ព័ត៌មានជាតិ
ផាកពិន័យបុរសខ្មែរម្នាក់ ២លានរៀល លួចដើរហើរ មិនអនុវត្តចត្តាឡីស័កបានត្រឹមត្រូវ
រដ្ឋបាលខេត្តព្រះសីហនុបានផាកពិន័យចំនួន២លានរៀល លើបុរសម្នាក់ដែលអនុវត្តន៍មិនត្រឹមត្រូវ ខណៈពេលដាក់ធ្វើចត្តាឡីស័ក (ក្នុងផ្ទះខ្លួនឯង) ហើយបានចេញដើរហើរចល័តច្រើនកន្លែងក្នុងក្រុងព្រះសីហនុ។
បុរសដែលរឹងរូសមិនអនុវត្តតាមគោលការក្រសួងសុខាភិបាលនេះ ត្រូវរដ្ឋបាលខេត្តព្រះសីហនុ ផាកពិន័យជាប្រាក់ចំនួន២លានរៀល នៅព្រឹកថ្ងៃទី៥ មីនា ឆ្នាំ២០២១នេះ ជាមួយនឹងការព្រមានបន្ថែមពីវិធានការក្តៅបន្ត ក្នុងករណីនៅតែចចេសរឹងរូសព្រហើន មិនអនុត្តឲ្យបានត្រឹមត្រូវពេលធ្វើចត្តាឡីស័ក។

មន្ត្រីសាលាខេត្តព្រះសីហនុ បានថ្លែងថា បុរសនេះឈ្មោះ នូវ ចន្ថា មានអាសយដ្ឋាននៅភូមិ៥សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយផ្ទះជាប់របងសាលារៀនហ៊ុន សែនមិត្តភាព ក្រុងព្រះសីហនុនិងមានមុខរបរធ្វើការនៅក្នុងសណ្ឋាគារឯកជនមួយក្នុងក្រុងព្រះសីហនុ។ មន្ត្រីដដែលបានឲ្យដឹងទៀតថា បុរសដែលត្រូវពិន័យអស់ប្រាក់២លានរៀលនេះ ជាអ្នកពាក់ព័ន្ធដោយប្រយោលជាមួយនឹងអ្នកជំងឺកូវីដ១៩ ដែលក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត ដាក់ឲ្យធ្វើចត្តាឡីស័កដោយខ្លួនឯងនៅក្នុងផ្ទះ៕
អត្ថបទ ៖ ស៊ុយ ចាន់ធា



-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ