ព័ត៌មានជាតិ
នៅភ្នំពេញស្ងប់ស្ងាត់ធម្មតា តែកងកម្លាំងនៅតែប្រុងជើងការខ្ពស់
សភាពការណ៍សន្តិសុខនៅតាមមូលដ្ឋានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានភាពស្ងប់ស្ងាត់ធម្មតា ខណៈកងកម្លាំងបានរៀបរយត្រៀមជានិច្ច ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋ និងសង្គមជាតិ។

លោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ បានប្រាប់ឱ្យដឹងថា សភាពការណ៍ក្នុងមូលដ្ឋាន មានលក្ខណៈល្អប្រសើរដោយពលរដ្ឋ កំពុងប្រកបរបររកស៊ីទទួលទាន និងបំពេញកិច្ចការងារធម្មតា មិនមានកត្តាអ្វីបង្កក្តីព្រួយបារម្ភនោះឡើយ។ ក្នុងនាម កងកម្លាំងអាជ្ញាធរ លោកថា គឺការពារដាច់ខាតចំពោះជនទុច្ចរិតទាំងឡាយណា មានចេតនាបង្កជាភាពវឹកវរប៉ះពាល់ដល់សន្តិសុខសង្គម ពិសេស គឺអំពើកុបកម្មប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ មិនមានការព្រួយបារម្ភអ្វីនោះឡើយ បើទោះបីជាមានក្រុមជ្រុលនិយមមួយចំនួនថា នឹងប្រមូលផ្តុំកម្លាំង ដើម្បីបង្កភាពវឹកវរដល់សង្គមជាតិក៏ដោយ ។ ពលរដ្ឋចាត់ទុកថា ការញុះញង់របស់ជនទាំងនោះ មិនបានផ្តល់ផលល្អអ្វីដល់ប្រទេសជាតិនោះទេ គឺជាចេតនាទុច្ចរិត ចង់ឱ្យប្រទេសជាតិកើតមានសង្គ្រាមទៅវិញ។ ពលរដ្ឋដដែលសង្ងត់ធ្ងន់ថា ពួកគេធ្លាប់ឆ្លងកាត់រួចហើយប្រទេសមានសង្គ្រាម គឺលំបាកណាស់ក្នុងការដើរហើរគ្មានសេរីភាព លូនក្រាប។

គួរបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល នៅទូទាំងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ កំពុងចាប់ផ្តើមអនុវត្តការដាក់គោលដៅត្រួតពិនិត្យ នៅតាមតម្រាយផ្លូវជាតិសំខាន់ដែលតភ្ជាប់ចូលមករាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ បង្ការទប់ស្កាត់ និងបង្ក្រាបចំពោះសកម្មភាពទាំងឡាយណា ដែលសមត្ថកិច្ចកំណត់បានថា ជាមុខសញ្ញាក្នុងការត្រៀមខ្លួនធ្វើកុបកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាពេលបច្ចុប្បន្ននេះ៕
អត្ថបទ ៖ សុភា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក