Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិលេខ ១០ ក្រាលកៅស៊ូ​ពីរស្រទាប់ សម្រេចវឌ្ឍនភាព​សាងសង់​បានជិត ៩០%

បានផុស

នៅ

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សម្រេចវឌ្ឍនភាពសាងសង់បាន​ជិត​ ៩០​% (៨៩,៥៦%) គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប​ប្រមាណ ១៩៨,៥១ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ដោយតភ្ជាប់ខេត្តចំនួន៣ រួមមាន ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោង​សាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ ដែល​បាន​ចាប់ផ្ដើមសាងសង់​កាល​ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ គ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

ផ្លូវ​ថ្មីនេះ មាន​ប្រវែងសរុប ១៩៨,២១៨ គីឡូម៉ែត្រ រាប់ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ចំណុច PK35+900 នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ (ចាស់) ត្រង់ចំណុច PK1+700 ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

គួរ​បញ្ជាក់​ថា​ ផ្លូវគឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយ​កិច្ចការ​អាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺ​ការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដោយ​ផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីជាប្រយោជន៍​ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងបង្ខិតឱ្យ​កាន់តែជិតរវាងខេត្ត និងខេត្ត តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវ ដែលប្រៀបបានដូចជាសរសៃឈាម និងមាន​សារៈសំខាន់​​ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

សកម្មភាពរោងចក្រចិន​ប្រចាំខែវិច្ឆិកា​ កើនឡើងលឿនបំផុតរយៈពេល ៥ ខែ

ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រោយមកកាន់តំណែងជារដ្ឋមន្ត្រីការបរទេសវិញ លោក ប្រាក់ សុខុន ទទួលបានភារកិច្ចបន្ថែមជានាយករដ្ឋមន្ត្រីស្ដីទី

ព័ត៌មានជាតិ២៤ នាទីutes មុន

ពលរដ្ឋខណ្ឌ ៧ មករា ស្នើ រដ្ឋបាលរាជធានីភ្នំពេញ ពន្លឿនការផ្ដល់ប័ណ្ណកម្មសិទ្ធិ នៅអគារ ៦ បុរីកីឡា

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

មេដឹកនាំអាល្លឺម៉ង់ លោក Scholz ប្តេជ្ញាផ្តល់ជំនួយអ៊ុយក្រែន​នៅ​​ឆ្នាំ​បន្ទាប់​

ព័ត៌មានជាតិ៣៣ នាទីutes មុន

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកសារព័ត៌មានគ្មានទេអភ័យឯកសិទ្ធិ បើធ្វើខុសច្បាប់ ត្រូវតែទទួលខុសត្រូវមុខច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម