ព័ត៌មានជាតិ
ចំណូលពលរដ្ឋចាប់ពី ៤ ៤៦៦ ដុល្លារ ដល់ ១៣ ៨៤៥ ដុល្លារ ទើបជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
មន្រ្តីពីវិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ បានពន្យល់ពីការចាត់ចំណាក់ថ្នាក់ក្រុមប្រទេសដែលមានខឿនសេដ្ឋកិច្ចលូតលាស់ ដោយវាយតម្លៃផ្អែកតាមប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋ។
លោក កែវ ចិត្រា ប្រធាននាយកដ្ឋានគណនេយ្យជាតិវិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការបានគូសបញ្ជាក់ថា ធនាគារពិភពលោកបានបែងចែកក្រុមប្រទេសអភិវឌ្ឍជា ៤ ក្រុមផ្សេងគ្នាមាន «ប្រទេសមានប្រាក់ចំណូលកម្រិតទាប ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសអភិវឌ្ឍ» ដោយគណនាផ្អែកតាមប្រាក់ចំណូលរបស់ពលរដ្ឋក្នុងប្រទេសនីមួយៗ។

ប្រាប់បណ្តាញសារព័ត៌មានកម្ពុជាថ្មី លោក កែវ ចិត្រា បានបញ្ជាក់ថា របាយការណ៍ឆ្នាំ ២០២៤ ធនាគារពិភពលោកបានចាត់ចំណាត់ថ្នាក់ប្រទេសមួយដែលពលរដ្ឋរកចំណូលបានក្រោម ១ ១៤៥ ដុល្លារ ដាក់ជាប្រទេសមានប្រាក់ចំណូលកម្រិតទាប ចាប់ពី ១ ១៤៦ ដល់ ៤ ៥១៥ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ចាប់ពី ៤ ៥១៦ ដុល្លារ ដល់ ១៤ ០០៥ ដុល្លារ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលពលរដ្ឋចាប់ពី ១៤ ០០៥ ដុល្លារ ជាប្រទេសអភិវឌ្ឍ។
របាយការណ៍ធនាគារពិភពលោកបញ្ជាក់ថា ប្រទេសកម្ពុជាមានការលូតលាស់ផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ មុននឹងមានការវាយលុកពីសំណាក់ជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២០។ ក្រោយក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ កម្ពុជាបានកំណត់គោលដៅក្នុងការឈានទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
បើផ្អែកតាមសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រាក់ចំណូលរបស់ពលរដ្ឋខ្មែរក្នុងឆ្នាំ២០២៤ ត្រូវប៉ាន់ស្មាននឹងកើនឡើងដល់ជាង ២ ពាន់ដុល្លារក្នុងម្នាក់ ដែលកើនជាង ៨% បើធៀបនឹងឆ្នាំ២០២៣។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ពលរដ្ឋកម្ពុជាម្នាក់អាចរកចំណូលបាន ២០៧១ ដុល្លារ ពោលកើនឡើង ៨% បើធៀបនឹងឆ្នាំ២០២៣ ដែលមាន១ ៩១៧ ដុល្លារ និងមាន ១ ៧៨៤ ដុល្លារកាលពីឆ្នាំ២០២២។
ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ខណៈដែលបច្ចុប្បន្នប្រទេសកម្ពុជាត្រូវបានធនាគារពិភពលោក ចាត់ថ្នាក់ជាប្រទេសដែលប្រែមុខមាត់ពីប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៦ មកជាប្រទេសមានកំណើនសេដ្ឋកិច្ចឈានមុខគេមួយ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង