ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាសកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ ពិសេសចំពោះប្រជាពលរដ្ឋអាយុ៦០ឆ្នាំឡើង និងជនបរទេស
នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលក បានប្រកាសអំពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ បន្ត ពិសេសការចាក់វ៉ាក់សាំងជូនដល់ក្រុមអាទិភាព និងប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងព្រះសីហនុ ព្រមទាំងមន្រ្តីការទូត មន្រ្តីអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងធុរជនជាដើម។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ នៅក្នុងសន្និសីទសារព័ត៌មានប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជននូវខ្លឹមសារ៣ ដោយឈរលើ គោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ៖
ទី១. យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ–១៩ (Astra ZerecalSerum Institute of India «COVISHIELD» នឹងត្រូវផ្តល់ ជូនជាពិសេសដល់ក្រុមមនុស្សដែលងាយរងគ្រោះនឹងជំងឺកូវីដ-១៩ មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅទាំងអស់ដែលរស់នៅក្នុង រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ សូមអញ្ជើញទៅទទួលវ៉ាក់សាំង នេះ ដោយកន្លែងចាក់វ៉ាក់សាំងមាននៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យ កុមារ ជាតិ និងនៅតាមមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត ព្រមទាំងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ដែលនៅជិត គេហដ្ឋានលោកអ្នក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការចាក់វ៉ាក់សាំងនេះ គឺនឹងផ្តល់ជូនដល់ក្រុមអាយុចាប់ ពី ៦០ឆ្នាំ ឡើងទៅ ទាំងជនជាតិខ្មែរ រួមទាំងជនចូលនិវត្តន៍។ ចំណែក ឥស្សរជនជាន់ខ្ពស់ ដែលមានអាយុ ចាប់ពី ៦០ឆ្នាំឡើង ត្រូវអញ្ជើញទៅទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត។
ទី២. ចំពោះបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសចំណុះស្នងការរាជធានី/ខេត្ត មន្ត្រីរាជការស៊ីវិលជួរមុខ និង មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា អាជ្ញាធរខេត្ត ស្រុក ឃុំ/សង្កាត់ ភូមិ កម្មករប្រមូលសំរាម ដែលមានអាយុចាប់ពី ១៨ ដល់ ៥៩ឆ្នាំ សូមបន្តមកទទួលវ៉ាក់សាំង (ស៊ីណូហ្វាម «Sinopharm Beijing Institute of Biological Products») ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សាធារណរដ្ឋប្រជាមានិតចិន នៅតាមមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត និង ស្រុកប្រតិបត្តិ ដែលនៅជិតលោកអ្នក (ទៅតាមទីកន្លែងដែល ក្រសួងធ្លាប់បានជូនសេចក្ដីព័ត៌មានរួចហើយដែរនូវឈ្មោះទីតាំងដែលមានចាក់វ៉ាក់សាំងនេះ)។ ការចាក់វ៉ាក់ សាំងនេះ គឺនឹងផ្តល់ជូនដល់ក្រុមអាយុចាប់ពី ១៨ឆ្នាំដល់ ៥៩ឆ្នាំ ទាំងជនជាតិខ្មែរដែលស្ថិតនៅក្នុងក្រុម មនុស្សដែលក្រសួងធ្លាប់បានចេញសេចក្ដីជូនព័ត៌មានមុនៗរួចហើយ។ ដោយឡែក សិស្សនិស្សិតដែល ត្រូវ ត្រឡប់ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឬប្រទេសផ្សេងៗ សូមទៅចាក់វ៉ាក់សាំង តាម ក្រុមអាយុនេះ នៅតាមទីកន្លែងដូចបានជម្រាបជូនខាងលើនេះ។
ទី៣. សម្រាប់ជនបរទេសទាំងអស់ដែលមានអាយុ១៨ឆ្នាំឡើងទៅ និងដែលកំពុងបំពេញបេសកកម្ម ឬកំពុងធ្វើធុរកិច្ច និងកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ដូចជាមន្រ្តីការទូត មន្រ្តីអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងធុរជនជាដើម ដែលមានអាសយដ្ឋានរស់នៅក្នុងកម្ពុជាពិតប្រាកដ អាចទៅទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្ត ដែលអាចជ្រើសរើសទីកន្លែង និងវ៉ាក់សាំងទាំងពីរប្រភេទខាងលើ ដើម្បីចាក់បានដែរ។
បន្ថែមលើនេះ ដោយក្រសួងបានពង្រីកទីតាំងចាក់វ៉ាក់សាំងដល់គ្រប់រាជធានី-ខេត្តទាំង២៥ និងដើម្បី ជំរុញការចាក់វ៉ាក់សាំងឱ្យមានវិសាលភាពកាន់តែទូលំទូលាយ នៅទីតាំងចាក់វ៉ាក់សាំងដែលមានការអនុញ្ញាតពី ក្រសួងរួចហើយនោះ ត្រូវបន្តការងារចាក់វ៉ាក់សាំងជូនប្រជាជនតាមក្រុមមនុស្ស នៅរៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកផ្លូវការ) ចាប់ពីម៉ោង ០៨:០០ នាទីព្រឹក ដល់ ម៉ោង ១៧:០០ នាទីល្ងាច (ដោយសម្រាក ពិសាអាហារថ្ងៃត្រង់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី)។
សម្រាប់ក្រុមមនុស្ស ដែលក្រសួងធ្លាប់បានចេញសេចក្ដីជូនព័ត៌មានជាហូរហែរចាប់តាំងពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ រួចមកហើយនោះ ហើយដែលមិនទាន់បានមកចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត សូមអញ្ជើញមកទទួលការ ចាក់វ៉ាក់សាំង នៅតាមទីតាំងនានាដែលក្រសួងធ្លាប់បានជូនព័ត៌មានរួចហើយ (មានដាក់ផ្សាយក្នុងទំព័រហ្វេស បុក របស់ក្រសួងសុខាភិបាល)។ សម្រាប់វ៉ាក់សាំង ស៊ីណូហ្វាម (SINOPHARM) ក្រសួងក៏សូមក្រើនរំលឹកដល់អ្នកដែលបានចាក់វ៉ាក់សាំងលើកទី ១ (ដូសទី១) រួចហើយ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងជាលើកទី២ (ដូសទី២) ក្នុងរយៈពេល ពី ១៤ ទៅ ២៨ថ្ងៃ បន្ទាប់ពីថ្ងៃចាក់លើកទីមួយ១ (មិនឱ្យលើសពី២៨ថ្ងៃ) នៅទីតាំងដែលបុគ្គលបានចាក់លើកទី១កុំបីអាក់ខានឡើយ។ សម្រាប់វ៉ាក់សាំងអាស្ត្រាហ្សាណិកា ផលិតនៅឥណ្ឌា ឬកូវីសែល (COVISHELDP) លោកអ្នកដែលបាន ចាក់លើកទី១ (ដូសទី១) រួចហើយ សូមអញ្ជើញទៅចាក់លើកទីពីរ (ដូសទី២) នៅកន្លែងដែលបានចាក់លើកទី១ ចន្លោះពី ៤ ទៅ ៨សប្តាហ៍ បន្ទាប់ពីថ្ងៃដែលបានចាក់លើកទី១។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន នូវក្រុមមនុស្សផ្សេងៗទៀត ដែលនឹងត្រូវអញ្ជើញទៅ ទទួលវ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តនាពេលក្រោយៗទៀត។
ក្រសួងបានស្នើសុំអធ្យាស្រ័យពីប្រជាពលរដ្ឋដែលនៅក្នុងក្រុមមនុស្សផ្សេងៗទៀត ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ប្រសិនបើមិនទាន់ដល់វេនរបស់ខ្លួនទេនោះ។
គិតចាប់ពីថ្ងៃទី១០ កុម្ភៈ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ អ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) មានចំនួនសរុប ៥៨,២៦៦នាក់ (ស្រី ១៧,១៤២នាក់) ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងរួចមានចំនួន ៤៨,៥៤៤នាក់ (ស្រី ១២,៦០០នាក់) និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មានចំនួន ៩,៧២២នាក់ (ស្រី ៤,៥៤២នាក់)។
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក