Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថាន៖ នាពេលខាងមុខ ផ្លូវគ្រប់ខេត្តតាមក្រវាត់ព្រំដែន ត្រូវតែដាំដើមត្នោត

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានបាន​អះអាង​ថា នៅ​ពេល​ខាង​មុខ មិនមែនតែផ្លូវនៅតាមខ្សែក្រវាត់ព្រំដែនខេត្តត្បូងឃ្មុំនោះទេដែលមានដាំដើមត្នោត គឺ​ផ្លូវ​នៅគ្រប់​ខេត្ត​ទាំង​អស់តាម​ក្រវាត់​ព្រំដែនត្រូវ​តែ​ដាំ​ដើម​ត្នោត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​ពិធី​ដាំ​កូន​ឈើ​ក្នុង​ពេល​តែ​មួយ​នៅ​ទូទាំង​ខេត្ត​ត្បូង​ឃ្មុំ​ ក្រោម​ប្រធាន​បទ «បណ្ដុះ​ផ្នត់​គំនិត​ពន្លក​បៃតង» លោក​ អ៊ាង សុផល្លែត បាន​មាន​ប្រសាសន៍​ថា លោក​ព្យាយាមបំផុស​គំនិត​ដាំ​ដើម​ត្នោត នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​រូប​ភាពមួយ​ដើម្បី​ចូល​រួម​ថែរក្សា កេរ្តិ៍​ដំណែល​ ទ្រព្យ​សម្បត្តិ​ រុក្ខ​ជាតិ ជាតិ​របស់​យើង។

លោក​រដ្ឋមន្ត្រី បាន​អះអាង​ថា «មិន​ត្រឹម​តែ​ព្រំ​ប្រទល់​ខេត្ត​ត្បូង​ឃ្មុំ​ទេ ខ្ញុំ​ធ្វើ​ការ​មាន ៣ ​ជំហាន​របស់​ខ្ញុំ​ ទី​១ គឺ​ការ​គូស​វាស់​គិត​គូរ​នូវ​ការ​ធ្វើ​ ទី​២ សាកល្បង និង​ទី​៣ អនុវត្ត យើង​គិតគូរ​ គូស​វាស់​រួច​ហើយ បណ្ដុះ​កូន​ត្នោត​បាន​ហើយ​ ៣០ ​ម៉ឺន​ដើម​នៅ​​ឆ្នាំ​នេះ សាក​ល្បង​បាន​ហើយ ១ ​ម៉ឺន​ដើម​ យើង​ក៏​ដាំ​រួច​ហើយ​ដែរ​ អនុវត្ត​ឆ្នាំ​នេះខេត្ត​ត្បូង​ឃ្មុំ​ ឆ្នាំ​ក្រោយ​ៗ​ខេត្ត​ផ្សេង​ទៀត គ្រប់​ផ្លូវ​ទាំង​អស់​នៅ​តាម​ក្រវាត់​ព្រំដែន​ គឺ​យើង​​ត្រូវ​តែ​ដាំ​ដើម​ត្នោត»​។

សម្រាប់​ការ​ងារ​ដាំ​ដើម​ត្នោត​ ដោយ​មាន​ការ​រួម​សហការ​ផ្ទាល់​ពី​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ យើង​បាន​នាំ​យក​កូន​ត្នោត​ប្រមាណ​ជា ១​ម៉ឺន​ដើម​យក​ទៅ​ដាំ​នៅ​តាម​ដង​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន ដែល​បច្ចុប្បន្ន​នេះ​​នៅ​មាន​ការ​ខ្វះ​ខាត​កូន​ត្នោត​ប្រមាណ​ ៤​ម៉ឺន​ដើម​ទៀត​ដើម្បី​យក​ទៅ​ដាំ​នៅ​តាម​ផ្លូវ ១២០​គីឡូ​​តាម​ព្រំដែន​។

លោក​ថា​ «បច្ចុប្បន្ន​យើង​ដាំ​បាន ១​ម៉ឺន​ដើម​ហើយ នៅ ៣​ម៉ឺន​ដើម​ទៀត ដូច​នេះ ក្នុង​ឆ្នាំ​នេះ ខេត្ត​ត្បូង​ឃ្មុំ ព្រំដែន​កម្ពុជាវៀតណាម ដែល​មាន​ប្រវែង ១២០​គីឡូ​ម៉ែត្រ​នេះ យើង​ត្រូវ​តែ​នាំ​គ្នា​ដាំ​​ឱ្យ​អស់​តែ​ម្តង​»

លោក សង្កត់​ធ្ងន់​ថា «ប្រសិន​បើ​យើង​អាច​ដាំ​បាន​មែន នៅ​តាម​ព្រំដែន​កម្ពុជា-វៀត​ណាម ១២០​គីឡូ​ម៉ែត្រ​នេះ ២០​ឆ្នាំ​ក្រោយ នៅ​តាម​សង​ខាង​ផ្លូវ​ព្រំ​ដែន​របស់​យើង គឺ​មាន​ដើម​ត្នោត​ខ្មែរ​​ ដែល​នេះ​ជា​ការ​អភិវឌ្ឍន៍​ដើម្បី​រក្សា​ទឹក​ដី​របស់​យើង​ គេ​គ្រាន់​តែ​ឃើញ​ដើម​ត្នោត ដូច​ឃើញ​ខ្មែរ​ដែរ​»។

ក្នុង​ឱកាស​ដដែល​នោះ​ដែរ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសផ្តល់ជូន កូនត្នោត ចំនួនជាង ៣ម៉ឺន​ដើម បន្ថែមទៀត ដើម្បីដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម