ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិ៖ សភាពការណ៍ថ្ងៃនេះ បង្ហាញពីបរាជ័យដ៏អាម៉ាស់របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស
ស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ មិនមានសកម្មភាពប្រមូលផ្តុំ ឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋនៅតែប្រកបរបរ និងការងារជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលនៅតាមដងផ្លូវ និងទីសាធារណៈនានា មានសភាពស្ងប់ស្ងាត់ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ សភាពការណ៍បែបនេះ អ្នកនាំពាក្យក្រសួងការពារជាតិចាត់ទុកថា គឺបង្ហាញពីបរាជ័យដ៏អាម៉ាស់របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស។

លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ឱ្យដឹងថា លទ្ធផលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញអំពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងមានគំនិតទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រៅគន្លងប្រជាធិបតេយ្យ ដែលនេះជាគ្រាន់តែជាក្តីស្រមៃបែបរវើរវាយប៉ុណ្ណោះ ហើយក៏បញ្ជាក់ឱ្យឃើញដែរថា ប្រជាពលរដ្ឋ និងយុវជនខ្មែរ មានការយល់ដឹង ពុំបានឆោតល្ងង់ចូលរួម ឬសម្តែងការគាំទ្រទាល់តែសោះជាមួយនឹងសកម្មភាពរបស់ពួកគេ។

បើតាមអ្នកនាំពាក្យរូបនេះ បើទោះបីមិនមានបាតុភាពណាមួយបានកើតឡើង ដូចអ្វីដែលក្រុមជ្រុលនិយមបានខិតខំញុះញង់ បំផុសបំផុលក៏ដោយ ក៏កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនជានិច្ចក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពវិទ្ធង្សនាទាំងឡាយដែលមានចេតនាពិសពុល ក្នុងការបង្កឱ្យមានចលាចលរំខានដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈទំព័រហ្វេសប៊ុក លោក ឈុំ សុជាត បានសរសេរថា៖ «យើងខ្ញុំសូមគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ច និងរាជរដ្ឋាភិបាល ក្នុងការចាប់ខ្លួនមេក្លោង និងជនទាំងឡាយដែលបំផុសបំផុលចលនាណាមួយក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល និងស្នើឱ្យតុលាការចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ហើយក៏សូមអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ឱ្យរក្សាភាពស្ងប់ស្ងាត់ កុំឱ្យចាញ់ឧបាយកលក្រុមឧទ្ទាមរហូតចូលរួមក្នុងសកម្មភាពណាមួយ ដែលនាំឱ្យខ្លួនឯងជាប់ទោសទណ្ឌរហូតដល់ជាប់ពន្ធនាគារ បាត់បង់អនាគត បែកបាក់ពីក្រុមគ្រួសារជាដើម»។

ជាមួយគ្នានេះ លោក ឈុំ សុជាត បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេស យុវជន ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាន និងកំពុងដឹកនាំរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងកសាងប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចគោលដៅនៅពេលឆាប់ៗខាងមុខ ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ