ព័ត៌មានជាតិ
ស្រុករុក្ខគីរី នឹងមានតំបន់ទេសចរណ៍ថ្មី ១ បន្ថែមទៀត ត្រៀមទទួលអ្នកទេសចរមកកម្សាន្ត
ស្រុករុក្ខគីរីបច្ចុប្បន្នមានតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រចំនួន ៣ កន្លែង ស្របពេលទំនប់ដូនទ្រីដែលកំពុងសាងសង់ក្រោយរួចរាល់នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀតនៅស្រុកទើបបង្កើតថ្មីមួយនេះ។
មន្រ្តីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានឲ្យដឹងថា តំបន់ទេសចរណ៍ក្នុងស្រុករុក្ខគិរីបច្ចុប្បន្នរួមមាន តំបន់ទេសចរណ៍ភ្នំកាច់ផ្កា តំបន់ទេសចរណ៍ភ្នំព្រះ តំបន់ទេសចរណ៍ទំនប់បាសាក់ និងទំនប់ដូនទ្រីដែលនឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀតនៅពេលខាងមុខ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/FB_IMG_1723870468975.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/FB_IMG_1723870372174.jpg)
បើតាមលោក ហម អរុណ តំបន់ភ្នំកាច់ផ្កា ឬ(ភ្នំសៀមឆ្ការ) ជារមនីយដ្ឋានបែបធម្មជាតិ ដែលស្ថិតនៅប៉ែកខាងត្បូងនៃខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រពីក្រុងបាត់ដំបង។ ភ្នំកាច់ផ្កាមានទីតាំងស្ថិតក្នុងភូមិស្រះថត ឃុំព្រះត្រឡាច ស្រុករុក្ខគីរីនៃខេត្តបាត់ដំបង។
ភ្ញៀវទេសចរអាចឡើងកម្សាន្តទៅលើភ្នំកាច់ផ្កាតាមកាំជណ្ដើរដែលមាន ៥៧១កាំ ដែលបានរៀបចំដោយគណៈកម្មការវត្តភ្នំកាច់ផ្កា។ នៅលើខ្នងភ្នំមានអណ្តូង ១ ជាអណ្ដូងដ៏សក្ដិសិទ្ធដែលប្រជាជនតែងតែទៅបន់ស្រន់ និងសុំទឹកដោយមានជំនឿថាអាចព្យាបាលជំងឺរោគាទាំងឡាយ ខណះអណ្តូងនេះក៏មានម្រាមសម្រាប់ស្ត្រីផងដែរ។
ក្រៅពីនេះមាន “អណ្តើកពាន់ឆ្នាំ” ដែលជាថ្មមួយដុំមានសណ្ឋានប្រៀបដូចសត្វអណ្តើក ជាទីកន្លែងដែលប្រជាពលរដ្ឋតែងតែទៅបន់ស្រន់បួងសួងសុំបំណងប្រាថ្នាផងដែរ។ “ល្អាង៧ដំណាក់” ដែលស្ថិតនៅក្នុងរូងភ្នំជាទីតាំងស្ងប់ស្ងាត់ល្អសម្រាប់ការធ្វើសម្មាធិ និងលំហាត់ផ្លូវចិត្ត។
នៅលើភ្នំមានផ្ទាំងថ្មធំៗតម្រៀបលើគ្នាជាមួយរុក្ខជាតិស្រស់បំព្រង បង្កើតបានជាទីតាំងដ៏គួរឱ្យចង់ទស្សនា និងថតរូបកម្សាន្ត និងខ្យល់អាកាសបរិសុទ្ធ អមដោយទេសភាពស្រស់បំព្រង បើមើលពីខ្នងភ្នំនឹងឃើញវាលស្រែ និងធម្មជាតិបៃតងស្រស់ ដែលគួឲ្យគយ គន់ផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺយើងចូលទៅរូងភ្នំ ដោយធ្វើដំណើរពីលើកំពូលភ្នំមកវិញ។
ដោយឡែករមនីយដ្ឋានទេសចរណ៍ “ភ្នំព្រះ” ស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ មានលក្ខណៈទេសភាពល្អត្រកាល មានទីវាលយ៉ាងធំក្រាលដោយថ្ម ដែលកើតឡើងដោយធម្មជាតិ មានផ្ទាំងថ្មធំៗដែលមានរូបរាងដួចសត្វអណ្តើក កង្កែប និងដូចកំណាត់ឈើដែលគេកាត់ជាកង់ៗជាដើម មានរូបចំលាក់មេទ័ពឆ្លាក់ជាប់នឹងថ្ម ដែលយើងសន្មត់ថាជាចំលាក់តាំងពីសម័យអង្គរ មា នវត្តមួយដែលប្រជាពលរដ្ឋតែងតែទៅធ្វើបុណ្យទាននៅទីនោះយ៉ាងច្រើនកោះករផង។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/4013_2222.jpg)
ចំណែកទំនប់អាងបាសាក់ គឺជារមណីយដ្ឋានប្រវត្តិសាស្រ្តមួយស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគីរី បានកើតឡើងនៅសម័យរបប ប៉ុល ពត ចន្លោះឆ្នាំ១៩៧៦-១៩៧៨ ដោយបានសង់ទំនប់បេតុងចំនួន ២ កន្លែង ទីមួយ ទំនប់ក្បាលហុង និង ទីពីរ ទំនប់អាងបាសាក់ សម្រាប់ទប់ទឹកស្រោចស្រពដំណាំកសិកម្មឲ្យមានជាប្រចាំគ្រប់រដូវកាល។ ទំនប់ទឹកបេតុងដ៏ធំមួយនេះ មានបរិស្ថានធម្មជាតិល្អប្រសើរ និងមានព្រៃធម្មជាតិដុះជុំវិញគួរអោយចង់គួយគន់។ នៅរដូវប្រាំងមានចរន្តទឹកហូរខ្សោយល្មម រីឯរដូវវស្សាមានទឹកហូរខ្លាំងបាញ់ជាពពុះទឹកគួរអោយគយគន់ ទឹកថ្លាល្អមានលក្ខណៈ ងាយស្រួលដល់ភ្ញៀវទេសចរងូតកំសាន្ត។នៅក្នុងឱកាសបុណ្យទានម្តងៗគេសង្កេតឃើញប្រជាពលរដ្ឋទៅកំសាន្តទីនោះយ៉ាងច្រើនកុះករ អមដោយសម្លេងសើចលេងយ៉ាងសប្បាយ ក្រោមសង្គមមួយដែលពោរពេញដោយសេរីភាព និងសន្តិភាព។
ស្រុករុក្ខគីរី គឺជាស្រុកថ្មីមួយដោយកាត់ឃុំចំនួន ២ នៃស្រុកមោងឫស្សី។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រៃត្រឡាច និង ឃុំព្រែកជីក បានលើកឡើងប្រាប់កម្ពុជាថ្មីថា ស្រុករុក្ខគីរីបច្ចុប្បន្នមានមនុស្សរស់នៅច្រើនគួរសម និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ស្រុកបង្កើតថ្មីមួយនេះមិនសូវមានចំនួនមនុស្សមកពីទីឆ្ងាយរស់នៅនោះទេ គឺភាគច្រើនប្រជាពលរដ្ឋដែលទៅរស់នៅចេញពី ស្រុកមោងឫស្សីតែម្តង ហើយបច្ចុប្បន្នក៏មានភ្ញៀវទេសចរណ៍ក្នុងស្រុកច្រើន តែងទៅលេងតាមរមនីយដ្ឋានធម្មជាតិ និងប្រវត្តសាស្ត្រច្រើនមិនសូវស្ងាត់នោះទេ។
បើយោងតាមឯកសារ ស្រុករុក្ខគីរី ជាស្រុកបង្កើតថ្មី កាត់ឃុំចំនួន២ គឺឃុំព្រៃត្រឡា និង ឃុំព្រែកជីក នៃស្រុកមោងឫស្សី ខេត្តបាត់ដំបង យោងតាមព្រះរាជក្រិត្យលេខនស/រកត/០៩០៨/១០៥៥ចុះថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០០៧៕
អត្ថបទ៖ សៅ សារិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?