Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​២​ក្រុម ​ប្រើប្រាស់​កម្លាំង​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​និង​ទប់ស្កាត់​ក្រុម​អគតិ និង​ពួក​ជ្រុលនិយម

បានផុស

នៅ

​ដើម្បី​រក្សាបាន​នៅ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ និង​ដើម្បី​ទប់ស្កាត់​ក្រុម​អគតិ និង​ពួក​ជ្រុលនិយម ដែល​គ្រោង​នឹង​រៀបចំ​ធ្វើបាតុកម្ម ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នា​ថ្ងៃទី​១៨​សីហា ស្អែក​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នា​រាត្រី​ថ្ងៃទី​១៧​សីហា​នេះ បាន​ចាត់ចែង​កម្លាំង មាន​សមត្ថកិច្ច​ជា​ទ្រង់ទ្រាយ​ធំ​ចំនួន​២​ក្រុម តាមដាន​សភាពការណ៍​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជាមួយនិង​ការ​ល្បាត ចល័ត​កម្លាំង​តាម​គោលដៅ​ច្រកចេញ​-​ចូល​រាជធានី​ភ្នំពេញ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​១៧​សីហា​នេះ បាន​ផ្ញើ​សារ​ជូន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​សូម​ជឿជាក់​លើ​រាជរដ្ឋាភិបាល ដោយ​អាជ្ញាធរ​និង​កងកម្លាំង​របស់​យើង​បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​

ជាក់ស្តែង​នៅពេលនេះ កម្លាំង​របស់​យើង​មួយចំនួនធំ កំពុង​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុងការ​ទប់ស្កាត់​ក្រុម​អគតិ និង​ពួក​ជ្រុលនិយម ដែល​គ្រោង​នឹង​រៀបចំ​ធ្វើបាតុកម្ម ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នា​ថ្ងៃទី​១៨​សីហា​ខាងមុខនេះ ហើយ​កម្លាំង​របស់​យើង​មួយចំនួនទៀត​បាន​យកមកប្រើ​ប្រាស់ ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ជម្ងឺគ្រុនឈាម​ទៅតាម​ការណែនាំ​របស់​ស​ម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម១៨ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ២១ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម២៥ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម