់ពី​មាន​កិច្ចសហប្រតិបត្តិការ​ណ៍​នេះ​កើតឡើង តំបន់​នេះ​បានទទួល​ការអភិវឌ្ឍ​ប្រែក្លាយ​មុខមាត់​យ៉ាងខ្លាំង ដោយមាន​ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ពេញ​តំបន់ តំបន់​ចំការមីន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម ការតាំង​ទីលំនៅ​ចាបផ្តើម​រីកដុះដាល​ឡើង មាន​ផ្លូវ​ធ្វើដំណើរ ដឹកជញ្ជូន​ទំនិញ មានទឹក​មាន​ភ្លើង​អគ្គីសនី និង​លុបបំបាត់​ជម្លោះ​ព្រំប្រទល់ និង​ការប្រឈមមុខ​ដាក់គ្នា​ដោយ​ប្រដាប់អាវុធ​នៅតាម​ព្រំដែន​។ ២៥​ឆ្នាំក្រោយ​កិច្ច​សហ​ប្រតិ​ប​ត្ត​កាណ៍ CLV-DTA ចាប់ផ្តើម តំបន់​នេះ​ពោរពេញ​ដោយ​សុខសន្តិភាព សុវត្ថិភាព និង​អភិវឌ្ឍ ហើយ​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួលបាន​ផលប្រយោជន៍​ដោយផ្ទាល់ និង​ប្រយោល ផងដែរ​៕

​អត្ថបទ​ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម