Connect with us

ព័ត៌មានជាតិ

តម្លៃមាសបានកើនឡើងដល់ជាង ៣ ពាន់ដុល្លារក្នុងមួយតម្លឹង

បានផុស

នៅ

ម្ចាស់ហាងលក់មាសពេជ្រទីមង្គលបានឱ្យដឹងថា តម្លៃមាសលក់ចេញបានហក់ឡើង ​៣០០ ដុល្លារ ក្នុង​មួយ​ជីនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤។ អ្នកជំនាញយល់ឃើញថា កត្តាដែលនាំឱ្យ​តម្លៃ​មាស​​​កើនឡើងដោយសារព័ត៌មាននៃ ការត្រៀមកាត់បន្ថយអត្រាការប្រាក់ និងភូមិសាស្ត្រ​នយោ​បាយឡើងកម្ដៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ នេះថា តម្លៃហាងឆេងមាសបានហក់ឡើងនៅយប់ថ្ងៃសុក្រឡើងពី ២៩៦០ ដុល្លារក្នុងមួយតម្លឹងដល់ ៣០២០ ដុល្លារក្នុងមួយតម្លឹង។

លោក ឡុង សំណាង៖ កត្តាដែលធ្វើឱ្យតម្លៃមាសកើនឡើង គឺពាក់​ព័ន្ធ​នឹងទំនុកចិត្ត ដោយធនាគារកណ្ដាលបាន​ឱ្យ​តម្រុយច្បាស់លាល់ថា នឹងកាត់បន្ថយ​អត្រា​ការ​ប្រាក់ពី ០.២៥ ទៅ ០.៥០ នៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខ។

លោកបញ្ជាក់ថា៖«តម្រុយនេះធ្វើឱ្យអ្នកអ្នកវិនិយោគអស់ទំនុកចិត្តលើលុយដុល្លារ ដោយពួកគាត់​នឹង​ដក​លុយ​ពីធនាគារដែលគាត់ធ្លាប់វិនិយោគលើប្រាក់ដុល្លារយក​ទៅទិញតម្លៃហាង​ឆេងមាស​វិញ»។

ម្យ៉ាងទៀត ពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងឡើងកម្ដៅខ្លាំង ដូច្នេះសញ្ញាណភូមិស្ត្រនយោបាយមិនល្អ ដែលរុញច្រានឱ្យតម្លៃហាងឆេងមាស​កើនឡើងខ្លាំង​តែម្ដង។

បច្ចុប្បន្ន នៅកម្ពុជាតម្លៃហាងឆេងមាសនៅលើទីផ្សារលក់ចេញ ៣០២០ ដុល្លារក្នុងមួយតម្លឹង ចំណែកទីផ្សារអន្តរជាតិ ២៥០៩ ដុល្លារក្នុងមួយអោន។

លោក ឡុង សំណាង បញ្ជាក់ថា ឥទ្ធិពលតម្លៃមាសនឹងកើនបន្ថែមទៀត ដោយសារព័ត៌មាននៅអាមេរិកមិនសូវជាល្អ​ពាក់ព័ន្ធនឹង​អត្រាការងារ និងប្រាក់ចំណូល និងអ្នកអត់ការងារកើនឡើង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ទេសចរកម្ពុជាប្រមាណ ៥ ម៉ឺននាក់ ចេញទៅក្រៅប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ពន្ធ ត្រាំ នឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្ត​អាស៊ី ​ជាពិសេស Toyota ​

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ជន​មូស្លីម៧០០​​​នាក់​នៅ​មីយ៉ាន់​ម៉ា​ស្លាប់ក្នុង​​​​គ្រោះ​រញ្ជួយដី ខណៈវិហាររាប់សិប​ត្រូវបំផ្លាញ​​

ព័ត៌មានជាតិ១៨ នាទីutes មុន

ផ្លូវ​យុទ្ធសាស្រ្ត​ពីរ​ខ្សែ​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​ពិនិត្យ​សិក្សា​លើក​កម្ពស់​ជា​ផ្លូវ​កៅស៊ូ​

ព័ត៌មានជាតិ២២ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានក្មេងទំនើងអុកឡុកសង្គមប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ

Sokha Hotels

ព័ត៌មានពេញនិយម